ដោយ :បន្ទាយ
ឧត្តរមានជ័យ ៖ គណៈគ្រប់គ្រងនិងលោកគ្រូ អ្នកគ្រូវិទ្យាល័យហ៊ុនសែនចុងកាល់ ចូលរួមសោកស្តាយដល់សិស្សានុសិស្សថ្នាក់ទី៩និងទី១២ដែលត្រូវបានដកបេក្ខភាពមិនឲ្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិនាថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៤ និងទុតិយភូមិថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។
នេះបើតាមវិទ្យាល័យនេះបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលគេមើលឃើញកាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២៤។
ចំពោះមូលហេតុនៃការដកបេក្ខភាពមិនឲ្យប្រឡងសញ្ញាប័ត្រ ត្រូវបានសាលានេះបង្ហាញក្នុងតារាង។
នាយកវិទ្យាល័យហ៊ុន សែន ចុងកាល់ លោកអ៊ិស រ៉ាវី ក្នុងលិខិតចុះថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ ស្តីពីសំណើដកបេក្ខជនប្រឡងសញ្ញាប័ត្រទុតិយភូមិ(ថ្នាក់វិទ្យាសាស្ត្រសង្គម) បានបង្ហាញថា បេក្ខជន នារី៤នាក់ ត្រូវបានដកបេក្ខភាព មូលហេតុពិន្ទុធ្លាក់មធ្យមភាគ ។
ចំណែកលិខិតក្នុងន័យដូចគ្នានេះមួយទៀត សម្រាប់មធ្យមសិក្សាបឋមភូមិ ចុះថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៤ បានបង្ហាញថា មានបេក្ខជន / នារី១២នាក់ត្រូវបានដកបេក្ខភាព ។នោះមកពីធ្លាក់មធ្យមភាគនិងបោះបង់ ៕