អន្តរជាតិ

លោកBidenថ្កោលទោសការប៉ុនប៉ងធ្វើឃាតលើរូបលោក Trump ថាជាអំពើហិង្សាដ៏សាហាវឃោរឃៅ

ប្រែសម្រួល៖ តារា

ប្រធានាធិបតីអាមេរិក Joe Biden ក្រោយពេលមានករណីលបលួចបាញ់ប្រហារលោក Donald Trumpភ្លាមៗនោះលោកបានថ្លែងអរគុណដល់ក្រុមមន្ត្រីសេវាសន្តិសុខសម្ងាត់ ហើយលោកបានព្យាយាមនិយាយទៅកាន់គណបក្សសាធារណរដ្ឋថា នៅអាមេរិកគឺមិនគួឲ្យមានអំពើហិង្សានយោបាយកើតឡើងនោះទេ ហើយលោកបានអរគុណព្រះជាម្ចាស់ដែលមិនមានអ្វីកើតឡើងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់លោកអតីតប្រធានាធិបតី Donald Trump  ។

ប្រធានាធិបតី Joe Biden បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយប្រហែលពីរម៉ោងបន្ទាប់ពីការលបបាញ់ប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណទៅលើលោក Trump នៅក្នុងអំឡុងពេលនៃការប្រមូលផ្តុំយុទ្ធនាការនៅរដ្ឋ Pennsylvania ។

លោកលើកឡើងថាវាគួឲ្យឈីចាប់“ព្រោះថាវាមិនគួឲ្យមានអំពើហិង្សាបែបនេះកើតឡើងនៅអាមេរិកនោះទេគោលការណ៏របស់យើងគឺយើងត្រូវធ្វើការបង្រួបបង្រួមប្រទេសជាតិឲ្យមានការរួបរួមគ្នាជាធ្លុងមួយ។

លោកប្រធានាធិបតីបាននិយាយថាគាត់កំពុងព្យាយាមទៅសួរសុខទុក្ខលោក Trump នៅក្នុងមន្ទីរពេទ្យក្បែរកន្លែងប្រមូលផ្តុំ។

លោកបាននិយាយនៅមុននេះបន្តិចនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំត្រូវបានគេរាយការណ៍ខ្លីៗអំពីការបាញ់ប្រហារនៅឯការប្រមូលផ្តុំរបស់លោក Donald Trump ក្នុងរដ្ឋ Pennsylvaniaតែប៉ុណ្ណោះ” ។

អរគុណព្រះជាម្ចាស់ដែលបានឮថាគាត់មានសុវត្ថិភាពល្អប្រសើរ ខ្ញុំសូមបួងសួងដល់ព្រះជាម្ចាស់ជួយថែរក្សាគាត់ និងក្រុមគ្រួសាររបស់គាត់ និងសម្រាប់អ្នកដែលបានចូលរួមក្នុងការជួបជុំនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមសេវាសន្តិសុខសម្ងាត់ដែលបានការពារគាត់ប្រកបដោយសុវត្ថិភាព។ មិនគួឲ្យមានអំពើហិង្សាប្រភេទនេះនៅអាមេរិកនោះទេយើងត្រូវតែរួបរួមគ្នាជាប្រជាជាតិតែមួយ ដើម្បីថ្កោលទោសអំពើហិង្សាប្រភេទនេះ៕