អន្តរជាតិ

យន្តហោះលោក Trump ចុះចតមុនពេលកំណត់នៅរដ្ឋ Montana សហរដ្ឋអាមេរិកដោយសារតែបញ្ហាមេកានិក

ដោយ៖សហការី

ប្រភពពីសារព័ត៌មាន The Post បានឲ្យដឹងថា យន្តហោះរបស់អតីតប្រធានាធិបតី Donald Trump មានបញ្ហាមេកានិចកាលពីថ្ងៃសុក្រត្រូវបង្ខំចុះចតនៅមុនពេលកំណត់នៅរដ្ឋ Montanaសហរដ្អអាមេរិក ។

យន្តហោះ Boeing ៧៥៧ របស់លោក Trump ដែលមានរហស្សនាមថា Trump Force One កំពុងធ្វើដំណើរទៅកាន់តំបន់ Bozeman ដែលជាកន្លែងអ្នកគាំទ្រជួបជុំគ្នាជាមួយនិងអតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋនិងដែលគាត់នឹងដឹកនាំការប្រមូលផ្តុំបើកយុទ្ធនាការឃោសនានៅយប់ថ្ងៃសុក្រ គឺនៅចំពេលដែលយន្តហោះនេះត្រូវបានប្តូរទិសដៅទៅកាន់តំបន់ Billings ប្រហែលនៅវេលាម៉ោង ៤:៣០ រសៀល។

អ្នកនាំពាក្យនៅព្រលានយន្តហោះបានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា៖ “ យន្តហោះរបស់គាត់មានបញ្ហាមេកានិក ហើយយន្តហោះគាត់ត្រូវបានបង្វែរទៅកាន់អាកាសយានដ្ឋាន Billings-Logan“ ។

ពួកគេបាន​បន្ថែមថា “គាត់កំពុងបន្តដំណើរទៅកាន់តំបន់ Bozeman តាមយន្តហោះឯកជនផ្សេងទៀត” ។

  • បញ្ហាមេកានិចមិនត្រវបានបញ្ជាក់ឲ្យច្បាស់លាស់

លោក Trump អាយុ ៧៨ ឆ្នាំមិនបានខ្វល់ចំពោះបញ្ហាឧប្បត្តិហេតុដែលត្រូវបានគេចែករំលែកនៅក្នុងវីដេអូនៅលើ X ដោយក្រុមយុទ្ធនាការរបស់គាត់នោះទេ។

គាត់បាននិយាយនៅក្នុងឃ្លីបនោះថា “ខ្ញុំទើបតែបានចុះចតនៅកន្លែងដ៏ស្រស់ស្អាតមួយក្នុងរដ្ឋ Montana” គាត់មិនបាននិយាយនៅក្នុងឃ្លីបអំពីបញ្ហាយន្តហោះរបស់គាត់នោះទេ។

ប្រហែលមួយម៉ោងកន្លះបន្ទាប់ពីការចុះចតនៅ Billings អ្នកថតរូបរបស់សារព័ត៌មាន New York Times លោក Doug Mills បានថតយករូបភាពលោក Trump ដើរចេញពីយន្តហោះរបស់គាត់ ហើយឡើងជិះយន្តហោះ “តូចជាងនោះ” ដើម្បីបន្តដំណើរទៅកាន់តំបន់ Bozeman សម្រាប់ការជួបជុំ។

ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក KTVH បានរាយការណ៍ថា ក្រុមសេវាសម្ងាត់បានធ្វើ “ការបោសសម្អាតផ្នែកសន្តិសុខទាំងស្រុងនៅក្នុងអាកាសយានដ្ឋាន ” នៅមុនពេលលោក Trump ត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះថ្មីនេះ។

ការប្រមូលផ្តុំគ្នានៅ Bozeman នឹងកត់សម្គាល់ពីព្រឹត្តិការណ៍ក្រៅឆាកជាលើកដំបូងរបស់លោក Trump ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី ១៣ ខែកក្កដានៅទីក្រុង Butler, Pa ។

បេក្ខជនព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ Tim Sheehy ដែលកំពុងឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ លោក Jon Tester ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយលោក Trump នៅឯការជួបជុំនេះ៕