ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន ៖ ជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានអញ្ជើញផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។

នេះបើតាមមន្ត្រីអប់រំអោយដឹងកាលពីថ្មីៗនេះ បន្ទាប់ពីមានកម្មវិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យសាលប្រជុំធំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យកន្លងមក ។
អញ្ជើញចូលរួមមានប្រតិភូក្រសួង លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី អ្នកពាក់ព័ន្ធជាច្រើននាក់ ។

លោកឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ  ថ្លែងថា : លោកសូមថ្លែងអំណគុណដល់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុននិងប្រតិភូ បានចុះមកពិនិត្យវឌ្ឍនភាពលើវិស័យអប់រំ នៅថ្នាក់ខេត្ត ក្រុង ស្រុក និងសាលារៀនដោយផ្ទាល់ រួមជាមួយការសួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅនិងការលើកទឹកចិត្តដល់បុគ្គលឹកអប់រំនៅថ្នាក់ក្រោមជាតិ នៅគ្រប់កាលៈទេស: ។

លោកឈូ ប៊ុនរឿង តាមរបាយការណ៍សង្ខេបអំពីសមិទ្ធិផលសម្រេចបានក្នុងវិស័យអប់រំក្នុងបច្ចុប្បន្នមាន:
១.-គ្រឹះស្ថានសិក្សាសាធារណៈចំណេះទូទៅ(មត្តេយ្យ បឋមសិក្សា មធ្យមសិក្សា) ក្នុងខេត្តមានចំនួន៨២១កន្លែង មានសិជ័យសរុបចំនួន១៦៧.០០៨នាក់ /ស្រី៨៤.១០៦នាក់ ។

ក្របខ័ណ្ឌមន្ត្រីអប់រំបម្រើការងារចំនួន៥.៩៤៨នាក់ /២..៩៣៥នាក់ ក្នុងនោះមិនគិតគ្រូជាប់កិច្ចសន្យាចំនួន៧៧០នាក់ គ្រូបង្រៀន២ពេល ៧០នាក់ គ្រូបង្រៀនថ្នាក់គួប២ថ្នាក់ ២២៤នាក់និងគួប៣ថ្នាក់២៤នាក់ផងទេ ។
២.គ្រឹះស្ថានសិក្សា-ឯកជនចំណេះទូទៅ មានចំនួន ១៥៨កន្លែង សិស្សសរុប១៣.៩២០នាក់ ៣.-មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤-គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង មាននិស្សិតសរុប ៨.០៣១នាក់/ស្រី៤.៧៨៥នាក់និងបុគ្គលិកបម្រការងារ១៩៥នាក់  និងសរុបសរុប១៣.២៧៧នាក់
និងវិទ្យាស្ថានពហុបច្ចេកទេសខេត្ត១ មានបុគ្គលិកបម្រើ
ការចំនួន៣១នាក់ មានសិស្ស និស្សិត សរុបជាង១៣ .០០០នាក់ ។

លោកបានឈូ ប៊ុនរឿង បន្តទៀតថា: ចំពោះលទ្ធលប្រឡងសិស្សពូកែថ្នាក់ជាតិផ្នែមមធ្យមសិក្សាឆ្នាំ២០២៤ សិស្សឈ្មោះប៉ោយចា ផានិត ភេទប្រុស នៅវិទ្យាល័យរោងគោទទួលបានចំណាត់ថ្នាក់លេខ១ មេដាយមាសលើវិញ្ញាសាអក្សរសិល្ប័ខ្មែរ ថ្នាក់ទី១២ ។ឯលទ្ធផលសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៤នេះ បេក្ខជនប្រឡងជាប់ជិត៧០% ជាដើម ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានាឱកាសនោះបានមានប្រសាសន៍ថា: គោលបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់វិស័យអប់រំជាអាទិភាពក៏ដូចជាវិធានគន្លឹះដើម្បីពង្រឹងគុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមិសក្សា ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលរួមមាន៖
១-ការពង្រឹងអភិបាលកិច្ចសាលារៀន ២-ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សានិងសកម្មភាពក្រៅម៉ោងសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ៣-ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ។៤- ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ដូចពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។

រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់គ្រូបង្រៀន ដោយបានរៀបចំកែលម្អផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ដំឡើងប្រាក់បៀវត្សគ្រូបង្រៀន ពង្រឹងគុណវុឌ្ឍិគ្រូ ក៏ដូចជាសាងសង់អគារសិក្សាស្តង់ដា ពិនិត្យឡើងវិញកម្មវិធីសិក្សា និងសៀវភៅគោល ធ្វើអភិបាលកិច្ចសាលារៀន និងធ្វើកំណែទម្រង់ឧត្តមសិក្សា។

ក្នុងបុព្វហេតុ ពង្រឹងគុណភាពអប់រំនេះដែរ ក្រសួងបានដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ។

ទន្ទឹមនេះដែរ ក្រសួងនឹងបន្តជំរុញលើកទឹកចិត្តសាលារៀនទាំងអស់ទូទាំងប្រទេសឱ្យប្រឡងប្រជែងគ្នាដើម្បីសម្រេចស្តង់ដា ប្រែក្លាយជាសាលារៀនគំរូ ៕