ប្រែសម្រួល៖ តារា
ភ្នាក់ងារជលផល Hudson River Estuary Program របស់អាមេរិកចាប់បានត្រីកម្រ sturgeon ក្នុងចម្ងាយត្រឹមតែ ៨០ ម៉ាយប៉ុណ្ណោះពីឆ្នេទន្លេ Hudsonនៃក្រុងញូវយ៉ក។
យោងតាមការបង្ហោះរូបផាពក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយកដ្ឋានជលផលនៃរដ្ឋញូវយ៉ក (NYS DEC) ឃើញថាសត្វត្រីដ៏កម្រប្រភេទ sturgeon ក្នុងតំបន់អាត្លង់ទិចជាត្រីដ៏ធំសម្បើមមួយមានទម្ងន់ប្រហែល ២២០ ផោនប្រវែង ៦ ហ្វីតក្នុងទន្លេ Hudson កាលពីសប្តាហ៍មុន។
ត្រីដែលរដ្ឋបាលជលផលហៅកាត់ថា (NOAA) បានចាត់ចូលក្នុងបញ្ជីនៃសត្វជិតផុតពូជនោះត្រូវចាប់បានពីក្នុងទន្លេនៅជិតតំបន់ Hyde Park ។
បន្ទាប់ពីថតរូប ស្កែនត្រីសម្រាប់ពាក់ក់ស្លាកសញ្ញាស្លាក និងវាស់ទំហំ និងទម្ងន់របស់ត្រីដ៏កម្រមួយក្បាលនេះរួចក៏បានលែងវាទៅក្នុងទន្លេវិញដោយសុវត្ថិភាព។
អ្នកជ៊ននាញសង្ស័យថា ត្រី sturgeon អាត្លង់ទិក គឺជាត្រីញីដែលមិនទាន់បង្កពងម្តងណានៅឡើយទេ។
ត្រី sturgeon ត្រូវចាប់បានក្នុងបេសកកម្មស្រាវជ្រាវរកប្រភេទត្រីដែលជិតផុតពូជដោយក្រុមជលផលដើម្បិសិក្សាអំពីកំណើននៃការបន្តពូជរបស់វា។
នាយកដ្ឋានជលផលនៃរដ្ឋញូវយ៉ក (NYS DEC) បានឲ្យដឹងថា “ការសិក្សាប្រចាំឆ្នាំនេះជាការចាប់ផ្តើមបន្តពីការសិក្សានៅឆ្នាំ ២០០៦ ដែលត្រូវបានធ្វើឡើងនៅក្នុងរយៈពេលជាច្រើនសប្តាហ៍នៅក្នុងខែឧសភា និងខែមិថុនា ហើយត្រូវបានប្រើដើម្បីតាមដាននិន្នាការនៃចំនួនបន្តពូជរបស់ប្រភេទត្រី sturgeon អាត្លង់ទិក”។
ត្រីsturgeon អាត្លង់ទិក គឺជា “ប្រភេទត្រីដែលមានការរស់នៅច្របូកច្របល់វាចំណាយពេលភាគច្រើននៅក្នុងមហាសមុទ្រ ប៉ុន្តែដល់វាធំពេញវ័យវាក៏ផ្លាស់ទីនៅរស់នៅក្នុងទន្លេ Hudson ក្នុងអំឡុងពេលនៃឆ្នាំនេះដើម្បីបង្កពងខណៈពេលដែលនៅក្នុងមហាសមុទ្រត្រីsturgeon អាត្លង់ទិកធ្វើចំណាកស្រុកពីរដ្ឋផ្លរីដាទៅរដ្ឋ Maine” ។
នៅក្នុងឆ្នាំ ២០១៤ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាមានត្រី sturgeons ប្រហែល ៤៥០ក្បាលកំពុងរស់នៅក្នុងទន្លេ Hudson ។
អ្នកជីវវិទូជលផលនៅ Hudson និង Delaware Marine Fisheries និងកម្មវិធីគ្រប់គ្រង Hudson River Estuary, នាងAmanda Higgs បានប្រាប់ Fox News Digital ថាចំនួនដែលបានធ្វើបច្ចុប្បន្នភាពបន្ថែមទៀតកំពុងដំណើរការនៅឡើយ។
នាងបន្តថា “ការវាយតម្លៃចំនួនបន្តពូជមួយផ្សេងទៀតកំពុងដំណើរការដោយប្រើរយៈពេលសិក្សាបីឆ្នាំនេះជាឆ្នាំទីពីរដូច្នេះប្រហែលជាបីឆ្នាំទើបបានបញ្ចប់ការធ្វើបច្ចុប្បន្នភាព។ យោងតាមទិន្នន័យបឋមបានបង្ហាញពីនិន្នាការវិជ្ជមានក្រុមអ្នកស្រាវជ្រាវធ្លាប់បានចាប់ត្រីកាលពីអតីតកាលដែលមានទម្ងន់ចាប់ពី ២៥០ ដល់ទៅ ៣០០ ផោន” ។
ត្រីអាត្លង់ទិច sturgeon ក៏ជាត្រីធំបំផុតមួយដែលត្រូវបានរកឃើញនៅក្នុងទន្លេ Hudson ។
រដ្ឋញូវយ៉កមានត្រីកម្របីប្រភេទផ្សេងៗគ្នា៖ គឺត្រីស្តូជៀនអាត្លង់ទិកដែលជាត្រីដ៏ធំបំផុតមួយរស់នៅក្នងទន្លេនិងបឹងនៃរដ្ឋ ស្តឺជៀន។
យោងតាម NOAA ត្រីនៅក្នុងតំបន់សមុទ្រអាត្លង់ទិកអាចមានទម្ងន់រហូតដល់ ៨០០ ផោន និងមានប្រវែងរហូតដល់ ១៤ ហ្វីត។
យោងតាមក្រុមគ្រូពេទ្យវះកាត់បានឲ្យដឹងថាត្រីប្រភេទនេះវាមានបន្ទះគ្រោងឆ្អឹងចំនួនប្រាំជួរដែលរត់តាមដងខ្លួនហើយមានកន្ទុយដូចត្រីឆ្លាម ជាមួយនឹងផ្នែកម្ខាងធំជាងម្ខាង។
យោងតាមគេហទំព័ររបស់ NYS DEC បានឲ្យដឹងថា“កម្មវិធីជលផល Hudson River Estuary បានជួយមនុស្សក្នុងការអភិរក្ស ស្តារបរិយាកាសបរិស្ថានសម្រាប់ការស់នៅរបស់សត្វត្រីនៅក្នុងទន្លេ Hudson។ កម្មវិធីនេះផ្តោតលើទន្លេ Hudson និងបឹងដែលនៅជាប់គ្នាពីទំនប់សហព័ន្ធនៅ Troy ទៅ Verrazzano Narrows ក្នុងទីក្រុងញូវយ៉ក រួមទាំងកំពង់ផែ New York-New Jersey។
“កម្មវិធីនេះសហាការជាមួយក្រុមស្រាវជ្រាវជាច្រើនទៀតដើម្បីបង្កើនការត្រួតពិនិត្យប្រកបដោយចំណេះដឹង និងប្រសិទ្ធភាពនៅតាមដងទន្លេ ដោយប្រើប្រាស់ការយល់ដឹងអំពីបរិស្ថានវិទ្យារបស់ទន្លេជាមូលដ្ឋានគ្រឹះ”៕