អន្តរជាតិ

អវកាសយានិកបង្ហាញពីទិដ្ឋភាពមិនល្អនៅក្នុងលំហដូចជាអាហារមិនល្អ បង្គន់ខូច និងភាពរអាក់រអួលក្នុងការហៅទូរសព្ទ

ប្រែសម្រួល៖រតនា
Clayton “AstroClay” Anderson អវកាសយានិកចូលនិវត្តន៍ បាននិយាយអំពីបទពិសោធរបស់គាត់ជាមួយនឹងអវកាសយានិកដែលចេះចិត្តវិទូថាបានជួយគាត់ខណ:ដែលគាត់បានជាប់គាំងនៅលើ ISS ដែលត្រូវចំណាយពេលអស់ ១៥២ ថ្ងៃកាលពីឆ្នាំ ២០០៧ ថា “គាត់អាចធ្វើឲ្យខ្ញុំចេះប្រើរអារម្មណ៏ផ្លូវចិត្តនិងពង្រឹងស្មារតីក្នុងការបំពេញបេសកម្មរបស់អង្គការ NASA ហើយប្រើប្រាស់ពេលវេលាដ៏សមស្របខ្លះៗសម្រាប់និយាយលេងជាមួយគ្រួសាររបស់ខ្ញុំប្រសិនបើចាំបាច់។

Anderson បានរំលឹកថានៅក្នុងពេលថ្មីៗនេះក៏មានការជាប់គាំងដែលមានអវកាសយានិក Sunita “Suni” Williams និង Barry “Butch” Wilmore នៅមិនអាចវិញត្រឡប់មកផែនដីវិញបានត្រូវជាប់គាំង នៅលើISS ដោយសារតែយានអវកាសដំណើរការខុសប្រក្រតី។
បើគិតត្រឹមថ្ងៃទី ១០ ខែសីហា អ្នកទាំងពីរនឹងត្រូវចំណាយពេល ៦៦ ថ្ងៃនៅលើស្ថានីយអវកាសអន្តរជាតិ ដែលជាបេសកកម្មមួយត្រូវបានគេសន្មត់ថាមានរយៈពេលត្រឹមតែ ១០ ថ្ងៃបុណ្ណោះ។

អង្គការ NASA បានប្រកាសកាលពីថ្ងៃពុធថា លោក Wilmore និង Williams ប្រហែលជាត្រូវនៅនឹងកន្លែងរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៥។
អវកាសយានិកពីរនាក់ទៀត គ្រោងនឹងធ្វើដំណើរទៅកាន់ ISS នៅដើមខែកញ្ញា នៅលើយាន CrewDragon ដែលផលិតដោយ SpaceX របស់ Elon Musk។ អ្នកទាំងបួននឹងធ្វើការរួមគ្នានៅលើ ISS រហូតដល់ខែកុម្ភៈ បន្ទាប់មកធ្វើដំណើរត្រឡប់មកផ្ទះវិញជាមួយនិងយានចម្លង CrewDragon ។

គួររំលឹកផងដែរថា គេបានកត់សម្គាល់ឃើញថា Anderson មិនមានការបណ្តុះបណ្តាលពិតប្រាកដណាមួយផ្នែកបច្ចេទេសទាក់ទងនឹងបញ្ហាមេកានិចដែលនឹងកើតឡើង ប្រសិនបើវាត្រូវជាប់គាំង តែបើទោះបីជាមានវគ្គបណ្តុះបណ្តាលបច្ចេទេសផ្នែកមេកានិចរួមទាំងបទពិសោធន៏ផ្នែកចិត្តវិជ្ជានៅក្នុងរយៈពេល ២ ឆ្នាំ នៅមុនពេលចេញដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិក៏ដោយក៏វានៅមិនទាន់ប្រាកដថាអាចនឹងដោះស្រាយបញ្ហាជាប់គាំងនេះបានដោយងាយទេ។

“កាលនោះខ្ញុំមិនដែលនឹកគិតអំពីការជាប់គាំងទាល់តែសោះខ្ញុំធ្លាប់បានគិតថា ‘ខ្ញុំមានការងារត្រូវធ្វើហើយខ្ញុំនៅទីនេះសម្រាប់ពេលវេលាជាក់លាក់មួយហើយដល់ពេលនោះវានិងប្រែប្រួល” បុរសវ័យ៦៥ឆ្នាំរូបនេះបានរំលឹកអំពីបទពិសោធរបស់ខ្លួនប្រាប់អ្នកយកពត៍មានប៉ុស្តិ៍យ៉ាងដូចច្នេះ។

