ប្រែសម្រួល៖ ស-សម្បត្តិ
លោក Juan Merchan ដែលជាចៅក្រមតុលាការកំពូល Manhattan នឹងប្រើឆន្ទានុសិទ្ធិយ៉ាងទូលំទូលាយក្នុងការជ្រើសរើសទណ្ឌកម្មប្រកបដោយសក្តានុពលបំផុតចំនួនប្រាំមួយប្រភេទសម្រាប់អតីតប្រធានាធិបតី Donald Trump នៅក្នុងសវនាការជំរះក្តីរបស់គាត់ក្នុងខែក្រោយនេះ រួមទាំងបង្កឲ្យមានការរារាំងមេដឹកនាំជួរមុខរបស់គណបក្សសាធារណរដ្ឋពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
បញ្ហាដំបូងសម្រាប់ Donald Trump ដែលសន្មត់ថាត្រូវបានកាត់ទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដោយគណៈវិនិច្ឆ័យ Manhattan នៅសប្តាហ៍នេះគឺបានមកដល់ហើយ។
សវនាការកាត់ទោសថ្ងៃទី ១១ ខែកក្កដា របស់គាត់គឺមាន ៤ ថ្ងៃមុនសមាជជាតិរបស់បក្សសាធារណរដ្ឋ មានន័យថាអាចធ្វើឲ្យ Donald Trump ខកខានចូលរួម។
ក៏អាចពន្យារប្រតិទិនក្នុងការជជែកដេញដោលប្រធានាធិបតីឆ្នាំ ២០២៤ ប្រសិនបើការកាត់ទោសរបស់លោក Trump ត្រូវបានរារាំងគាត់មិនឲ្យគាត់ទៅចូលរួម។
ការប្រកួតជជែកដេញដោលប្រធានាធិបតីលើកទីពីរដែលរៀបចំដោយ ABC នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ហើយការប្រកួតដ៏ល្អត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការចាំបាច់ដែលត្រូវតែមានវត្តមានលោកTrump។
ចៅក្រមតុលាការកំពូល Merchan មិនអាចដកសិទ្ធិលោក Trump ពីការឈរឈ្មោះបានទេក៏ប៉ុន្តែចៅក្រមអាចដាក់ទោសផ្សេងៗដែលធ្វើអោយរំខានដល់ការប្រកួតប្រជែងរបស់លោក Trump ។
- ការដាក់ពន្ធនាគារ
អ្នកជំនាញផ្នែកច្បាប់បានបកស្រាយថា ការកាត់ទោសឲ្យTrump ជាប់គុកវាជាជម្រើសមួយក៏ប៉ុន្តែវាទំនងជាកើតឡើងតិចតួចបំផុតផងដែរ។
“ការកាត់ទោសឲ្យTrump ជាប់គុកអាចចាប់ពីចន្លោះ ១ ទៅ ៣ ឆ្នាំទោះបីជាវាមិនទំនងកើតឡើងក៏ដោយ ការកាត់ទោសលើសពីមួយឆ្នាំមានន័យថាគាត់នៅក្នុងពន្ធនាគារ។ លោក Jason Goldman មេធាវីការពារក្តីឧក្រិដ្ឋជននៅទីក្រុងញូវយ៉កបាននិយាយថា ការកាត់ទោសមួយឆ្នាំ ឬតិចជាងនេះនឹងត្រូវកាត់ទោសនៅ Rikers ។
លោកបានបន្ថែមថា៖ “គ្មានបុគ្គលណាត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាក់លាក់ក្នុងពេលត្រឹមតែមួយថ្ងៃនោះទេ”។
អាជ្ញាធរក្រុងបានរៀបចំជាបន្ទាន់រួចហើយសម្រាប់ដាក់គុកលោក Trump ដែលលោកអភិបាលក្រុង Adams បាននិយាយថាពន្ធនាគារនៅកោះ Rikers គឺ “រួចរាល់”សម្រាប់លោក Trump ។
ការជាប់ឃុំមិនរារាំង Trump ពីការបន្តយុទ្ធនាការរបស់គាត់ទេ។
នៅឆ្នាំ ១៩២០ មេបក្សសង្គមនិយមលោក Eugene V. Debs បានឡើងកាន់តំណែងជាប្រធានាធិបតីចុងក្រោយរបស់គាត់ពីពន្ធនាគារដែលជាកន្លែងដែលគាត់កំពុងអនុវត្តទោសក្នុងបទរំលោភលើច្បាប់ចារកម្មហើយបានឈ្នះការបោះឆ្នោតជិតមួយលានសម្លេង។
- ការឃុំខ្លួនក្នុងផ្ទះ
