ប្រែសម្រួល៖ សហការី
សិង្ហបុរី៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskyy កំពុងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីសុន្ទរកថានៅឯកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ទី 2 ខែមិថុនា ឆ្នាំ២០២៤។
មុននេះ គាត់បានប្រាប់គណៈប្រតិភូនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំថា ការទូត – ក្នុងទម្រង់នៃកិច្ចប្រជុំសន្តិភាពនៅចុងខែនេះ – គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” ដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់នៅក្នុងប្រទេសរបស់គាត់ចាប់តាំងពីឆ្នាំ 2022 ។
លោកបាននិយាយថា ប្រទេស និងអង្គការសរុបចំនួន 106 បានចុះហត្ថលេខាសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពនៅប្រទេសស្វីស ប៉ុន្តែលោកបានសម្តែងការខកចិត្តដែលមេដឹកនាំពិភពលោកមួយចំនួនមិនទាន់ផ្តល់ការគាំទ្ររបស់ពួកគេ។ លោកបាននិយាយថា រុស្ស៊ីកំពុងព្យាយាមបង្អាក់កិច្ចប្រឹងប្រែងសន្តិភាព។
គួរបញ្ជាក់ដែរថា Zelenskyy បានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ ហើយបានជួបពិភាក្សាជាមួយមេដឹកនាំជាច្រើន រួមទាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ប្រធានាធិបតី Timor-Leste លោក Jose Ramos-Horta និងប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subiantoផងដែរ៕
ប្រភព៖ CNA/ac