អន្តរជាតិ

រុស្ស៊ីមិននឹកស្មានថាខ្លួននឹងទទួលលរងការឈ្លានពានត្រឡប់មកវិញនោះទេ’ខណៈដែលទ័ពអ៊ុយក្រែនកំពុងបន្តវាយរុលទៅមុខនៅក្នុងតំបន់Kursk

ប្រែសម្រួល៖រតនា

ទិដ្ឋភាពសោកនាដកម្មដ៏គួឲ្យរន្ធត់ខណៈដែលសាកសពមនុស្សដែលបានស្លាប់បន្តស្អុយរលួយនៅតាមដងផ្លូវគេក៏សង្កេតឃើញមានរថយន្ត​ស៊ីវិល​ដែល​មាន​ស្នាមធ្លុះធ្លាយដោយសារតែគ្រាប់​កាំភ្លើង​កំពុង​តម្រង់ជូរនៅតាមដង​ផ្លូវផងដែរ។ នៅតាមដងផ្លូវខ្លះទៀតមានសភាពស្ងាត់ជ្រងំ​ដោយបន្សល់ទុកនូវកម្ទេច នៃ​អំបែង​គ្រាប់ផ្លោងធ្លាក់ពាសពេញផ្លូវចំណែកអ្នក​ស្រុកនៅ​ពួន​សម្ងំ​ក្នុង​ជម្រកលេណដ្ឋានដើម្បីការពារខ្លួនពី​គ្រាប់​ផ្លោង។

ក្លិនសាកសពស្អុយរលួយកប់នៅក្នុងអគារបាក់បែកហេតុការណ៏ទាំងនេះ​គឺ​ជា​ទិដ្ឋភាពនៃឈុតឆាក​មួយ​ដែល​មានតែអ៊ុយក្រែនទេទើបធ្លាប់ឆ្លងកាត់បទពិសោធទាំងនេះក៏ប៉ុន្តែឥឡូវនេះ​រុស្ស៊ីក៏ធ្លាក់ខ្លួនទទួលនូវបទពិសោធមួយនេះដូចគ្នានិងអ៊ុយក្រែនងផងដែរ​។ ប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថាទីក្រុងនៅតាមព្រំដែនក្នុងសង្កាត់ Sudzha កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីពេលដែលគាត់បានចាប់ផ្តើមធ្វើសង្រ្គាមលុកលុយចូលក្នុងប្រទេសអ៊ុយក្រែនគាត់មិនដែលរំពឹងថានឹងរងនូវការឈ្លានពានត្រឡប់មកវិញនោះទេ។

ទីភ្នាក់ងារទូរទស្សន៍ CNN បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៊ី ដែលមានយោធាអ៊ុយក្រែនជួយការពារសុវត្ថិភាព។គេសង្កេតឃើញបង្គោលព្រំដែនមានការបាក់បែកជាបំណែកៗដោយសារការវាយប្រហារដំបូងបង្អស់របស់អ៊ុយក្រែន។ ផ្ទៃមេឃម្តងម្កាលមានផ្សែងហុយខ្មៅងងឹតដោយសារតែផ្ទុះគ្រាប់ផ្លោង នៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ចំណែកនៅផ្នែកម្ខាងទៀតគឺជាវាលស្រែដ៏ស្ងាត់ជ្រងំដែលប្រទេសមហាអំណាចមួយនេះធ្លាប់តែការពារបានយ៉ាងរឹងមាំកាលពីសម័យសង្គ្រាមត្រជាក់ដែលឥឡូវនេះខ្លួនមិននឹកស្មានដល់ថាអាចទទួលរងនូវការឈ្លានពានត្រឡប់មកវីញចាប់តាំងពីសម័សង្រ្គាមជាមួយនិងពួកណាស៊ី។

តំបន់ព្រំដែន Sudzha ត្រូវសម្គាល់ដោយឈើឆ្កាងនៃសាសនាគ្រិស្តអូស្សូដក់ដ៏ធំមួយ ដែលមានសរសេរថា “ព្រះជាម្ចាស់សង្គ្រោះ និងការពារពួកយើង” ។ មានបំណែកខ្មោចរថក្រោះពីរ និងគ្រឿងសឹកផ្សេងទៀតនៅក្នុងទីធ្លាដែលបង្កឡើងដោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកាលពីប៉ុន្មានថ្ងៃមុន។

ផ្លូវក្នុងទីក្រុងភាគច្រើននៅទំនេរ ប៉ុន្តែមានឮសម្លេងផ្ទុះ​អាវុធ​ធុន​តូច និង​កាំភ្លើង​ធំ​ដែល​បានបាញ់តទល់គ្នានៅលើសមរភូមិ​ឆ្ងាយៗ។

ក្រុមការពារសុវត្ថិភាពអ៊ុយក្រែនសម្រាប់ភ្នាក់ងារយកព័ត៌ទូរទស្សន៍ CNN របស់យើងបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានរារាំងកាវាយរុលទៅមុខរបស់យោធាអ៊ុយក្រែននៅក្នុងប៉ុន្មានខែកន្លងមកនេះ គឺមានការវាយប្រហារយ៉ាងខ្លាំងនៅតាមសមរភូមិជួរមុខដើម្បីទប់ស្កាត់ការវាយបករបស់កម្លាំង Kyiv នៅតាមព្រំដែន និងនៅក្នុងតំបន់ Sudzha ។ ជាក់ស្តែងរុស្សីមានសក្តានុពលវាយប្រហារតាមអាកាសដែលយោធាអ៊ុយក្រែនត្រូវតែធ្វើការកែលម្អសមត្ថភាពរបស់ខ្លួន។ សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនគឺរំពឹងទៅលើការគាំពារដោយរថពាសដែកដែលផ្គត់ផ្គង់ដោយលោកខាងលិចនៅក្នុងការវាយបើកផ្លូវទម្លុះព្រំដែនចូលទៅក្នុងទឹកដីរុស្ស៊ី។

