ប្រែសម្រួល៖តារា
joeyកូនសត្វកង់ហ្គូរូដ៏កម្រមួយក្បាលដែលបានកើតនៅក្នុងខែធ្នូ២០២៣ កន្លងទៅហើយត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិចាត់ទុកថាជាសត្វកម្រជិតផុតពូជសម្រាប់ការអភិរក្សធម្មជាតិតាំងពីឆ្នាំ ១៩៩៦នោះ ឥឡូវនេះត្រូវបានគេសង្កេតឃើញថាវាបានចេញពីថង់ពោះរបស់ម្តាយវា។
នៅក្នុងពេលចាប់កំណើតកូនសត្វកង់ហ្គូរូឈ្មោះថា joey មានទំហំប៉ុនដុំចាហួយ ហើយការអភិវឌ្ឍរាងកាយរបស់វាគឺនៅក្នុងថង់ពោះរបស់ម្តាយវា។ បុគ្គលិកសួនសត្វបានឲ្យដឹងថា Joeys មិនងើបក្បាលចេញពីថង់ពោះរបស់មេវាអស់រយៈពេលប្រហែល ៧ ខែ។
វាគឺជាប្រភេទសត្វទីពីរដែលកើតនៅក្នុងសួនសត្វ Bronx របស់អាមេរិក ចាប់តាំងពីឆ្នាំ ២០២១ មក។អ្នកទស្សនាអាចមើលឃើញ joey និងម្តាយរបស់វានៅក្នុងកន្លែងតាំងពិពណ៌ របស់សួនសត្វ ។
វាត្រូវបានគេជឿថា ជាពូជសត្វកង់ហ្គូរូដែលមានមែកធាងក្នុងអំបូ Matschie ដែលមានចំនួនប្រហែល ២,៥០០ ក្បាលតែប៉ុណ្ណោះដែលនៅសេសសល់ក្នុងព្រៃ នៅលើទឹកដីកំណើតរបស់ពួកវាគឺ នៅតំបន់អាហ្វ្រិកខាងលិច។
នៅក្នុងខែសីហា ឆ្នាំ ២០២២ សត្វកង់ហ្គូរូអំបូ Matschie បានកើតនៅក្នុងសួនសត្វ San Diego Zoo Safari សហរដ្ឋអាមេរិកវាជាលើកទីពីរហើយដែលប្រភេទសត្វកង់ហ្គូរូដ៏កម្រនេះបានចាប់កំណើតនៅក្នុងសួនសត្វ៕