ដោយ៖ស-សម្បត្តិ
នៅក្រោយលដែលលោក Biden រងសម្ពាធកាន់តែខ្លាំងឡើងក្នុងការជំរុញឲ្យលោកបោះបង់ការប្រកួតប្រចជែងក្នុងការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិក លោក Biden កាលពីថ្ងៃអាទិត្យ ទី២១ កក្កដា បានអនុម័តតែងតាំងប្រធានាធិបតីរបស់គាត់គឺលោកស្រីKamala Harris ជាបេ្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយករណីនេះនៅមិនទាន់បានបញ្ចប់នៅឡើយទេសម្រាប់បេក្ខភាពរបស់លោកស្រី Harris នោះពីព្រោះថាគាត់តម្រូវឲ្យមានការគាំទ្រពីប្រតិភូគណបក្សនីមួយៗបន្ថែមទៀត។
រឿងដ៏គួឲ្យខកចិត្តនោះគឺការសម្រេចចិត្តរបស់ Biden ដែលបានបោះគណបក្សប្រជាធិបតេយ្យចោលក្នុងទឹកដែលមិនមែនជាធម្មនុញ្ញរបស់អាមេរិក ដោយសារតែការបោះឆ្នោតបឋមបានបញ្ចប់ជាយូរណាស់មកហើយ។
“នេះជាការព្យាករណ៍លើអ្វីដែលអាចកើតឡើងបន្ទាប់”
តើមានពាក់ព័ន្ធនិងនិតិវិធីអ្វីខ្លះ?
ដើម្បីចាត់តាំងបុគ្គលដែលជាបេ្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សជាផ្លូវការ ប្រតិភូដែលជាតំណាងឲ្យរដ្ឋទាំង ៥០របស់សហរដ្ឋអាមេរិកនឹងមកចូលរួមមហាសន្និបាតជ្រើសរើសតាំងបេក្ខជននៅក្នុងរដូវក្តៅសម្រាប់គណបក្សរបស់ខ្លួនដើម្បីជ្រើរតាំងបេក្ខជនជាផ្លូវការសម្រាប់បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រតិភូទាំងនេះជាធម្មតាជាមេដឹកនាំនយោបាយក្នុងស្រុក ឬជាអ្នកគាំទ្រដំបូងបង្អស់របស់បេក្ខជនប្រធានាធិបតីដ៏ជាក់លាក់ណាមួយ។ ពួកគេបានប្តេជ្ញាជាមុនថានិងបោះឆ្នោតឲ្យបេក្ខជនដែលរដ្ឋបោះឆ្នោតជ្រើសរើសនៅក្នុងការបោះឆ្នោតបឋម បើទោះបីជាច្បាប់មិនបានតម្រូវឲ្យពួកគេធ្វើដូច្នេះក៏ដោយ។
ប្រតិភូជាន់ខ្ពស់អាចបោះឆ្នោតឲ្យបេក្ខជនណាមួយដែលពួកគេចង់បាន ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតបឋមនោះទេ។ ប្រតិភូជាន់ខ្ពស់ជាធម្មតាជាមន្ត្រីជាប់ឆ្នោតបច្ចុប្បន្ន ឬក៏ជាអតីតភាព។
ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងភាគច្រើនក្នុងការបោះឆ្នោតជុំទីមួយទេ ដំណើរការនឹងផ្លាស់ទីទៅជុំទីពីរ ដែលតំណាងជាន់ខ្ពស់នឹងបោះឆ្នោតរហូតដល់បេក្ខជននោះត្រូវបានជ្រើសតាំងឡើង។
ការបោះឆ្នោតជាច្រើនជុំគឺដើម្បីជួយដល់បុគលគលណាម្នាក់ឲ្យទទួលបានសំឡេងភាគច្រើនដើម្បីនិងក្លាយជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សជាផ្លូវការ។
មានប្រតិភូជាលក្ខណ:បុគ្គលជិត ៤,០០០ នាក់ និងតំណាងជាន់ខ្ពស់ប្រហែល ៧៥០ នាក់ចូលរួមក្នុងការបោះឆ្នោតនៅក្នុងជុំនិមួយៗ។
ក្នុងករណីនេះតើមានអ្វីកើតឡើងឥឡូវនេះ?
