ព័ត៌មានជាតិ

ទិវាមច្ឆជាតិ១កក្កដានឹងប្រព្រឹត្តទៅនៅស្រុកព្រៃឈរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ដោយ៖ គង់ហេង
កំពង់ចាម៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ បានសម្រេចជ្រើសរើសយកទីតាំងមាត់បឹងធំ ស្ថិតក្នុងភូមិកំពង់ណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដើម្បីប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ។

ជាពិសេសនៅព្រឹកថ្ងៃទី ២៥ មិថុនានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកទាំងបី នៅជាប់បឹងធម្មជាតិមួយនេះមាន ៖ ស្រុកកំពង់សៀម,ស្រុកព្រៃឈរ និងស្រុកកងមាស ដើម្បីចុះពិនិត្យ និងរៀបចំទីតាំង នៃបរិវេណ ប្រារព្ធទិវាខាងលើ៕