អន្តរជាតិ

សំណុំរឿងសម្អាតលុយរាប់ពាន់លានដុល្លារ,មនុស្ស៣នាក់ត្រូវនិរទេសទៅជប៉ុននិងកម្ពុជាព្រមទាំងហាមឃាត់មិនឲ្យចូលសិង្ហបុរី

ប្រែសម្រួល៖រតនា

សិង្ហបុរី៖ ទីភ្នាក់ងារអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យហៅថា(ICA) បានអះអាងកាលពីថ្ងៃអាទិត្យ ទី២ មិថុនាថា បុរសបរទេស៣នាក់ដែលត្រូវបានកាត់ទោសនៅក្នុងការបង្ក្រាបការលាងលុយរាប់ពាន់លានដុល្លារក្នុងប្រទេសសិង្ហបុរីត្រូវបាននិរទេសខ្លួន។

Su Baolin សញ្ជាតិ​កម្ពុជា និង Su Haijin ​សញ្ជាតិ​ស៊ីប ត្រូវ​បាន​និរទេស​ចេញពីសិង្ហបុរីមកកម្ពុជា​រៀង​ខ្លួន​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា និង​ថ្ងៃ​ទី ២៨ ខែ​ឧសភា។

Vang Shuiming ជនជាតិតួកគីត្រូវបាននិរទេសទៅប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារ ICA បានថ្លែងថា “បុរសបរទេសទាំងបីនាក់ត្រូវបានហាមឃាត់មិនឲ្យចូលសិង្ហបុរីឡើងវិញ” ទេ។

ICA មិន​បាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​ដែល​បុរសបរទេស​ទាំង​នោះ​ត្រូវ​បាន​និរទេស​មក​កម្ពុជា ឬ​ជប៉ុន​នោះ​ទេ។ គេនិយាយថាទីតាំងដំបូងនៃការនិរទេសគឺអាស្រ័យទៅលើ “ការយល់ព្រមរបស់ជនបរទេស” ដោយផ្អែកលើលិខិតឆ្លងដែនដែលមានសុពលភាពរបស់ពួកគេ។

Vang ត្រូវ​បាន​ចុះ​បញ្ជី​ថាជា​ជនជាតិ​តួកគឺនៅ​ក្នុង​ឯកសារ​តុលាការ ក៏ប៉ុន្តែ​ក៏​មាន​លិខិត​ឆ្លង​ដែន​មក​ពី​ប្រទេស​ចិន និង​វ៉ានូអាទូផងដែរ។

បុរសទាំងបីនាក់នេះស្ថិតក្នុងចំណោមមនុស្ស ១០ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរបស់ប៉ូលិសកាលពីខែសីហា ឆ្នាំ ២០២៣។

ពួកគេប្រាំបីនាក់ត្រូវបានកាត់ទោសចាប់តាំងពីពេលនោះមក ហើយរួមទាំងការនិរទេសចំនួនបីនាក់ដែលត្រូវបានបញ្ជាក់ដោយ ICA កាលពីថ្ងៃអាទិត្យ សរុបទាំងអស់ចំនួន ៥ នាក់ត្រូវបានបណ្តេញចេញពីប្រទេសសិង្ហបុរី។

បុរសពីរនាក់ដំបូងដែលត្រូវបាននិរទេសចេញពីប្រទេសសិង្ហបុរីនោះរួមមាន Su Wenqiang និង Wang Baosen ត្រូវបានបញ្ជូនមកប្រទេសកម្ពុជានៅថ្ងៃទី ៦ ខែឧសភា។

Su Wenqiang ជា​ជន​ជាតិ​ខ្មែរបាន​បញ្ជាក់​ថា​គាត់​មក​ពី​ខេត្ត Fujian ប្រទេស​ចិន ចំណែក Wang ជា​ជន​ជាតិ​ចិន។

  • ការនិរទេសចុងក្រោយមានចំនួនបីនាក់

Su Baolin អាយុ ៤២ ឆ្នាំបានទទួលស្កាល់កំហុសលើបទចោទចំនួន ៣ ក្នុងចំណោម ១៣ករណី ហើយត្រូវបានកាត់ទោសឲ្យជាប់គុក ១៤ខែកាលពីខែមេសា។ ការ​ចោទ​ប្រកាន់​ចំនួន​ពីរទៀគឺ​ទាក់​ទង​នឹង​ការ​លាង​លុយ​កខ្វក់ ខណៈ​បទ​ចោទ​មួយ​ទៀត​គឺ​ក្លែងជាសមត្ថកិច្ចចូលទឹកដី​​សិង្ហបុរី (IRAS)។  ទ្រព្យសម្បត្តិរបស់គាត់ជាង ៣ ពាន់លានដុល្លារសិង្ហបុរីត្រូវបានរឹបអូសពាក់ព័ន្ធនឹងករណីប្រតិបត្តិការលាងលុយ។