លោក Biden បានចំណាយពេលជាច្រើនខែចុងក្រោយនេះ ដើម្បីប្រមូលគណៈប្រតិភូគណបក្សប្រជាធិបតេយ្យប្រហែល ៣,៩០០ នាក់ដោយបានឈ្នះការបោះឆ្នោតបឋមនៅក្នុងរដ្ឋ និងដែនដីសហរដ្ឋអាមេរិក។
៩៩ ភាគរយនៃប្រតិភូដែលគាត់បានសន្យាជាមួយហើយពួកគេត្រូវបានកំណត់ឲ្យគាំទ្រគាត់នៅក្នុងសន្និបាតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ខែសីហានៅទីក្រុងឈីកាហ្គោ។
មេដឹកនាំគណបក្សមានគម្រោងតែងតាំងលោក Biden ជាផ្លូវការតាមរយៈការហៅទូរស័ព្ទនិម្មិតនៅមុនមហាសន្និបាត។
ប៉ុន្តែដោយសារតែការដើរចេញរបស់ លោក Biden ជាហេតុបង្កឲ្យមានការរំសាយប្រតិភូរបស់គាត់ទាំងស្រុងតែម្តងធ្វើឲ្យមានការប្រកួតប្រជែងក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យផ្សេងទៀត ដើម្បីបានក្លាយជាបេក្ខភាពភាពប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្ស។
ប្រសិនបើបេក្ខជនម្នាក់អាចទទួលបានការគាំទ្រភាគច្រើននៃប្រតិភូដែលបានសន្យានៅក្នុងសន្លឹកឆ្នោតដំបូងនៃសន្និបាត នោះពួកគេនឹងត្រូវបានជ្រើសរើសតាំងជាអ្នកជំនួសលោក Biden ។
នៅក្នុងពេលតែប៉ុន្មានម៉ោងនៃការប្រកាសរបស់លោក Biden សម្ព័ន្ធមិត្តរបស់លោកស្រី Harris កំពុងធ្វើការតាមទូរស័ព្ទ ដោយហៅគណៈប្រតិភូ និងប្រធានគណបក្ស ដើម្បីទទួលបានការគាំទ្រ។ Reuters ធ្វើសេចក្តីរាយការណ៏យ៉ាងដូច្នេះ។
បរិបទនេះធ្វើឡើងដើម្បីធានាថាលោកស្រីនិងទទួលបានការគាំទ្រជាចាំបាច់ដើម្បីរារាំងការប្រកួតប្រជែងពីសំណាក់បុគ្គលណាម្នាក់ផ្សេងទៀត។
តើប្រធានាធិបតីដែលកំពុងនៅកាន់តំណែងធ្លាប់ដកខ្លួនចេញពីការប្រកួតដែរឬទេ?
ប្រធានាធិបតី Lyndon Johnson គាត់ក៏ជាអ្នកប្រជាធិបតេយ្យមួយរូបផងដែរបានសម្រេចចិត្តមិនស្វែងរកការតែងតាំងពីគណបក្សរបស់គាត់សម្រាប់អាណត្តិទីពីរនៅក្នុងខែមីនា ឆ្នាំ ១៩៦៨ ខណៈដែលការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាមបានកើនឡើង។
លោកបានធ្វើការប្រកាសដ៏គួឲ្យភ្ញាក់ផ្អើលមួយនៅក្នុងសុន្ទរករបស់កាត់នៅ Oval Officeថាមិនស្វែងរកការតែងតាំង។
ការផ្លាស់ប្តូរនេះបើទោះបីជាបានប្រកាសនៅមុនយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ក៏ដោយក៏មហាសន្និបាតនៅក្នុងឆ្នាំនេះនៅទីក្រុង Chicago និងក្លាយទៅជាវិបត្តិនយោបាយ។ នៅក្នុងសម័យកាល១៩៦៨ ហ្វូងបាតុករបានចេញតាមដងផ្លូវ ហើយគណៈប្រតិភូឆ្វេងនិយមមានការខឹងសម្បារចំពោះជំហរគាំទ្រសង្រ្គាមរបស់បេក្ខជន Hubert Humphrey ដែលជ្រើសរើសដោយគណបក្ស។
កាលនោះលោកHubert Humphrey អនុប្រធានរបស់លោក Johnson ត្រូវបានចាញ់លោក Richard Nixon ។
បន្ទាប់ពីមានវិវាទនោះមក រដ្ឋនានាបានទទួលយកយ៉ាងទូលំទូលាយនូវដំណើរការបឋមដោយលទ្ធផលត្រូវបានដឹងជាមុន។
តើអ្នកណាអាចក្លាយជាបេក្ខភាពថ្មីរបស់គណបក្សប្រជាធិបតេយ្យ?