តំបន់Sudzha មិនត្រូវបានពលរដ្ឋស៊ីវិលបោះបង់ចោលទាំងស្រុងនោះទេ។ នៅតាមអគារធំៗនិងនៅខាងក្រៅច្រកចេញចូលបន្ទប់ក្រោមដី មានផ្លាកសញ្ញាសរសេរដោយដៃលើក្រដាសកាតុងថា “ទីនេះមានមនុស្សជ្រកកោនដើម្បីសុវត្ថិភាពនៅក្នុងបន្ទប់ក្រោមដីគឺគ្មានយោធានោះទេ”។ Inna អាយុ ៦៨ ឆ្នាំអង្គុយនៅខាងក្រៅបន្ទប់។ គាត់​បាន​និយាយ​ថា មាន​ជន​ស៊ីវិល ៦០ នាក់​ផ្សេង​ទៀត​នៅ​ជាន់​ក្រោមដី។

គាត់​បាន​និយាយ​អំពី​កង​កម្លាំង​អ៊ុយក្រែន​ថា​៖”​ពួកគេ​បានផ្តល់អាហារ​ជាច្រើន”​។

នៅច្រកចូលយើងឃើញ Stanislav ដែលមានពុកចង្ការពណ៌ប្រផេះនៅពេលដែលគាត់ត្រូវបានសួរថាតើជីវិតរស់នៅទីនេះយ៉ាងណាដែរគាត់ឆ្លើយថា “នេះមិនមែនជាជីវិតទេគឺវាលំបាកស្រាប់ហើយគឺ​មិន​មែន​ជា​ជីវិត​សម្រាប់មនុស្សរស់នៅទេ”។

នៅក្នុងបន្ទប់ងងឹតក្រោមដីមានមនុស្សទន់ខ្សោយរស់នៅក្នុងសភាពដ៏ឯកោ និងស្មារតីច្របូកច្របល់នោះគឺស្ត្រីវ័យចំណាស់ម្នាក់ស្លៀកពាក់រ៉ូបរដូវក្តៅពណ៌ក្រហមភ្លឺ មានសភាពញ័រខ្លួនបន្តិចនៅពេលនាងនិយាយថា៖យ៉ាងហោចណាស់ត្រូវតែមានបទឈប់បាញ់ ទើបយើងអាចរស់នៅបានដោយសុខសន្តិភាព។ យើងមិនត្រូវការអ្វីទាំងអស់នេះគឺជាឈើច្រត់របស់ខ្ញុំ ខ្ញុំមិនអាចដើរបានទេប្រសិនបើគ្មានវាគឺវា​ពិបាក​ណាស់យើងសង្កេតឃើញមានសត្វរុយហើរក្រឡឹងជុំវិញមុខរបស់គាត់ ក្នុងសភាពអាប់អួរបំផុត។

នៅ​ក្នុងបន្ទប់ក្រោមដី​បន្ទាប់ក៏មាន​គ្រួសារ​មួយ​ដែល​មាន​គ្នា​ប្រាំមួយ​នាក់។ បុរសម្នាក់បាននិយាយថា “មួយសប្តាហ៍កន្លងមកហើយនៅមិនទាន់មានដំណឹងទេយើង​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅ​ជុំវិញ​​យើង​ទេកូនប្រុសរបស់គាត់អង្គុយស្ងៀមក្បែរគាត់។

គាត់និយាយទៅកាន់អ្នកអមដំណើរជនជាតិអ៊ុយក្រែនម្នាក់របស់យើងគឺ Yefimovថាគាត់មានអាយុ ៩០ឆ្នាំហើយ។ កូនស្រី ក្មួយស្រី និងចៅរបស់គាត់បានរៀបការជាមួយបុរសជនជាតិអ៊ុយក្រែន ហើយរស់នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគាត់មិនអាចទៅជួបពួកគេបានទេ។

គាត់បាននិយាយថា “ទៅអ៊ុយក្រែន” នៅពេលសួរថាតើគាត់ចង់ភៀសខ្លួនទៅណាគាត់និយាយថា“អ្នក​គឺ​ជា​មនុស្សដំបូងគេ​ដែល​បាន​​និយាយ​អំពី​រឿង​នេះហើយ​បានមកទីនេះ​មុន​គេ។

នៅតាមផ្លូវខាងក្រៅគេឃើញមានស្ត្រីម្នាក់ឈ្មោះ Nina អាយុ ៧៤ ឆ្នាំកំពុងស្វែងរកថ្នាំព្យាបាលតែឱសថស្ថានត្រូវបានបិទ។ នាងទទូចថានាងមិនចង់ចាកចេញនោះទេហេតុអ្វីខ្ញុំត្រូវចាកចេញពីកន្លែងដែលខ្ញុំធ្លាប់រស់នៅអស់ ៥០ ឆ្នាំហើយនោះ? កូនស្រី និងម្តាយរបស់ខ្ញុំនៅក្នុងទីបញ្ចុះសព ហើយកូនប្រុសរបស់ខ្ញុំបានកើត នៅទីនេះជាមួយនិងចៅៗរបស់ខ្ញុំ។ខ្ញុំចង់រស់នៅលើទឹកដីរបស់ខ្ញុំហើយ ខ្ញុំមិនដឹងថាខ្ញុំទៅរស់នៅទីណាក្រៅពីទីនេះទេ។

យើងនៅមិនទាន់ដឹងច្បាស់ទេថា តើការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះនឹងត្រូវបញ្ចប់ដោយរបៀបណានោះទេ?