ប្រសិនបើមិនអាចដាក់គុកគេអាចមើលឃើញថាមានដួចជាការឃុំខ្លួននៅក្នុងផ្ទះក៏មានសក្តានុពលផងដែរ។
ការចាក់សោលោក Trump នៅក្នុង Fifth Avenue triplex របស់គាត់នឹងធ្វើឲ្យគាត់ធ្វើយុទ្ធនាការដោយមិនមានការចំណាយប្រាក់ដូចក្នុងពន្ធនាគារ។
លោកស្រី Aida Leisenring មេធាវីការពារក្តីឧក្រិដ្ឋជននៅ Barket Epstein បានលើកឡើងដូច្នេះថា“កត្តាដែលនាំឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគារ ឬ ការឃុំខ្លួនក្នុងផ្ទះគឺវាអាស្រ័យលើសវនាការសម្រេចលើបទឧក្រិដ្ឋនិងអហិង្សាកម្រិតទាបបំផុត ដូចដែលមានក្នុងសំណុំរឿងនៃបណ្តឹងឧទ្ធរណ៍ពាក់ព័ន្ធនិងហិង្សា គ្រឿងញៀនជាដើម ។
លោកស្រីបានអះអាងថា “ការឃុំខ្លួននៅផ្ទះមិនមែនជាការកាត់ទោសរបស់រដ្ឋទេ ប៉ុន្តែចៅក្រមអាចធ្វើឲ្យវាក្លាយទៅជាលក្ខខណ្ឌនៃការកាត់ទោស ដែលប្រធានាធិបតី Trump នឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីលំនៅឋានរបស់គាត់សម្រាប់គោលបំណងវេជ្ជសាស្រ្ត សាសនា និងផ្លូវច្បាប់ និងអ្វីផ្សេងទៀតដែលចៅក្រមមានឆន្ទានុសិទ្ធអនុញ្ញាត”។
- ការសាកល្បងអនុវត្តទោស
ប្រភពខាងក្នុងផ្លូវច្បាប់បានប្រាប់អ្នកយកព័ត៌មាន ប៉ុស្តិ៍ថា ការព្យួរទោសគឺ “ទំនងច្រើនជាង” ជាងការជាប់ពន្ធនាគារ ឬការឃុំខ្លួនក្នុងផ្ទះ។
នៅក្រោមច្បាប់ទូទៅរបស់ក្រុងញូវយ៉ក មន្ត្រីគ្រប់គ្រងការអនុវត្តទោសនឹងត្រូវយល់ព្រមនៅពេលណាដែលលោក Trump ចង់ចាកចេញពី Empire State សម្រាប់យុទ្ធនាការដែលអាចធ្វើឲ្យមានភាពស្មុគស្មាញដល់ផែនការរបស់គាត់ក្នុងការវាយលុកឃោសនានៅក្នុងរដ្ឋ swing ដូចជា Pennsylvania, Georgia និង Michigan ។
លោក Jonathan Turley សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ George Washington បានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា“បញ្ហាប្រឈមភ្លាមៗបំផុតសម្រាប់គាត់គឺជាស្តង់ដារសម្រាប់មន្ត្រីគ្រប់គ្រងការសាកល្បងអនុវត្តទោស។ ជាធម្មតា អ្នកជាប់ទោសត្រូវតែទទួលបានការយល់ព្រមសម្រាប់ការធ្វើដំណើរណាមួយចេញពីរដ្ឋ។ សួថាតើមន្ត្រីគ្រប់គ្រងការសាកល្បងអនុវត្តទោសពិតជានឹងមិនមានចេតនាថាតើ Trump អាចទៅទីក្រុង Chicago ប៉ុន្តែបង្វែទិសដៅឲ្យគាត់ទៅ Las Vegasដែរឬទេ? ។
នៅក្នុងការអនុវត្តទោសជាក់ស្តែងលោក Merchan មានឆន្ទានុសិទ្ធិយ៉ាងទូលំទូលាយក្នុងការកំណត់លក្ខខណ្ឌនៃការសាកល្បងអនុវត្តទោស ហើយអាចអនុញ្ញាតឲ្យលោក Trump មានភាពធូរស្រាលជាងមុន។
- ការដោះលែងក្រោមលក្ខខណ្ឌ
សាស្រ្តាចារ្យទទួលបន្ទុកនៅមហាវិទ្យាល័យ John Jay College of Criminal Justice លោក Martin Horn បានបកស្រាយថាក្នុងករណីនេះ លោក Trump នឹងត្រូវបានដោះលែង ប៉ុន្តែយោងទៅតាមលក្ខខណ្ឌដ៏ជាក់លាក់របស់តុលាការ។ .