អនុប្រធានាធិបតី Kamala Harris គឺជាជម្រើសដ៏ច្បាស់លាស់មួយដែលលោកស្រីបានទទួល “ការគាំទ្រ និងការយល់ព្រមយ៉ាងពេញលេញ” ពីលោក Biden កាលពីថ្ងៃអាទិត្យ ដែលជាការសម្រេចចិត្តមួយដែលអាចរក្សាបាននូវការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពសម្រាប់គណៈប្រតិភូរបស់គាត់។
Harris អាយុ ៥៩ ឆ្នាំគឺជាមនុស្សស្បែកខ្មៅដំបូងគេនិងជាស្ត្រីដំបូងគេដែលបានបម្រើការជាអគ្គរដ្ឋអាជ្ញារបស់រដ្ឋកាលីហ្វ័រញ៉ាហើយបន្ទាប់មកបានក្លាយជាសមាជិកព្រឹទ្ធសភាអាមេរិកដំបូងគេដែលមានដើមកំណើតអាស៊ីខាងត្បូង។
ឥឡូវនេះលោកស្រីគឺជាស្ត្រីទីមួយ និងជាអនុប្រធានទីមួយរបស់ជនជាតិស្បែកខ្មៅ។
យ៉ាងណាក៏ដោយ សមាជិកគណបក្សប្រជាធិបតេយ្យដ៏លេចធ្លោមួយចំនួន រួមទាំងលោក Barack Obama និង Nancy Pelosi មិនបានផ្តល់ការយល់ព្រមជាសាធារណៈដល់លោកស្រីនោឡើយទេ។ ការវាយតម្លៃលើការយល់ស្របមិនល្អរបស់កាត់ក៏អាចនាំឲ្យគណបក្សស្វែងរកដំណោះស្រាយមួយផ្សេងទៀតផងដែរ។
នៅក្នុងការផ្គូរផ្គងគ្នាដោយសម្មតិកម្មរវាង លោកស្រី Harris និងលោក Trump លោកស្រី Harris ទទួលបានការគាំទ្រ ត្រឹមតែ៤៤ភាគរយនៅក្នុងការស្ទង់មតិកាលពីចន្លោះថ្ងៃទី ១៥ ទៅ ១៦ ខែកក្កដា ដែលធ្វើឡើងដោយ Reuters/Ipsos ភ្លាមៗបន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតលើលោក Trump កាលពីថ្ងៃទី ១៣ ខែកក្កដា ។
ជម្រើសផ្សេងទៀតដែលត្រូវបានគេមើលឃើញរួមមានលោកអភិបាលរដ្ឋ Kentucky លោក Andy Beshear និងអភិបាលរដ្ឋ Illinois លោក JB Pritzker ប៉ុន្តែឱកាសរបស់ពួកគេរហូតមកដល់ពេលនេះហាក់ដូចជានៅមានកម្រិត។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom និងអភិបាលរដ្ឋ Michigan លោក Gretchen Whitmer ដែលត្រូវបានគេមើលឃើញថាជាគូប្រជែងខ្លាំងកាលពីមុននោះ បានសម្តែងការគាំទ្ររបស់ពួកគេចំពោះលោកស្រី Harris ។
ឈ្មោះបុគ្គលទាំងនេះមួយចំនួនអាចត្រូវបានយកមកពិចារណាសម្រាប់តួនាទីជាអនុប្រធានប្រសិនបើលោកស្រី Harris ឈ្នះការតែងតាំងនេះ។
ឱកាសសម្រាប់ភាគីទីបី?
