អន្តរជាតិ

ជនសង្ស័យពីរនាក់រងការចោទប្រកាន់ពីបទរៀបគម្រោងលក់ភ្លុកដំរីខុសច្បាប់មានតម្លៃរាប់ពាន់ដុល្លារតាមរយៈអាជីវកម្មអនឡាញដែលមានមូលដ្ឋាននៅអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

បុរសដែលជាជនសង្ស័យពីរនាក់ត្រូវបានតុលាការចោទប្រកាន់ពីបទគ្រោងលក់ភ្លុកសត្វដំរីដោយខុសច្បាប់តាមរយៈការដេញថ្លៃតាមអ៊ីនធឺណិតក្នុងតម្លៃរាប់ពាន់ដុល្លារ។

នៅក្នុងចន្លោះខែមេសា ឆ្នាំ ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៣បុរសដែលជាជនសង្ស័យពីរនាក់ មានឈ្មោះថាGrace Hu និង Yincheng Wu ត្រូវបានចោទប្រកាន់ថាបានដំណើរការក្រុមហ៊ុន Merces ធ្វើអាជីវកម្មដេញថ្លៃតាមអ៊ីនធឺណិត ចេញពីការិយាល័យមួយនៅលើកោះឡុង នេះបើយោងតាមកំណត់ត្រារបស់តុលាការ។

  • រូបថតនៃអង្កាំភ្លុកដំរី

ករណីនេះផ្ទូះឡើងនៅពេលដែលជនសង្ស័យទាំងពីរនាក់បានទាក់ទងលក់ភ្លុកដំរីទៅឲ្យមន្ត្រីនៃនាយកដ្ឋានអភិរក្សបរិស្ថានរដ្ឋដោយមានការលាក់បាំងនៅក្នុងសកម្មភាពបីដាច់ដោយដោយឡែកពីគ្នា។ សកម្មភាពទីមួយ​គឺទាកទងលក់​ដុំ​អង្កាំ​ភ្លុក​ដំរី​មួយ​ឈុត​ក្នុងតម្លៃ ៤៨០០ ដុល្លារ។

ការិយាល័យរដ្ឋអាជ្ញាស្រុក Manhattanបានឲ្យដឹងថាតាមរយៈក្រុមហ៊ុន Merces លោក Hu អាយុ ៤៥ ឆ្នាំមកពី Flushing, Queens និង Wu អាយុ ៣៣ ឆ្នាំនៅតំបន់ Great Neck បានផ្សាយពាណិជ្ជកម្មលក់ចម្លាក់ភ្លុកដំរី រួមទាំងភ្លុកឆ្លាក់ដែលជា “វត្ថុកម្រ” ។ .

ការរៀបចំគម្រោងលក់ដូរនេះបានចាប់ផ្តើមនៅពេលដែលអ្នកទាំងពីរបានលក់ផលិតផលភ្លុកទៅឲ្យមន្ត្រីអភិរក្សបរិស្ថានរដ្ឋដោយមានការលាក់កំបាំងនៅក្នុងឱកាសបីដាច់ដោយឡែកពីគ្នា រួមមានៈ ភ្លុកដំរីឆ្លាក់ក្នុងតម្លៃ ៣១,៩៥០ ដុល្លារ អង្កាំភ្លុកដំរីមួយឈុតតម្លៃ ៤,៨០០ ដុល្លារ និងរូបភ្លុកដំរីបីតម្លៃ ២,៦៤០ ដុល្លារ។រដ្ឋអាជ្ញាបាននិយាយថា អ្នកទាំងពីរបានធ្វើការដេញថ្លៃនៅលើគេហទំព័ររបស់ពួកគេឈ្មោះថា LiveAuctioneers.com ។

រដ្ឋអាជ្ញាស្រុក Manhattanបាននិយាយថាមន្ត្រីលាក់កំបាំងក្នុងការរកទិញភ្លុកដំរីដែលមានស្លាកថា “វត្ថុកម្រមានបង្កប់ដោយមាសចិន ១៨- rosary” ក្នុងអំឡុងពេលដេញថ្លៃនៅលើគេហទំព័រ Live Auctioneers។

បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាដោយអាជ្ញាធរញូវយ៉ក និងនាយកដ្ឋានសន្តិសុខមាតុភូមិអាមេរិក ការិយាល័យរដ្ឋអាជ្ញាManhattan បានរឹបអូស MercesGallery.com ហើយអ្នកទាំងពីរត្រូវបានធ្វើការចោទប្រកាន់។

លោក Alvin Bragg រដ្ឋអាជ្ញាប្រចាំតំបន់ Manhattan បាននិយាយថា “Yincheng Wu និង Grace Hu ត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយលក់ភ្លុកតាមអនឡាញដោយខុសច្បាប់ក្នុងតម្លៃរាប់ពាន់ដុល្លារ ដោយធ្វើឲ្យប៉ះពាល់ដល់ប្រភេទសត្វដែលជិតផុតពូជដោយសារតែការបន្តលក់ភ្លុកដំរីខុសច្បាប់នៅលើទីផ្សារអ្នក​ដែល​ចូល​រួម​ក្នុង​ការ​ជួញ​ដូរ​ភ្លុក​ដំរី​ខុស​ច្បាប់​នឹង​ត្រូវ​ទទួល​ខុស​ត្រូវចំពោះមុខច្បាប់។

លោក Bragg បានប្រកាសកាលពីថ្ងៃទី ១៤ ខែមិថុនាថា លោក Wu, Hu និង Merces Gallery LL ត្រូវបានចោទប្រកាន់ក្នុងករណីនីមួយៗដោយតុលាការកំពូល Manhattan ជាមួយនឹងបទល្មើសចំនួនបីទាក់ទងនឹងការជួញដូរសត្វព្រៃដោយខុសច្បាប់ ។

Wu និង Hu បានទទូចថាខ្លួនមិនមានកំហុសនៅក្នុងសវនាការរបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែងបន្ទាប់ពីយល់ឃើញថាពួកគេបានប្រាប់ថាគ្រាន់តែជាការរៀបចំផ្សាយពាណិជ្ជកម្មដោយខ្លួនឯងផ្ទាល់ដើម្បីផ្សព្វផ្សាយសម្រាប់ការលក់ដូរតាមអនឡាញតែប៉ុណ្ណោះ៕