ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោក រ៉េត រ៉ន ប្រធានសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ ដឹកនាំសហការីចុះសួរសុខទុក្ខនិងផ្តល់គ្រឿងបរិភោគ ថវិកាមួយចំនួនជួយដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី ចូលរួមពីលោក ឆុំ ឆាន អភិបាលរងសុខអង្គលបូរី និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដែលការចុះសួរសុខទុក្ខនេះកាលពីពេលថ្មីៗកន្លងទៅនេះ។
មណ្ឌលនេះស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានកុមារស្នាក់នៅ១១២នាក់ មានបុគ្គលិក ១៧នាក់ ។
លោក រ៉េត រ៉ន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជូនដល់ប្អូនៗ ក្មួយៗ ។
ជាមួយគ្នានេះលោក រ៉េត រ៉ន និងក្រុមការងារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់ការគាំទ្រ និងឧត្ថម្ភជាសម្ភារ និងថវិការបស់សប្បុរសជន និងបងប្អូនមិត្តភ័ក្ដិ ដល់ក្រុមការងារយុវជនសម្ព័ន្ធស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការងារបម្រើសង្គម និងមូលដ្ឋានជាបន្តបន្ទាប់។
សម្រាប់អំណោយជូនមណ្ឌលសម្រាប់ចិញ្ចឹមកុមាររួមមាន៖ អង្ករ ៥០ការុងតូច ស្មើនឹង១០០០គីឡូក្រាម ត្រីខ ៥ កេសធំ ទឹកស៊ីអ៊ីវ ៥ កេសធំ មីពីរកេសធំ និងថវិកា ១លានរៀល និងបានឧបត្ថម្ភជូនទៅដល់បុគ្គលិកចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបានជាថវិកា ៥ម៉ឺនរៀលផងដែរ៕