ការចាកចេញរបស់ Biden ក្តីសង្ឃឹមរបស់ភាគីទីបីអាចលេចឡើងដែរឬទេ? រហូតមកដល់ពេលនេះ គ្មានបេក្ខជនឯករាជ្យណាមួយបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធគណបក្សទាំងពីរដែលមានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិកនោះទេ។
នៅក្នុងឆ្នាំ ១៩៩២ មហាសេដ្ឋីរដ្ឋតិចសាស់ Ross Perot ដែលឈរឈ្មោះជាបេក្ខជនឯករាជ្យបានខិតខំយកឈ្នះជិត ១៩ ភាគរយនៃការបោះឆ្នោតដ៏ពេញនិយម។
ប៉ុន្តែនៅទីបញ្ចប់ ដោយសារតែដំណើរការនៃប្រព័ន្ធបោះឆ្នោតរបស់ប្រទេសគាត់មិនត្រូវបានទទួលសំឡេងសូម្បីតែមួយកោអីសំខាន់បំផុតនោះគឺសមាជិក ៥៣៨ នៃប្រព័ន្ធបោះឆ្នោតសាកលចុងក្រោយជាអ្នកសម្រេចជ្រើសតាំងយកអ្នកឈ្នះ។
មានអ្វីកើតឡើងចំពោះសាច់ប្រាក់យុទ្ធនាការរបស់លោក Biden?
នៅក្នុងយុទ្ធនាការរបស់លោក Biden គាត់ទទួលបានសាច់ប្រាក់ចំនួន ៩៨ លានដុល្លារនៅក្នុងដៃ នៅក្នុងពេលដែលគាត់ចាកចេញពីការប្រកួតប្រជែង។ ពេលនេះវានឹងស្ថិតក្នុងការចាត់ចែងរបស់លោកស្រី Harris ដែលផ្តល់ឲ្យគាត់នូវអត្ថប្រយោជន៍ដ៏ពិសេសមួយបើទោះបីជាមានការជជែកគ្នាខ្លះអំពីរបៀបដែលលុយនេះអាចផ្លាស់ប្តូរអ្នកកាន់កាប់បានយ៉ាងងាយស្រួលក៏ដោយ។
បេក្ខជនថ្មីនឹងមិនមានសិទ្ធិយកប្រើភ្លាមៗនោះទេចំពោះសាច់ប្រាក់យុទ្ធនាការរបស់លោក Biden ទាំងអស់នោះ ហើយនឹងចាប់ផ្តើមដោយសមតុល្យពីចំនួនសូន្យ។
យ៉ាងណាក៏ដោយក៏ម្ចាស់ជំនួយដែលបានផ្តល់ជាអំណោយក្នុងចំនួនអតិបរមាដល់លោក Biden រួចហើយនោះ នៅក្រោមច្បាប់ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការរបស់អាមេរិក នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមចំណែកដល់អ្នកតែងតាំងថ្មី ដែលអាចអនុញ្ញាតឲ្យអ្នកជំនួសតំណែងដូចលោកស្រិ Harris បំពេញថវិការបស់ពួកគេបានលឿនជាងមុន។
ការផ្តល់មូលនិធិគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលលោកស្រី Harris ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកនាំមុខគេក្នុងការតែងតាំងនេះ។
យុទ្ធនាការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសម័យទំនើបគឺជាកិច្ចការមួយដែលទាមទារឲ្យមានការចាយលុយច្រើនលើសលប់ដែលត្រូវតែពិចារណាផ្នែកហិរញ្ញវត្ថុមិនដើរតួនាទីតូចតាចទេ។ យុទ្ធនាការរបស់លោក Biden និងគណបក្សប្រជាធិបតេយ្យបានចំណាយប្រាក់រាប់រយលានដុល្លាររួចទៅហើយ ដើម្បីព្យាយាមឲ្យមានការជ្រើសរើសតាំងលោក Bidenនិងលោកស្រីHarris ឡើងវិញ។
ការជ្រើសរើសបេក្ខជនក្រៅពីលោកស្រី Harris អាចតម្រូវឲ្យមានការចំណាយប្រាក់កាន់តែច្រើនថែមទៀតដើម្បីណែនាំបេក្ខជនថ្មីដល់អ្នកបោះឆ្នោត៕
ប្រភព៖ Agency/rl(gs)