ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ការបើកវិញ្ញសាដំបូងនៃការប្រឡងសាកមធ្យមសិក្សាទុតិភូមិឬបាក់ឌុប សម័យប្រលងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៤ ដែលបើកដំណើរការសាកល្បងឡើងវិញ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធនៅនៅមណ្ឌល(សំណេរ) វិទ្យាល័យហ៊ុន សែនខ្លាកូន នាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤ ។
អញ្ជើញដឹកនាំមានលោក យឹម សំណាង អភិបាលរងខេត្ត-តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងចូលរួមដោយលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តលោ កស្រេង សុផល អភិបាលក្រុង-តំណាងប្រធានសសយកខេត្ត។
លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា: យន្តការប្រឡងសាកត្រូវបានសាកល្បងធ្វើឡើងលើកដំបូងឡើងវិញតាមសំណើរបស់មន្ទីរ ហើយនិងការផ្តល់អនុសាសន៍ពីក្រសួង។សម្រាប់ខេត្តត្រូវបានធ្វើគ្រប់វិទ្យាល័យទាំងអស់ក្នុងខេត្ត ហើយប្រើវិញ្ញសាដែលចេញដោយមន្ទីរ ។ ដំណើរការប្រឡងនៅមណ្ឌលសំណេរមានរយ:ពេល២ថ្ងៃដូចការប្រឡងថ្នាក់ជាតិដែរ ។
ការប្រឡងសាកបាក់ឌុបនេះ មិនបានធ្វើនៅទូទាំងប្រទេសទេ ។ប៉ុន្តែបានធ្វើនៅខេត្តបាត់ដំបងនិងព្រៃវែងជាដើម ។
លោកសុខ ចំណាន ប្រធានមណ្ឌលវិទ្យាល័យហ៊ុន សែននេះមាន២១បន្ទប់ / បំពេញវិជ្ជា១២បន្ទប់ ។ក្នុងនោះបេក្ខជន នារីចំណេះទូទៅមានចំនួន២០៣នាក់ /ស្រី១២១នាក់ ។
ចំណែកលោកកឹម តឿន ប្រធានការិយាល័យប្រឡងនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៣ខែសីហាថា: ការប្រព្រឹត្តទៅនៃមណ្ឌលសំណេរទូទាំងខេត្ត មាននៅ២៨មណ្ឌល គឺតាមវិទ្យាល័យទាំងអស់នៅ៩ស្រុកក្រុងនៃខេត្ត មានបេក្ខជនសរុបរួមចំនួន៤.៦៣៤នាក់(ស្រី២.៦៩១នាក់) ។
ក្នុងនោះផ្នែកចំណេះទូទៅ : ថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ចំនួន១.៥២៨នាក់ (ស្រី ៩៨៨នាក់) ,ថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ៣.១០៦នាក់ (ស្រី១.៧០៣នាក់) និងបេក្ខជនស្វៃរិននិងបំពេញវិជ្ជាចំនួន២៨៥នាក់ (ស្រី៦១នាក់) (រួមទាំងព្រះសង្ឃ) ហើយដំណើរការប្រឡងថ្ងៃដំបូងនេះ បេក្ខជនអវត្តមានចំនួន ១៤៤នាក់(ស្រី៥៧នាក់) ៕