Anderson បានបន្ថែមថា អវកាសយានិកត្រូវបានបណ្តុះបណ្តាលឲ្យចេះធ្វើការជួសជុលផ្នែកមេកានិចជាច្រើនប្រភេទស្របតាមបទដ្ឋានស្តង់ដារបច្ចេទេស។

គាត់បានរលឹកពីបទពិសោធនៅលើ ISS ថា “មានពេលមួយ ដែលបង្គន់ផលិតដោយរុស្ស៊ីបានបាក់នៅយប់ថ្ងៃសុក្រ ហើយការគ្រប់គ្រងបេសកកម្មនៅក្នុងប្រទេសរុស្ស៊ីមិនបានត្រឡប់មកវិញរហូតដល់ថ្ងៃសៅរ៍” ។ “ដូច្នេះយើងមិនមានបង្គន់ប្រើប្រាស់ពេញមួយប់”។
នៅក្នុងពេលនោះ គាត់បានពឹងផ្អែកលើបង្គន់បម្រុងជាបណ្ដោះអាសន្នដែលមានឈ្មោះថា Soyuz“ដែលរក្សាទុកក្នុងប្រអប់មួយ។

ចំពោះការជួសជុលបង្គន់ លោក Anderson បាននិយាយថា “ទទួលបានការណែនាំសម្រាប់ការជួសជុលវានៅព្រឹកបន្ទាប់ដោយគិតថាយើងនិងជួសជុលបង្គន់ពេញមួយថ្ងៃ។

គួរកត់សម្គាល់ថា ពេលវេលាដឹកជញ្ជូនសម្រាប់ការផ្គត់ផ្គង់អាចមានរយៈពេលត្រឹមតែ ៤ ម៉ោង។

យើងមិនបារម្ភពីបញ្ហាខ្វះខាតអាហារនោះទេ ព្រោះយានដឹកជញ្ជូនអាហារស្រស់ទៅកាន់ ISS មានជារៀងរាល់ពីរខែម្តងមកពីអាមេរិក។

Anderson បាននិយាយថាបើទោះជាមានយានដឹកជញ្ជូនអាហារចុះឡើងក៏ដោយក៏ Sunita “Suni” Williams និង Barry “Butch” Wilmore ដែលជាប់គាំងនៅលើ ISS អស់៦៦ ថ្ងៃនៅក្នុងពេលថ្មីៗនេះនៅមិនអាចវិលត្រឡប់មកផែនដីវិញបានតាមរយ:យានដឹកជញ្ជូនអាហារពីព្រោះគេមិនអាចជិះយានដឹកជញ្ជូននេះបានទេដោយសារតែវាមិនត្រូវបានប្រើសម្រាប់ការដឹកជញ្ជូនមនុស្ស។

Anderson បាននិយាយថា ពេលខ្លះមានមុខម្ហូបមួយចំនួននៅលើស្ថានីយអវកាស ដែលគ្រប់គ្នាមិនចូលចិត្តដូចជា តៅហ៊ូតេរីយ៉ាគី និងតៅហ៊ូមានរសជាតិម្ទេស គឺជាអាហារពីរប្រភេទដែលគាត់មិនដែលទទួលទាននោះទេ។
កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក រុស្ស៊ី អឺរ៉ុប ជប៉ុន និងកាណាដានៅលើ ISS បានចាប់ផ្តើមនៅឆ្នាំ ១៩៩៨ ហើយឥឡូវនេះត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រដោយប្រទេសចំនួន ១៥ ។

Anderson បាននិយាយថា ស្ថានីយអវកាសអន្តរជាតិ ISS មានទំហំធំជាងផ្ទះដែលមានបន្ទប់ដេកចំនួនប្រាំមួយ បន្ទប់ទឹកពីរ កន្លែងហាត់ប្រាណ និងបង្អួចចេញចូលទំហំ ៣៦០ ដឺក្រេ។ វាមានអគ្គិសនីតាមរយៈកោសិកាពន្លឺព្រះអាទិត្យតូចមួយ៕