ប្រែសម្រួល៖ស.សម្បត្តិ
អតីតភ្នាក់ងារសេវាកម្មអតិថិជន Southwest Airlines ក្នុងរដ្ឋ Missouri ត្រូវបានតុលារចោទប្រកាន់ជាបឋមពីបទលួចប្រាក់ចំនួន ៧៩,០០០ដុល្លារពីការក្លែងបន្លំវិក្កយបត្រទូទាត់ប្រាក់របស់អតិថិជន។
យោងតាមឯកសាររបស់តុលាការដែលទទួលបានដោយភ្នាក់ងារយកព័ត៌ Fox News Digital ពីការិយាល័យរដ្ឋអាជ្ញារបស់ខោនធី St. Louis Brooklyn Jones សហរដ្ឋអាមេរិកបានបង្ហាញថា អតីតភ្នាក់ងាររូបនេះបានប្រើឋានៈរបស់ខ្លួនជាភ្នាក់ងារបម្រើសេវាកម្មជូនដល់អតិថិជនសម្រាប់ក្រុមហ៊ុន Southwest Airlines ចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីក្លែងបន្លំវិក្កយបត្រទូទាត់ប្រាក់របស់អតិថិជន។
ពាក្យបណ្តឹងបានចោទប្រកាន់ Jones ដែលធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិ St. Louis Lambert បានប្រើឈ្មោះអ្នកដំណើរមុនៗ និងបានប្តូរវិក្កយបត្រទូទាត់ប្រាក់សម្រាប់ខ្លួនគាត់។
ភាពមិនស៊ីចង្វាក់គ្នាមួយត្រូវបានរកឃើញដំបូងដោយមន្ត្រីដែលធ្វើការស៊ើបអង្កេតផ្នែកផ្ទៃក្នុងរបស់ក្រុមហ៊ុនមុននឹងប្រគល់ភស្តុតាងទៅឲ្យសមត្ថកិច្ចតុលាការ។
ឯកសាររបស់តុលាការបាននិយាយថា Jones បានសរសេរជាលាយលក្ខណ៍អក្សរទទួលយកការចោទប្រកាន់របស់តុលាការ។ គាត់ក៏សុខចិត្តបោះបង់ចោលវិក្កយបត្រទូទាត់ប្រាក់របស់អតិថិជនដែលនៅមិនទាន់បានប្រើ។
Jones ក៏បានបង្ហាញកន្លែងដែលគាត់លួចផលិតវិក្កយបត្រទូទាត់ប្រាក់របស់អតិថិជនដែលនៅសេសសល់ចំនួន ១១៩ប័ណ្ណ ដែលមានតម្លៃប្រហែល ៣៦,៣០០ ដុល្លារ។
អតីតបុគ្គលិករូបនេះបានសារភាពថា គាត់បានធ្វើសកម្មភាពតែម្នាក់ឯង ហើយបានលក់វាក្នុងលក្ខខណ្ឌបួនផ្សេងគ្នា។ គាត់បានបញ្ជាក់ថាគាត់បានផលិតវិក្កយបត្រក្នុងចំនួនទឹកប្រាក់សរុប ៧៩,០០០ ដុល្លារ។
បើទោះជាគាត់បានសារភាពជាលាយលក្ខណ៍អក្សរក៏ដោយតែកាលពីថ្ងៃព្រហស្បតិ៍ Jones បានអះអាងថាខ្លួនមិនមានពិរុទ្ធភាពក្នុងបទឧក្រិដ្ឋនោះទេ។
ក្រុមហ៊ុន Southwest Airlines បានបដិសេធមិនផ្តល់ព័ត៌មានលំអិតដល់អ្នកយកព័ត៌មាន Fox News Digital ដោយនិយាយថាពួកគេបានពន្យារពេលក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ៕