ប្រែសម្រួល៖ រតនា
ដំណើរគោចររបស់អាចម៍ផ្កាយទាំងពីរដួងរហស្សនាម’ ភពឃាតក-Planet Killer’ ឈ្មោះផ្លូវការហៅថា 2011 UL21 អាចម៍ផ្កាយទីមួយមានទំហំ (415029ហ្វីតប៉ុនភ្នំអេវឺរេស ) និង 2024 MKអាចម៍ផ្កាយទីពីរ ‘មានអង្កត់ផ្ចិតទំហំ១.៤ ម៉ាយតូចជាងគេ ដែលល្បីថា អាចម៍ផ្កាយទាំងពីរនេះនឹងបង្កឲ្យមានព្រឹត្តិការណ៍មួយមិនធម្មតានៅពេលដែលវាទម្លាក់ខ្លួនមកកាន់តែជិតផែនដីយើងបំផុតនៅក្នុងឆ្នាំនេះ។
សំណួរសួថា តើវានឹងទៅជាយ៉ាងណាវិញ ប្រសិនបើព្រឹត្តិការណ៍នោះបង្កឲ្យទៅជាការបំផ្ទុះដូចកាលនៅ Tunguska ដែលបានវាយប្រហារផ្ទៃដីទហំ ៨៤៩ ម៉ាយការ៉េក្នុងតំបន់ស៊ីបេរីកាលពីឆ្នាំ ១៩០៨នោះ? ខណ:ដួង “តារា” ដែលជាអាចម៍ផ្កាយទាំង២ដួងនេះ បានរំកិលមកកាន់តែជិតផែនដីដែល 2011 UL21មានទំហំដល់ទៅប៉ុនភ្នំអេវឺរេស និង 2024 MK មានអង្កត់ផ្ចិតទំហំ១.៤ ម៉ាយតូចជាង2011 UL21នោះ?
ពេលនេះអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី ៣០ ខែមិថុនា ជាទិវាអាចម៍ផ្កាយអន្តរជាតិ។នោះគឺជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍ដ៏អាក្រក់បំផុតមួយដែលបានផ្ទុះឡើងជាប្រវត្តិសាស្ត្រហើយត្រូវបានគេកត់ត្រាទុក។ ទិវារំលឹកខួបនៃព្រឹត្តិការណ៍ Tunguska របស់អង្គការសហប្រជាជាតិគឺធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃផលប៉ះពាល់ដោយសារការវាយប្រហាររបស់ អាចម៍ផ្កាយ។
អាចម៍ផ្កាយទាំងពីរនេះបានចាប់កំណើតជាលើកទី ៨ របស់វា ហើយនៅក្នុងឆ្នាំនេះបើយោងតាមទិន្ន័យរបស់ក្រុមអ្នកជំនាញបានកំណត់ទំហំរបស់អាចម៍ផ្កាយទីមួយ 415029ហវីត (2011 UL21)គឺវាធំប៉ុនភ្នំអេវឺរេស។
ចំណែកអាចម៍ផ្កាយទីពីមួយទៀតដែលនៅជិតបំផុតដែលគេមិនដែលបានរំពឹងទុកថា នឹងរំកិលខ្លួនមកជិកផែនដីនៅក្នុងឆ្នាំនេះ ហើយគេបានព្យាករថាវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ពិភពលោកវាគឺជាការមកដល់របស់អាចម៍ផ្កាយ2024 MKមានអង្កត់ផ្ចិតទំហំដល់ទៅ ១.៤ ម៉ាយដែលអ្នកជំនាញមិននឹកស្មានដល់។ វាត្រូវបានក្រុមអ្នជ៊នាញរកឃើញត្រឹមតែមួយសប្តាហ៍មុននេះប៉ុណ្ណោះ។
វាត្រូវបានគេដាក់ឈ្មោះថា 2024 MK គឺជាអាចម៍ផ្កាយមួយក្នុងចំណោមអាចម៍ផ្កាយទាំងពីរដែលនឹងមកកាន់តែជិតផែនដីជាងព្រះច័ន្ទនៅថ្ងៃទី ២៩ ខែមិថុនា។
ចំណែកអាចម៍ផ្កាយ2011 UL21 កំពុងធ្វើគោចរក្នុងល្បឿន ១៦.១ ម៉ាយក្នុងមួយវិនាទី គឺលឿនជាងសំឡេងរហូតដល់ទៅ ៧៥.៥ ដងនៃល្បឿនសំឡេង។
បើយោងាតាមទិន្ន័យនៃការសិក្សាអំពីបរិមាណនៃពន្លឺដែលគេបានឆ្លុះឃើញនៅពេលដែលវាវិលរៀងរាល់ ២.៧ ម៉ោងបង្ហាញថា វាស្ថិតនៅចន្លោះ ០.៩៣ និង ២.៣៦ ម៉ាយនៃអង្កត់ផ្ចិត។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបន្ថយទំហំអង្កត់ផ្ចិត 2024 MK បន្ថែមទៀត ដោយអះអាងថា ប្រហែលត្រឹមតែ ១.៤ ម៉ាយនៃអង្កត់ផ្ចិតសម្រាប់អាចម៍ផ្កាយ 2024 MK ។
