អន្តរជាតិ

ចាប់ខ្លួនឧត្តមនាវីឯកចូលនិវត្តន៍របស់កងម៉ារីនអាមេរិកលោក Robert Burke ក្រោមបទចោទថាបានទទួលសំណូក

ប្រែសម្រួល៖ រតនា
ការិយាល័យក្រសួងយុត្តិធម៌បានឲ្យដឹងថាលោក Robert Burke ឧត្តមនាវីឯកចូលនិវត្តន៍របស់កងម៉ារីនអាមេរិកត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រក្រោមបទចោទទទួលសំណូកជាថ្នូរនឹងការណែនាំកិច្ចសន្យារដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនដែលគាត់សន្យាថានឹងជួយសម្របសម្រួលដើម្បីទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល។

លោក Burke ដែលមានតួនាទីជាមេបញ្ជាការងរបស់កងទ័ពជើងទឹកអាមេរិកក្នុងជំនាន់រដ្ឋបាល Trump គាត់គឺជាមន្ត្រីជាន់ខ្ពស់ទីពីររបស់កងទ័ពជើងទឹកនៅក្នុងរយៈពេលប៉ុន្មានខែមុនពេលដែលគាត់បានចូលពាក់ព័ន្ធក្នុងអំពើពុករលួយដូចដែលត្រូវបានរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់។

រដ្ឋអាជ្ញាអាមេរិក Matthew Graves បានចេញសេចក្តីថ្លែងការណ៍មួយថា “ឧត្តមនាវីឯក Burke ត្រូវបានចោទពីបទប្រើប្រាស់តួនាទីសាធារណៈរបស់គាត់ក្នុងឋានៈជាឧត្តមនាវីឯកដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន” ។

លោកបានបន្ថែមថា៖ “យោងតាមគោលការណ៏នៃច្បាប់ប្រឆាំងអំពើពុករលួយគឺមិនមានការលើកលែងសម្រាប់គាត់ នោះទេអ្នកដែលសូកប៉ាន់រួទាំងអ្នកទទួលសំណូកត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់”។
លោក Burke អាយុ ៦២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទទទួលយកសំណូកចំនួន ៥០០,០០០ ដុល្លារក្នុងមួយឆ្នាំៗ នឹងមានផ្តល់ភាគហ៊ុនចំនួន ១០០,០០០ ពីអ្នកសមគំនិតរបស់គាត់គឺ Yongchul “Charlie” Kim និង Meghan Messenger ជាថ្នូរនឹងណែនាំកិច្ចសន្យារបស់រដ្ឋាភិបាលទៅឲ្យ“ក្រុមហ៊ុនឯកជនមួយដែលគេមិនបញ្ចេញឈ្មោះ។

ក្រសួងយុត្តិធម៌បានឲ្យដឹងថា លោក Kim និងសហសេវិក ដែលជាសហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ត្រូវបានតុលាការចោទប្រកាន់ថាបានទាក់ទងលោក Burke ជាច្រើនដងនៅចន្លោះឆ្នាំ ២០១៩ និង ២០២២អំពីស្ថានភាពនៃការទំនាក់ទំនងរបស់រដ្ឋាភិបាល ទោះបីជាត្រូវបានព្រមានដោយកងទ័ពជើងទឹកមិនឲ្យទាក់ទងនិងឧត្តមនាវីនេះក៏ដោយ។

ក្រុមហ៊ុននេះបានបើកវគ្គរបណ្តុះបណ្តាលដល់កម្លាំងការងារក្នុងផ្នែកតូចមួយនៃកងទ័ពជើងទឹកអាមេរិកនៅចន្លោះខែសីហា ឆ្នាំ ២០១៨ ដល់ខែកក្កដា ឆ្នាំ ២០១៩ នៅមុនពេលកិច្ចសន្យារបស់ក្រុមហ៊ុនជាមួយកងទ័ពជើងទឹកត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០១៩ ។

