ប្រែសម្រួល៖ រតនា
កាលពីថ្ងៃអាទិត្យ លោក Mike Johnson, R-La,ប្រធានសភាអាមេរិកបានប្រកាសជំហរប្រឆាំងនឹងសាលក្រមតុលាការដែលមិនប្រកតីប្រឆាំងនឹងលោក Trump ដោយនិយាយថាសមាជិកសភាគណបក្សសាធារណរដ្ឋនឹងធ្វើ “អ្វីៗគ្រប់យ៉ាង” ។
លោក Mike Johnson បាននិយាយានៅក្នុងអំឡុងពេលបង្ហាញខ្លួននៅលើទូរទស្ស “Fox News Sunday” ជាមួយពិធីករ Shannon Bream ។ លោក ប្រធានសភា បានសង្កត់ធ្ងន់លើសិទ្ធិអំណាចរបស់សភាដែលមានតួនាទីត្រួតពិនិត្យលើនីតិវិធីតុលាការដែលលោកបាននិយាយថាគាត់ប្រឆាំងនឹងការប្រើប្រាស់អំណាចរបស់រដ្ឋអាជ្ញាពុករលួយ។ លោក Mike Johnson បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សសាធារណរដ្ឋនិងប្រឆាំងស្របតាមគន្លង “នីតិរដ្ឋ”។
យើងត្រូវតស៊ូឲ្យអស់ពីលទ្ធភាពក៏ប៉ុន្តែយើងនឹងធ្វើឲ្យស្របតាមគន្លងនីតិរដ្ឋ។
“យើងជឿជាក់លើស្ថាប័នអភិរក្សនិយមរបស់យើងដែលជាផ្នែកមួយដ៏សំខាន់ហើយប្រព័ន្ធយុត្តិធម៌របស់យើងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងនោះផងដែរ”។
នៅក្នុងសវនាការរបស់តុលាការ Manhattan កាលពីសប្តាហ៍មុន លោក Trump ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពចំនួន ៣៤ ករណីនៅក្នុងសំណុំរឿងក្លែងបន្លំកំណត់ត្រាអាជីវកម្មដែលនាំឲ្យមានការខឹងសម្បាពីក្រុមអភិរក្សនិយម។ ពិធីករ Shannon Bream បានគូសបញ្ជាក់ពីការអះអាងរបស់ក្រុមអភិរក្សនិយមមួយចំនួនថាការកាត់ទោសនេះគឺប្រឆាំងនឹងអ្នកនយោបាយប្រជាធិបតេយ្យដ៏ត្រឹមត្រូវមួយដែលចាំបាច់ត្រូវតែមានការឆ្លើយតបទៅនឹងសាលក្រមរបស់តុលាការប្រឆាំងនឹងលោក Trump ។
លោក Johnson បានសង្កត់ធ្ងន់ថា គណបក្សសាធារណរដ្ឋគឺស្ថិតនៅក្នុងគន្លងនីតិរដ្ឋ ហើយលោកបានចង្អុលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រធានគណៈកម្មាធិការតុលាការរបស់សភា គឺ Jim Jordan, R-Ohioលើករណីលោក Trump ។ Jim Jordan បានកោះហៅ Manhattan DA Alvin Bragg និងរដ្ឋអាជ្ញាដើម្បីផ្តល់សក្ខីកម្មលើសំណុំរឿងលោក Trump នៅចំពោះមុខគណៈកម្មាធិការនៅថ្ងៃទី ១៣ ខែមិថុនាខាងមុខនេះ។
លោក Trump ត្រូវបានតុលាការគ្រោងនឹងកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា។
អតីតប្រធានាធិបតីរូបនេះបានប្រើប្រាស់ការកាត់ទោសរបស់គាត់ដើម្បីជាលេសខាងផ្លូវនោយោបាយបញ្ឆោតអ្នកបោះឆ្នោតដោយអះអាងថាការកាត់ទោសរបស់គាត់គឺជារឿងនយោបាយសុទ្ធសាធ។
លោក Trump នៅមានដីកាចោទប្រកាន់ប្រឆាំងនឹងគាត់ចំនួន ៣បន្ថែមទៀតដែលគាត់ត្រូវការពារខ្លួនទល់នឹងការចោទប្រកាន់ទាំងនេះ។
យុទ្ធនាការរបស់លោក Trump បានរៃអង្គាសប្រាក់បានរាប់សិបលានដុល្លារនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចាប់តាំងពីផ្ទុះរឿងកាត់ទោសរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍។ គេបានប៉ាន់ប្រមាណថាគាត់អាចរៃអង្គាសប្រាក់បានចំនួន ១៥០ លានដុល្លារនៅក្នុងរយៈពេលពេញមួយសប្តាហ៍៕