អាចម៍ផ្កាយ 2024 MK កំពុងផ្លាស់ទីក្នុងល្បឿន ៥.៨២ ម៉ាយ/វិនាទីគឺលឿនជាងសំឡេង២៧ដងក្រុមអ្នកជំនាញធ្វើការប៉ាន់ស្មានដំបូងអំពីទំហំដោយវិនិច្ឆ័យថា វាមានប្រហែល ៤៩២ ហ្វីត។
ទីភ្នាក់ងារ ESA បានព្រមានពីការរកឃើញអាចម៍ផ្កាយទីពី 2024 MK ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះដោយធ្វើការ “គូសបញ្ជាក់អំពីតម្រូវការកែលម្អសមត្ថភាពក្នុងការតាមដានវត្ថុដែលអាចបង្កឲ្យមានគ្រោះថ្នាក់នៅជិតផែនដីរបស់យើងហៅថា (NEOs)” ។
អាចម៍ផ្កាយដ៏គ្រោះថ្នាក់មួយនេះដែលត្រូវបានគេជឿថា វាធ្លាប់បានសម្លាប់ផុតពូជសត្វដាយណូស័រកាលពី ៦៦ លានឆ្នាំមុន ដែលត្រូវបានគេប៉ាន់ស្មានថា មានទទឹងប្រហែល ៦.២ ម៉ាយ។
នៅក្នុងការប្រៀបធៀបអាចម៍ផ្កាយដ៏គ្រោះថ្នាក់ដែលបានបំផ្លិចបំផ្លាញដើមឈើ ៨០ លានដើមនៅ Tunguska ដែលអាចម៍ផ្កាយនោះមានអង្កត់ផ្ចិតត្រឹមតែ ៤៩.២ ហ្វីតតែប៉ុណ្ណោះទេគឺតូចជាងអាចម៍ផ្កាយបច្ចុប្បន្ន។
- អាចម៍ផ្កាយជាលោហរាងពងក្រពើ
យោងតាមការពិនិត្យឡើងវិញរបស់ក្រុមអ្នកជំនាញនាពេលថ្មីៗនេះត្រូវបានធ្វើឡើងនៅក្នុងគន្លងគោចរអាចម៍ផ្កាយរៀងពងក្រពើដែលគេបានស្គាល់ទាំងអស់នៅលើចក្រវាឡ ដើម្បីវាយតម្លៃឡើងវិញនូវហានិភ័យដែលអាចបង្កឲ្យមានផលផលប៉ះពាល់ដល់អាយុជីវិតនៅលើផែនដី។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Colorado Boulder Oscar Fuentes-Muñoz បានប្រាប់ភ្នាក់ងារវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts (MIT) បានពិនិត្យឡើងវិញថា “វាជាដំណឹងល្អទៅវិញ” ។
«តាមការយល់ដឹងរបស់យើង ខ្ញុំជឿថាវាមិនមានផលប៉ះពាល់ដល់អាយុជីវិតនៅលើភពផែនដីនោះទេរហូតដល់ ១០០០ ឆ្នាំទៅមុខទៀត»។
ចំណែកការរំកិលខ្លួនរបស់អាចម៍ផ្កាយ 2011 UL21 ចូលមកកាន់តែជិតផែនដីក៏ត្រូវបានគេចាត់ទុកថាវាជាព្រឹត្តិការណ៍ដ៏កម្រមួយផងដែរ។
ក្នុងដំណើរគាចររបស់អាចម៍ផ្កាយមួយដួងនៅក្នុងរយៈពេលជាងមួយទសវត្សរ៍ម្តងប្រហែលជាគ្រប់គ្រាន់ក្នុងការដែលធ្វើឲ្យមានការរំកិលខ្លួនមកកាន់តែជិតផែនដីយើងបំផុត។
ក្រុមអ្នកជំនាញបានកំណត់យកជាផ្លូវការថាវាមាន “រាងពងក្រពើហើយមានទំហំមធ្យម” តែទោះជាយ៉ាងណាក៏វានៅតែមានទំហំធំជាងគេ ៩៩ ភាគរយនៃអាចម៍ផ្កាយដែលគេស្គាល់ទាំងអស់នៅលើចក្រវាឡ។
ហើយវាគឺជាអាចម៍ផ្កាយក្នុងចំណោមអាចម៍ផ្កាយដ៏ធំបំផុតទាំង ១០ របស់ចក្រវាឡដែលត្រូវបានគេសង្កេតឃើញថាមានការឆ្លងកាត់គន្លងគោចររបស់ផែនដីក្នុងចម្ងាយ ៤,៣៥០,០០០ ម៉ាយពីផែនដីក្នុងមួយសតវត្សកន្លងមក។
មជ្ឈមណ្ឌលតាមដានតារាសាស្ត្រហៅថា Bellatrix នៅទីក្រុង Ceccano ប្រទេសអ៊ីតាលី នឹងខិតខំតាមឃ្លាំមើលយ៉ាងដិតដល់បំផុត ខណៈដែលអាចម៍ផ្កាយ2011 UL21 ឆ្លងកាត់ចំណុចជិតបំផុតរបស់វាភ្លាមៗមុនថ្ងៃរះនៅថ្ងៃសុក្រនេះ ម៉ោងនៅប្រទេសអូស្ត្រាលី៕
ប្រភព៖ New York Post