ដោយ : បន្ទាយ
ពោធិសាត់៖ ក្រោយទទួលដំណឹងពីការរកឃើញនេះភ្លាម ភរិយារបស់អ្នកបើកឧទ្ធម្ភាគចក្រ ដែលមានគណនីឈ្មោះ Kalyan Natara បានបង្ហោះសារនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ នេះដែរថា ៖ «សូមឱ្យប្តីខ្ញុំមានសុខសុវត្ថិភាព បានមកជុំគ្រួសារវិញផង»។
ប៉ុន្តែរហូតដល់ម៉ោងជាង៥ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ហើយ រីឯប្រធានក្រុមឈ្មោះស៊ុន ផ្លា ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះដែរ កំពុងស្វែងរក។
អ្នកស្រី ណាតារា កល្យាណ ត្រូវគេស្គាល់ថាជាភរិយារបស់លោកខេង ឆៃយុទ្ធ ជាអាកាសយានិក(Pilot)។ អ្នកស្រីនិងលោកមានកូនជាមួយគ្នា២នាក់។អ្នកស្រីតែងបង្ហោះហ្វេសប៊ុកជាបន្តបន្ទាប់ក្នុងន័យនឹករលឹកប្តី សូមឲ្យប្តីនៅមានជីវិតនិងអរគុណដល់ប្រតិបត្តិករទាំងអស់ដែលតស៊ូរុករក ។
សូមរំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9 លេខMH912 ផលិតនៅប្រទេសចិន ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ ។
ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤និ០០ នាទិថ្ងៃដដែល ។
នៅលើឧទ្ធម្ភាគចក្រ មានលោកស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក ៕