អន្តរជាតិ

កោះតៃវ៉ាន់បង្ហាញសក្តានុពលដ៏មហិមាមីស៊ីលPatriotរបស់អាមេរិក និង Sky Bow III ផលិតក្នុងស្រុកលើទីតាំងបាញ់សាកល្បងដ៏រសើបមួយកន្លែង

ប្រែសម្រួល៖ សហការី
កាលពីថ្ងៃអង្គារ ទី២០ សីហា នៅចំពោះមុខអ្នកសារព័ត៌មាន លោកSun Li-fang អ្នកនាំពាក្យក្រសួងការពារជាតិរបស់តៃវ៉ាន់បានថ្លែងថា “ តៃវ៉ាន់បានធ្វើតេស្តបាញ់ទាំងមីស៊ីល Patriot និង Sky Bow III ផលិតនៅតៃវ៉ាន់ពីដីទៅអាកាសហើយការធ្វើតេស្តនេះត្រូវបានធ្វើឡើងនៅឯមូលដ្ឋាន Jiupeng ក្នុងតំបន់ Pingtung របស់តៃវ៉ាន់ដោយមានការបាញ់សាកល្បងទាំងមីស៊ីល Patriotរបស់អាមេរិក និង Sky Bow III ផលិតនៅតៃវ៉ាន់នៅពេលព្រឹកព្រលឹម ខណៈដែលនាវាចម្បាំងនៅឆ្នេរសមុទ្រក៏បានបាញ់មីស៊ីល RIM-66 Standard ផងដែរ” ។

Sun Li-fang បន្ថែមថា “រាល់មីស៊ីលដែលត្រូវបានបាញ់នៅថ្ងៃនេះបានវាយលុកយ៉ាងរលូន និងបានបង្ហាញពីចំណុចពីរ ទីមួយគឺការហ្វឹកហ្វឺនទាហានរបស់យើងឲ្យរឹងមាំជាងមុន និងមួយទៀតគឺបំពាក់ប្រព័ន្ធមីស៊ីលរបស់យើងដើម្បីផ្ទៀងផ្ទាត់គ្នានៅក្នុងអំឡុងពេលបាញ់មីស៊ីលដោយផ្ទាល់។

ចិនតែងតែចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានចិញ្ចឹមចិត្តនិងគម្រាមថានឹងប្រើប្រាស់កម្លាំងទ័ពនៅពេលដែលទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាពរបស់ខ្លួនក៏ប៉ុន្តែក្រុងតៃប៉ិបាននិងកំពុងពង្រឹងសមត្ថភាពកងទ័ពដើម្បីរារាំងការឈ្លានពានរបស់ចិន។
កងកម្លាំងមីស៊ីលគឺជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រការពារខ្លួនរបស់តៃវ៉ាន់ ទាំងផលិតដោយសហរដ្ឋអាមេរិក និងផលិតដោយខ្លួនឯងនៅក្នុងស្រុក។

Sun Li-fang បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការធ្វើដំណើរដ៏កម្រមួយទៅកាន់មូលដ្ឋាន Jiupeng ក្នុងតំបន់ Pingtung របស់តៃវ៉ាន់ ថា “យើងសម្រេចបាននូវគោលបំណងរបស់យើងទាំងអស់គ្នា” ។

តំបន់ Jiupeng ជាកន្លែងសម្រាប់អភិវឌ្ឍមីស៊ីលដែលគ្រប់គ្រងដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan របស់រដ្ឋសម្រាប់ធ្វើការសាកល្បងកាំជ្រួចប្រភេទថ្មី ដូចជាប្រភេទ Hsiung Feng រយៈចម្ងាយឆ្ងាយ ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅជ្រៅទៅក្នុងប្រទេសចិន។

រដ្ឋាភិបាលតៃវ៉ាន់បដិសេធការទាមទារទឹកដីរបស់ចិន ដោយនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេដោយខ្លួនឯងនោះ៕