អន្តរជាតិ

លោក Biden គ្រោងនឹងវិលត្រឡប់មកសេតវិមានវិញក្រោយពីជាសះស្បើយពីជំងឺ COVID-19

ប្រែសម្រួល៖រតនា

លោកប្រធានាធិបតី Biden នឹងវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃអង្គារជាលើកដំបូងបន្ទាប់ពីលោកបានប្រកាសដ៏គួឲ្យភ្ញាក់ផ្អើលពីការបោះបង់យុទ្ធនាការបោះឆ្នោតឡើងវិញ និងផ្តល់ការគាំទ្រអនុប្រធានាធិបតី Kamala Harris កន្លងមក។

លោក Biden គ្រោងនឹងចាកចេញពីផ្ទះរបស់គាត់នៅឆ្នេរ Rehoboth រដ្ឋ Delaware ជាកន្លែងដែលគាត់បានព្យាបាលជាសះស្បើយពីជំងឺ COVID-19 នៅពេលរសៀល ហើយនឹងមកដល់សេតវិមាននៅម៉ោង ២:៣០ រសៀល ស្របតាមកាលវិភាគរបស់គាត់។

ប្រធានាធិបតីអាយុ ៨១ ឆ្នាំរូបនេះត្រូវបានគេរំពឹងថាដំបូងគាត់នឹងចាកចេញពីទីក្រុងឆ្នេរជាកន្លែងដែលគាត់ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃចន្ទដើម្បីវិលទៅបើកផ្លូវធ្វើយុទ្ធនាការឡើងវិញក៏ប៉ុន្តែគាត់បានបន្តការស្នាក់នៅបន្ទាប់ពីគាត់បានប្រកាសដ៏ចម្លែកដែលមិនគួឲ្យជឿថាគាត់នឹងចាកចេញពីការប្រកួតប្រធានាធិបតីឆ្នាំ ២០២៤ នៅថ្ងៃនោះ។

ប្រភពពីសេតវិមានបានប្រាប់ភ្នាក់ងារ The Post ថា លោក Biden បានលុបចោលការធ្វើដំណើរចំនួនប្រាំបួនដែលជាកាលវិភាគរបស់គាត់សម្រាប់រយៈពេលពីរសប្តាហ៍បន្ទាប់ពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់កាលពីថ្ងៃអាទិត្យ។

ប្រភពបានអះអាងថា “ពួកគេបានចាប់ផ្តើមលុបចោលនូវកម្មវិធីនាៗនៅពេលដែលគាត់ប្រកាសថាគាត់មិនស្វែងរកការបោះឆ្នោតឡើងវិញ” ។

លោក John Whitmire អភិបាលក្រុងហ៊ូស្តុន រំពឹងថានឹងបានជួបជាមួយប្រធានាធិបតីអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះពីគ្រោះមហន្តរាយដោយសាព្យុះ Hurricane Beryl នៅក្នុងទីក្រុងរបស់គាត់នៅថ្ងៃព្រហស្បតិ៍ ក៏ប៉ុន្តែលោកបានថ្លែងថា ដំណើរមកកាន់ក្រុងហ៊ូស្តុនបស់លោក Biden ត្រូវបានលុបចោលនៅនាទីចុងក្រោយ។

លោក Whitmire បាននិយាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំមិនដឹងថាតើសារព័ត៌មានបានដឹងដែរឬទេ ថាប្រធានាធិបតី Biden នឹងមកទីនេះនៅថ្ងៃព្រហស្បតិ៍ដើម្បីទទួលស្គាល់ការរៀបចំរបស់យើង” Whitmire បាននិយាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រធានាធិបតីបានចាកចេញពីការប្រកួតប្រជែង។

ការឆ្លងវីរុសកូវីដ១៩ មិនត្រូវបានគេជឿថាជាកត្តាមួយជំរុញឲ្យមានការលុបចោលការប្រកួតប្រជែងនោះទេ ខណៈដែលគ្រូពេទ្យរបស់គាត់លោក Kevin O’Connor កាលពីថ្ងៃចន្ទបានអះអាងថាគាត់បានជាសះស្បើយពីជំងឺទាំងអស់បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធសប្តាហ៍មុន។

Harris ដែលជាបេក្ខភាពជំនួសដំណែងរបស់គណបក្សប្រជាធិបតេយ្យ ក៏បាននិយាយផងដែរថាលោក Biden កំពុងធ្វើបានល្អជាង។

គាត់បាននិយាយនៅក្នុងសន្ទរកថាដែលកំពុងឈរឈ្មោះជាប្រធានាធិបតីនៅសេតវិមានកាលពីថ្ងៃចន្ទថា “លោក Biden បានធូរស្រាលច្រើនហើយបានជាសះស្បើយយ៉ាងឆាប់រហ័សលោកស្រីទន្ទឹងរង់ចាំការត្រឡប់មកវិញរបស់កាត់” ។

ក៏ប៉ុន្តែសំឡេងរបស់លោកប្រធានាធិបតីបានបន្លឺឡើង និងប្រកបទៅដោយសភាពស្រពិចស្រពិលនៅក្នុងថ្ងៃតែមួយ នៅពេលដែលលោកបានទូរសព្ទទៅកាន់អតីតទីស្នាក់ការឃោសនាបោះឆ្នោតរបស់លោកដើម្បីបញ្ជាក់អំពីការគាំទ្ររបស់លោក។

លោក Biden ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។

នាយកមន្ត្រី Netanyahu បាននិយាយពីដំបូងថា កិច្ចប្រជុំត្រូវបានផ្អាក ដោយសារការធ្វើរោគវិនិច្ឆ័យ COVID-19 របស់ octogenarian នេះបើយោងតាមរបាយការណ៍ក្នុងស្រុកពីប្រទេសនេះ។ ប៉ុន្តែរបាយការណ៍ទាំងនោះបានកើតឡើងនៅមុនពេលកាលវិភាគរបស់លោក Biden បង្ហាញថាលោកនឹងត្រឡប់ទៅសេតវិមានវិញនៅថ្ងៃអង្គារ។

គេនៅមិនទាន់ដឹងច្បាស់ទេថាតើការប្រជុំត្រូវបានធ្វើឡើងវិញឬអត់នោះទេ។

លោក Biden មិនត្រូវបានគេឃើញជាសាធារណៈទេ ចាប់តាំងពីយប់ថ្ងៃពុធមុន នៅពេលដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុស COVID-19 នេះ។ គាត់ត្រូវបានគេប្រទះឃើញនាទីចុងក្រោយកំពុងតែខំដើរចុះពីលើយន្តហោះ Air Force One ហើយចូលទៅក្នុងរថយន្តរបស់គាត់នៅយប់នោះតែម្តង៕