យោងតាមការិយាល័យក្រសួងយុត្តិធម៍ DOJ បានឲ្យដឹងថា “ទោះបីជាមានការណែនាំរបស់កងទ័ពជើងទឹកក៏ដោយ ក៏ Kim និង សហសេវិក ត្រូវបានចោទប្រកាន់ថាបានជួបជាមួយលោក Burke នៅ Washington, DC ក្នុងខែកក្កដា ឆ្នាំ ២០២១ ដោយខិតខំង្កើតទំនាក់ទំនងផ្នែកអាជីវកម្មរបស់ក្រុមហ៊ុននេះជាមួយអង្គភាពកងទ័ពជើងទឹក” អាមេរិក។

ក្នុងទំនាក់ទំនងនេះអ្នកទាំងបីបានផ្តល់ប្រាក់និងទទួលប្រាក់ដែលជាសំណូក ដែលនាំលោក Burke ប្រើប្រាស់តួនាទីរបស់គាត់ជាមួយមន្ត្រីកងទ័ពជើងទឹកឈានដល់ទទួលបានកិច្ចសន្យាដែលគាត់រកប្រាក់បានច្រើនជាងមុននៅមុនពេលគាត់ចូលនិវត្តន៍ ហើយបានរៀបចំផែនការទុកជាមុនជាមួយក្រុមហ៊ុនរបស់លោក Kim និងសហសេវិក ។

Kim ត្រូវបានគេចោទប្រកាន់ថាបានផ្តល់តម្លៃក្នុងកិច្ចសន្យាសម្រាប់ពេលខាងមុខថាមានតម្លៃក្នុង “ខ្ទង់លានដុល្លា” ។

Burke ត្រូវបានគេចោទប្រកាន់ពីបទបញ្ជាឲ្យបុគ្គលិករបស់គាត់ផ្តល់កិច្ចសន្យាក្នុងទឹកប្រាក់ចំនួន ៣៥៥០០០ ដល់ក្រុមហ៊ុនដើម្បីបើកវគ្គបណ្តុះបណ្តាលបុគ្គលិកក្រោមការបញ្ជារបស់គាត់នៅក្នុងប្រទេសអ៊ីតាលី និងអេស្បាញ ហើយថែមទាំងបានណែនាំក្រុមហ៊ុនដល់ឧត្តមនាវីកងទ័ពជើងទឹកជាន់ខ្ពស់នៅមុនពេលគាត់ចូលនិវត្តន៍។

ក្រុមហ៊ុនមិនបានបញ្ចប់កិច្ចសន្យាមួយថែមទៀតជាមួយកងទ័ពជើងទឹកនោះទេ។
ការិយាល័យក្រសួងយុត្តធម៍ DOJ បានថ្លែងថា “ដើម្បីលាក់បាំងរឿងអាស្រូវនេះលោកBurke បានធ្វើសេចក្តីរាយការណ៏បំភ័ន្តជាច្រើនដល់កងទ័ពជើងទឹករួមទាំងបំប្លែងថាគាត់មិនដើរតួនៅក្នុងការផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន”។
Burke, Kim, និង Messenger ម្នាក់ៗត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់ និងសំណូក។

Burke ក៏ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយនិងលាក់បាំងព័ត៌មានពិត។ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគារជាអតិបរមាចំនួន ៣០ឆ្នាំ។

Timothy Parlatore មេធាវីរបស់ Burke បានប្រាប់សារព័ត៌មាន Associated Press ថា “ខ្ញុំគិតថាគណៈវិនិច្ឆ័យនឹងមើលឃើញតាមរយៈសាច់រឿងទាំងនេះទេ” ។

Parlatore បានកត់សម្គាល់ថាអតីតឧត្តមនាវីឯកនឹងប្រកែកថាមិនមានកំហុសនោះទេ។
លោកបានបន្ថែមថា៖ “គឺថាគាត់មិនមានទំនាក់ទំនងរវាងកិច្ចសន្យានេះជាមួយនិងការងាររបស់គាត់នោះឡើយ៕