ដោយ÷សុខុម
ស្ទឹងត្រែង÷ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ពីអនុប្រធាននាយកដ្ឋាន មកកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់២ ប្រាជ្ញ សុភី ដែលទៅបម្រើការងារថ្មីនៅមណ្ឌលអប់រំកែប្រែទី៤។
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៧មិថុនា២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីលោកឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកសែន វ៉ាន់សុីម អភិបាលរងខេត្ត , ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
បន្ទាប់ពីលោកសែន វ៉ាន់សុីម អភិបាលរងខេត្តស្ទឹងត្រែងមានមតិផ្តាំផ្ញើនោះមក ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក៏បានមានមតិលើកឡើងពីស្ថានភាពការងារពន្ធនាគារទូទាំងប្រទេស។បច្ចុប្បន្នបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងត្រូវបានសមត្ថកិច្ចបង្រ្កាបបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយត្រូវបានបន្តនីតិវិធីឃុំខ្លួនជនល្មើស។មន្រ្តីពន្ធនាគារមានតួនាទីយ៉ាងសំខាន់ដើម្បីការពារជនជាប់ឃុំទាំងយប់ទាំងថ្ងៃនៅមណ្ឌលកែប្រែនីមួយៗរបស់ខ្លួន។វាជាការទទួលខុសត្រូវខ្ពស់ការពារដល់ជនជាប់ឃុំ។ជំរុញជៀសវាងមន្រ្តីរបស់យើងមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបបានប្រកាសចូលកាន់តំណែងបានធ្វើការប្តេជ្ញាចិត្តថា៖នឹងអនុវត្តតាមអនុសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ស្មោះត្រង់អស់មួយជីវិតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គឺហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដឹកនាំមន្រ្តីក្នុងអង្គភាពពន្ធនាគារអោយបានល្អ។ សន្យាថានឹងអនុវត្តការងារមួយនេះទៅតាមលក្ខន្តិក:បទបញ្ជាផ្ទៃក្នុងប្រកបដោយសុវត្ថិភាព។សាមគ្គីភាពផ្ទៃក្នុងមិនអោយមានបាតុភាពកើតឡើង។បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច,រដ្ឋបាលខេត្តនិងតុលាការ៕