ទ្រព្យសម្បត្តិប្រហែល ១០០ លានដុល្លារសិង្ហបុរី ដែលរួមមានលុយ យានយន្ត ទ្រព្យសម្បត្តិ របស់ប្រណិតៗ និងគ្រឿងស្រវឹង ត្រូវបានរឹបអូសពី Su នៅក្នុងអំឡុងពេលស៊ើបអង្កេតដោយ​រួម​បញ្ចូល​ប្រាក់​ចំណូល​ប្រហែល ៣ លាន​ដុល្លារ​សិង្ហបុរី​ពី​ការ​លក់​រថយន្ត​ដូច​ជា Ferrari 488 Spider, Rolls Royce Phantom និង Bentley Flying Spur។

អាជ្ញាធរ​ក៏បាន​រឹបអូស​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​ប្រហែល ២ លាន​ដុល្លារ​សិង្ហបុរី។

ក្នុងអំឡុងវាយឆ្មក់កាលពីឆ្នាំមុន គាត់បានលោតពីលើយ៉រជាន់ទីពីរនៅឯគេហដ្ឋានរបស់គាត់នៅ Ewart Park ដើម្បីគេចពីការចាប់ខ្លួន។

គាត់​បាន​បាក់​ជើង​ទាំង​សងខាង និង​របួស​កដៃ ប៉ុន្តែ​គាត់​បាន​រត់​ចុះ​មួយ​ជំហាន ហើយ​គេច​ចេញ​តាម​ច្រក​ទ្វារ​ចំហៀង។ បន្ទាប់​មក Su បាន​លាក់​ខ្លួន​ក្នុង​បំពង់​បង្ហូរ​ទឹក​មួយ​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​រក​ឃើញ​និង​ត្រូវ​បាន​ចាប់​ខ្លួន​តែម្តង។

Su Baolin បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ចំនួន ៣ ក្នុង​ចំណោម ១៤។ ទាំងនេះគឺជាការចាប់ខ្លួនដោយស្របច្បាប់រួមជាមួយនិងទ្រព្យសម្បត្តិប្រហែល ១.៤ លានដុល្លារសិង្ហបុរីនៅក្នុងក្រុមហ៊ុនសែល Yihao Cyber ​​Technologies ។

ទ្រព្យសម្បត្តិប្រហែល ១៧០ លានដុល្លារសិង្ហបុរី ជាសាច់ប្រាក់ យានជំនិះ និងរបស់របរប្រណិតត្រូវបានរឹបអូសពីក្រុមហ៊ុនរបស់ Su Baolin រួមទាំងគណនីធនាគារចំនួន ២១ ដែលមានទឹកប្រាក់ប្រហែល ៤៥.៦ លានដុល្លារសិង្ហបុរី អចលនទ្រព្យចំនួន ១៣ រួមទាំងផ្ទះ Sentosa ចំនួនពីរ និងហាងទំនិញ North Bridge Road ចំនួន ៣ ក៏ដូចជាយានយន្ត និងរបស់ប្រណិតៗជាច្រើនប្រភេទ។

ចំណែក Wang ជា​ជន​ជាតិ​ចិន ដែលត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ ខែ ៦ សប្តាហ៍ក្នុងខែឧសភា គឺជាជនសង្ស័យដែលមានបទចោទប្រកាន់ច្រើនជាងគេនៅក្នុងសំណុំរឿងលាងលុយ។

Wang អាយុ ៤៣ ឆ្នាំបានប្រឈមនឹងការចោទប្រកាន់ចំនួន ២២ ហើយបានទទួលស្គាល់កំហុស។

បទល្មើសរបស់គាត់រួមមានការកាន់កាប់ប្រហែល ២.៤ លានដុល្លារសិង្ហបុរីនិងការប្រើប្រាស់ឯកសារក្លែងក្លាយ។

Wang ត្រូវបានរដ្ឋរឹបអូស​ទ្រព្យសម្បត្តិ​ប្រហែល ១៨០ លាន​ដុល្លារ​សិង្ហបុរី​ដែល​ជា​ចំនួន​ច្រើន​បំផុត​នៅក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់​។

ទ្រព្យសម្បត្តិជាង១៩៨ លានដុល្លារសិង្ហបុរី ដែលត្រូវបានរឹបអូសពីគាត់ រួមទាំងទ្រព្យសម្បត្តិដែលគាត់បានបង់ជូនរដ្ឋ ប៉ុន្តែវាត្រូវបានកាន់កាប់ក្រោមឈ្មោះប្រពន្ធរបស់គាត់ Wang Ruiyan ។

ទាំងនេះរួមបញ្ចូលអាផាតមិនចំនួន ១០ នៅ Clarke Quay និងមួយនៅផ្លូវ Tomlinson ដែលកំពុងសាងសង់ និងផ្ទះល្វែងចំនួន ៤ នៅតំបន់ Beach Road ។

ប្រភព៖ CNA/at(zl)