អន្តរជាតិ

កូនកំលោះនិងកូនក្រមុំមួយគូបានរៀបចំមង្គលការដោយស្រាតអាក្រាតកាយទាំងល្វែងលើនិងល្វែងក្រោម

ប្រែសម្រួល៖ រតនា

មង្គលការរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូដែលជាអ្នកមានឥទ្ធិពលដើមកំណើតប្រេស៊ីលឈ្មោះនាង Luiza Marcato និងស្វាមីលោក Máximo García មកពីប្រទេសអេស្ប៉ាញបានរងនូវការរិះគន់យ៉ាងចាស់ដៃដោយសារតែកូនកំលោះនិងកូនក្រមុំនិងអ្នកចូលរួមមួយចំនួនបានថតរូបអាក្រាតកាយនៅក្នុងពិធីជប់លៀងមង្គលការរបស់ពួកគេ។

នាង Luiza Marcato និងស្វាមីលោក Máximo García បានរៀបការជាផ្លូវការនៅដើមខែនេះ។

បន្ទាប់ពីផ្លាស់ប្តូរពាក្យសច្ចា និងបំពាក់ចិញ្ចៀនតាមប្រពៃណីមង្គលការគូស្នេហ៍មួយគូនេះបានរៀបចំពិធីខុសគ្នាមួយនៅផ្ទះ លោក្García ដែលមានការចូលរួមពីសមាជិកនៃឧស្សាហកម្មភាពយន្តអាសអាភាស។

នៅទីនោះ ពួកគេបានរៀបចំពិធីជប់លៀងអាក្រាតកាយ ហើយមានឈុតឆាកអាក្រាតកាយខ្លះៗត្រូវបានថតទុកដែលជាទិដ្ឋភាពមិនសមរម្យផ្ទុយពីបទដ្ឋានសិលធម៌មង្គលការ។

Marcato និង García ទទួលរងនូវការវាយប្រហារដោយមានការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីពួកគេបានបញ្ចេញរូបភាពកូនកំលោះថើបកូនក្រមុំក្នុងទិដ្ឋភាពអាក្រាតកាយដ៏មិនសមរម្យ។

គេឃើញរូបភាពកូនកំលោះ García និងអ្នកកំដរម្នាក់ទៀតស្លៀកខោទ្រនាប់ឈរនៅចន្លោះកូនក្រមុំនិងអ្នកកំដខាងស្រីទាំងអស់បីនាក់ក្នុងទិដ្ឋភាពអាក្រាតកាយទាំងស្រុង។

គូស្នេហ៍​ទាំង​ពីរ​មិនប្រារព្វពិធីមង្គលការ​នៅក្នុង​​ព្រះវិហារដ៏​បរិសុទ្ធពីព្រោះ​ពួកគេមិនជឿលើការប្រារព្វពិធីមង្គលការតាមបែបប្រពៃណីនិងសាសនានោះទេ​។គេហទំព័រព័ត៌មានអនឡាញប្រេស៊ីល G1បានដកស្រង់សម្តីរបស់លោក García ដែលបាននិយាយាថា “នេះជារបៀបរស់នៅរបស់យើងហើយយើងមិនចាំបាច់ប្រារព្វតាមពប្រពៃណីនិងសាសនានៅក្នុងព្រះវិហារអ្វីនោះទេហើយក៏មិនមែនជាផ្លូវជីវិតពិតរបស់យើងដែរពួកយើង​​ជួប​គ្នារីករាយ​ក្នុង​បរិយាកាស​អាសអាភាសពេញ​វ័យ​នេះគឺ​ជា​ពិភពលោក​សម្រាប់ពួក​យើង’។

កាលពីខែឧសភានាង Marcato បានអញ្ជើញមិត្តភក្តិស្រីចំនួន ១៥ នាក់មកចូលរួមក្នុងពិធីជប់លៀងបរិញ្ញាបត្ររបស់លោក García នៅទីក្រុង Rio de Janeiro ហើយក៏បានរៀបគម្រោងសម្រាប់ពិធីមង្គលការក្នុងទម្រង់ “អាសអាភាស” ជាមួយមនុស្សដែលពួកគេចាត់ទុកថា “ជាអ្នកស្និទ្ធស្នាលជាមួយគ្នាដ៏ជ្រាលជ្រៅបំផុត” ។

លោកបាន​និយាយ​ថា “យើង​មិន​ប្រច័ណ្ឌ​ទេយើងនិងបង្កបរិយាកាសស្និទ្ធស្នាលដ៏ល្អបំផុតដោយក្តីរីករាយជាមួយនិងទិដ្ឋភាព អាសអាភាសដ៏ស្រើបស្រាលជាមួយគ្នា។’

លោក Garcia បាននិយាយថាជម្រើសនៃការប្រារព្ធពិធីមង្គលការរបស់ពួកយើងមិនមែនជាការប្រឆាំងនិងទំនៀមទម្លាប់ប្រពៃណីនោះទេបើទោះបីជាមានការស្អប់ខ្ពើមពីសង្គមជាតិក៏ដោយក៏ពួកយើងនៅតែអាចទទួលយកបាន។

លោក Garcia បានបន្តថា​ ‘យើងប្រារព្វពិធីមង្គលការតាមវិធីអាសអាភាសរបស់យើង។ យើង​ជួបជុំ​គ្នា​ក្នុងទិដ្ឋភាព​អាសអាភាស មិត្ត​ភក្តិ​របស់​យើង​ថត​រឿង​សិច យើង​រស់​នៅ​ក្នុង​ពិភពសិច​ហេតុនេះអ្វីៗគឺវាខុសគ្នាទាំងស្រុង’ ។

គាត់បន្ថែមថា ‘វាមិនមែនជាការមិនគោរពចំពោះពិធីនេះទេតែផ្ទុយទៅវិញវាគឺជាខ្លឹមសារនៃជីវិតរបស់យើងសួថាតើយើងជានរណា? តើសុភមង្គលរបស់យើងអាចរំខានដល់អ្នកដទៃដែរមែនទេ?’។

Garcia បាននិយាយបញ្ចប់សេចក្តីថាគូស្នេហ៍ដែលមានសុភមង្គលគឺមិនយកចិត្តទុកដាក់ចំពោះភាពអវិជ្ជមាននៅក្នុងសង្គមនោះទេបើទោះជាមានគេកំពុងសើចចំអកឲ្យយើងពាសពេញផ្លូវក៏ដោយ។

និយាយ​ដោយស្មោះ​ត្រង់​ទៅ ខ្ញុំ​មិន​ឃើញមាន​ការ​បញ្ចេញ​មតិឬ​ពាក្យវាយប្រហារ​រិះគន់​ទៀតនោះ​ទេហើយប្រសិនបើមានច្រើនទៀត​ក៏ខ្ញុំមិនខ្វល់ថាមនុស្សគិតយ៉ាងណាចំពោះខ្ញុំទៀតទេ”។

នៅក្នុងពេលដែលពួកគេកំពុងវាយប្រហារដោយពាក្យសំដីរិះគន់មកលើយើងនោះគឺខ្ញុំរកបានប្រាក់ដល់ទៅ ៥៥,០០០ ដុល្លារក្នុងមួយខែៗ។ ឥឡូវនេះ ខ្ញុំមានប្រពន្ធដ៏អស្ចារ្យម្នាក់៕