សន្ដិសុខសង្គម

ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី៣រូប ,លោកវរសេនីយ៍ឯក សៀ ទីន ជានាយសេនាធិការ-មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញផងដែរ

ដោយ : បន្ទាយ
ភ្នំពេញ : ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី ។

នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្ដលេខាចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ ហើយត្រូវបានចែកផ្សាយចាប់ពីថ្ងៃទី៣១ខែកក្កដា តមក។

នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះរួមមាន៖ ទី១. លោកវរសេនីយ៍ឯក ថា ដាណាន់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ទី២. លោកវរសេនីយ៍ឯក សៀ ទីន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ទី៣. លោកវរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី។

គួររំលឹកថា ចំពោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន លោកជានាយសេនាធិការនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយទើបត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើ ក្រសួងការពារជាតិអោយឡើងឋាន:និងតួនាទីជាមេបញ្ជាការរងបន្ថែម ។

សូមបញ្ជាក់ថា លោកសៀ ទិន ជាកូនប្រុសច្បងរបស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការកងរាជអាវុធហត្ថរាធានីភ្នំពេញ។ ចូលបម្រើការងារជាពលកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០០៨ ។

លោកមានឱកាស ហើយខិតខំសិក្សានិងមានចំណេះជំនាញមួយចំនួ ដូចជា :បរិញ្ញាបត្រធុរកិច្ចគ្រប់គ្រងយោធាពីបណ្ឌិតសភាយោធាអូស្ត្រាលី, អនុបណ្ឌិតផ្នែកគោលនោយបាយសាធារណ:និងអភិបាលកិច្ចពីសាកលវិទ្យាល័យនៃប្រទេសអូស្ត្រាលី ,បញ្ចប់វគ្គសិក្សាមេបញ្ជាការពីសាកលវិទ្យាល័យនៃប្រទេសសិង្ហបូរី ។
នៅឆ្នាំ២០០៩ បានចូលសិក្សានៅសាកលវិទ្យាល័យការពារជាតិ-ឫស្សីកែវ
ហើយបន្តទៀត លោកបានបន្តទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី៤ឆ្នាំទៀត ។

ចំណែកក្នុងការងារវិញ លោកបាននាំយកនូវចំណេះជំនាញថ្មី រួមទាំងជំនាញមកចែករំលែកនិងអនុវត្តជាក់ស្តែង ហើយបានបង្កើតនិងសម្រេចបាលទ្ធផលការងារនិងស្នាដៃលេចធ្លោជាច្រើន ៕