លោក Horn បាននិយាយថា “គាត់អាចត្រូវបានគេតម្រូវឲ្យបង់ប្រាក់ផាកពិន័យតាមកាលបរិច្ឆេទហើយនៅពេលដែលគាត់បំពេញលក្ខខណ្ឌនោះ ករណីរបស់គាត់ត្រូវបានបញ្ចប់ទាំងស្រុងតែម្តង។
លោក Horn បានបន្ថែមថា “គឺអាស្រ័យលើលក្ខខណ្ឌដែលកំណត់ប្រសិនបើការរឹតបន្តឹងលើការធ្វើដំណើរត្រូវបានដាក់ ចៅក្រមអាចតម្រូវឲ្យគាត់ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការ” ។
នៅមុនពេលកាត់ទោស លោក Trump នឹងត្រូវមន្ត្រីគ្រប់គ្រងការសាកល្បងអនុវត្តទោសសាកសួរនឹងសរសេររបាយការណ៍មុនចៅក្រមសម្រេចចេញសាលក្រមកំណត់ទោសរបស់គាត់ក្នុងកម្រឹតការសាកល្បងអនុវត្តទោស។
- ការផាកពិន័យ
ការផាកពិន័យក្នុងចំនួនអតិបរមាដែលអាចត្រូវបានកំណត់សម្រាប់បទឧក្រិដ្ឋថ្នាក់ E គឺ ៥,០០០ ក្រោមច្បាប់ញូវយ៉ក ដែលអ្នកជំនាញយល់ស្របថា Merchan ទំនងជានឹងមិនយកមកអនុវត្តនោះទេ។
រដ្ឋអាជ្ញាអាចផាកពិន័យជាប់ៗគ្នាសម្រាប់បទឧក្រិដ្ឋចំនួន ៣៤ ដែលស្មើនឹង ១៧០,០០០ ក្នុងមួយបទល្មើស។
ប៉ុន្តែមេធាវីការពារក្តីជឿថាលោក Merchan នឹងកំណត់ការផាកពិន័យជាមួយគ្នាតែម្តង។
លោក Jonathan Rosenberg មេធាវីការពារក្តីឧក្រិដ្ឋជនបានពន្យល់ថា “វាមិនដែលមានទេសម្រាប់ពួកគេក្នុងការពិន័យជាប់ៗគ្នាលើករណីបែបនេះ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺមិនធ្លាប់មាននៅក្នុងករណីបែបនេះ រួចទៅហើយដូច្នេះតើអ្នកណាអាចដឹងបានថាវានឹងត្រូវបានគេយកមកអនុវត្តនោះ” ។
- សេវាកម្មសហគមន៍
ចៅក្រម Merchan ក៏អាចកំណត់ទោសលោក Trump ឲ្យធ្វើជាអ្នកបម្រើសេវាកម្មនៅក្នុងសហគមន៍ដែលជាទិដ្ឋភាពមួយចាប់បង្ខំលោក Trump ឲ្យក្លាជាខ្ញុំបម្រើរបស់សហគមន៍ក៏ប៉ុន្តែនឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីនោះទេ។
លោក Jeffrey Lichtman មេធាវីការពារក្តីឧក្រិដ្ឋជនបានប្រាប់អ្នកយកព័ត៌មាន The Post ថា “គាត់ក៏អាចទទួលបានសេវាសហគមន៍ដែលជាផ្នែកមួយនៃការអនុវត្តទោសសាកល្បងដូចជាការរើសសំរាមនៅសងខាងផ្លូវជាដើម” ៕