អន្តរជាតិ

គេបានរកឃើញទូកបុរាណជាបន្តបន្ទាប់ចំនួន១១គ្រឿងដែលបានលិចក្នុងបឹងតាំងពី២៥០០ឆ្នាំមុន

ប្រែសម្រួល៖ស-សម្បត្តិ

អ្នកប្រវត្តិសាស្ត្រ Wisconsin បានប្រកាសពីការរកឃើញទូកបុរាណចំនួន ១១គ្រឿង កប់នៅក្នុងបឹងមួយក្នុងរដ្ឋ Badger State របស់សហរដ្ឋអាមេរិកដែលមានទូកខ្លះបានលិចតាំងតែពី២៥០០ឆ្នាំមុន។ ដំណឹងនេះត្រូវបានសមាគមអ្នកប្រវត្តិសាស្រ្ត Wisconsin ប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្មីៗនេះ។

ទូកបុរាណទាំងអស់នោះត្រូវបានគេរកឃើញនៅក្នុងបឹង Mendota ដែលមានទីតាំងនៅខាងក្រៅទីក្រុង Madison ។

សមាគមប្រវត្តិសាស្ត្រ Wisconsin បានពន្យល់ថា ទូកបុរាណចំនួនពីរត្រូវបានគេរកឃើញវាជាបន្តបន្ទាប់នៅក្នុងល្អាងសម្ងាត់នៃបឹងនេះជាបន្តបន្ទាប់តាំងពីឆ្នាំ ២០២១ និងឆ្នាំ ២០២២។

ប្រវត្ដិវិទូបានរកឃើញទូកបុរាណយ៉ាងតិច ១១ គ្រឿង តាមអ្វីដែលពួកគេជឿថា វាបានលិចទៅក្នុងទឹកស្របតាមកាលវេលា។ ប៉ុន្តែមិនមែនទូកទាំងអស់អាចត្រូវយកចេញពីបឹងនៅរក្សាស្ថានភាពដើមបាននោះទេ ពីព្រោះវាពុកផុយអស់ទៅហើយ។

នៅក្នុងបទសម្ភាសន៍ជាមួយនិងអ្នកយកព័ត៌មាន Fox News Digital កាលពីថ្ងៃពុធនេះ លោកស្រីបណ្ឌិត Amy Rosebrough អ្នកបុរាណវិទូនៃសមាគមប្រវត្តិសាស្រ្ត Wisconsin បានពន្យល់ពីសារៈសំខាន់នៃការរកឃើញនេះ។

អ្នកស្រីបានពន្យល់ថា “ជនជាតិដើមភាគតិចនៃរដ្ឋ Wisconsin ធ្លាប់ធ្វើការនេសាទ និង ធ្វើដំណើរជួញដូរនៅលើបឹងនេះហើយរហូតមកដល់ពេលនេះ យើងមិនទាន់បានប្រទះឃើញប្រភេទទូកដូចដែលគេប្រើប្រាស់នៅក្នុងតំបន់ Great Lakes នោះឡើយ”។

ទូកបុរាណទាំងនេះបានចម្លងមនុស្សទៅស្ទូចត្រីនៅក្នុងបឹងដ៏ជ្រៅ រួមទាំងដឹកជញ្ជូនទំនិញជាងរាប់រយម៉ាយ និងធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗជាដើម។

អ្នកស្រី“Rosebrough បានបន្ថែមថា ពួកគេជឿថាប្រាកដជាមានទីតាំងភូមិបុរាណមួយស្ថិតនៅក្រោមទឹក ទោះបីជាវាមិនទាន់ត្រូវបានរកឃើញក៏ដោយ។ អ្នកមុជទឹកបានរកឃើញឧបករណ៍ថ្មនៅក្នុងទឹក ហើយអ្នកជំនាញជឿថាបឹងនេះពោរពេញទៅដោយកន្លែងអាថ៌កំបាំងផ្សេងទៀតដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។អ្នកស្រី Rosebrough បានបញ្ជាក់ថា “បឹង Mendota គឺជាបឹងដែលពិបាកនឹងធ្វើការស្រាវជ្រាវខ្លាំងណាស់។”យើងកំពុងស្វែងរកបច្ចេកទេសចាប់សញ្ញាពីចម្ងាយដែលអាចជួយដល់ការស្រាវជ្រាវនៅក្នុង   រដូវក្តៅនេះ”បន្តទៀត។

“ទោះបីជានៅមិនបានរកឃើញភូមិនៅក្នុងទឹកក៏ដោយ ក៏ការរកឃើញទូកទាំងនេះ និងឧបករណ៍ដែលបានរកឃើញនៅក្នុងទូកដំបូងធ្វើពីថ្មដែលវាបានបង្កើតឡើងដោយមនុស្សបុរាណដែលបានរស់នៅក្នុងសម័កាលនោះអស់រាប់ពាន់ឆ្នាំមកហើយ”។យោងតាម Radiocarbon បានរកឃើញថាទូកចាស់ជាងគេមានអាយុកាលតាំងពីឆ្នាំ ២៥០០ មុនគ.ស។

ទូកត្រូវបានសាងសង់តាំងពីជាង ១,៧០០ ឆ្នាំនៅមុនពេលទីក្រុងរ៉ូមបុរាណត្រូវបានតាំងទីលំនៅដំបូង និង ២,៥០០ ឆ្នាំមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ។

ទូកកាណូតទាំងអស់មានទម្រង់ប្រែប្រួលទៅតាមអាយុកាលទូកដែលកសាងក្រោយគេបំផុតមានអាយុកាលតាំងពីឆ្នាំ ១២៥០ នៃគ.ស.។

អ្នកជំនាញផ្នែកបុរាណវត្ថុវិទូបានពន្យល់ថា ទូក “អាចត្រូវបានគេលាក់ទុកក្នុងទឹកដោយចេតនានៅក្នុងកំឡុងរដូវរងា ដែលជាការអនុវត្តស្តង់ដារមួយដើម្បីរក្សាទូកឲ្យមានសុវត្ថិភាពពីការកកដោយទឹកក”។”ទាំងការរក្សាទុកទូកសម្រាប់រដូវរងាត្រូវបានអនុវត្តនៅកន្លែងដូចគ្នាចាប់ពីមួយជំនាន់ទៅមួយជំនាន់។

អ្នកស្រី Rosebrough បានបន្ថែមថា បឹង Great Lakes ក្នុងរដ្ឋ Wisconsin ភាគកណ្តាលមានទំហំតូច ប៉ុន្តែមានសក្តានុពលផ្នែកបុរាណវត្ថុ។

អ្នកស្រីបាននិយាយថា “ជារឿយៗ បឹង Great Lakes ទទួលបានមូលនិធិកាន់តែច្រើនសម្រាប់បុរាណវិទ្យាដែនសមុទ្រ ប៉ុន្តែបឹងតូចៗដូចជា Lake Mendota មានប្រវត្តិ និងរឿងរ៉ាវប្លែកៗរៀងៗខ្លួន អំពីប្រជាជនដែលរស់នៅទីនេះរាប់រយពាន់ឆ្នាំមុន”។

“យើងមានមោទនភាពក្នុងការធ្វើការក្នុងភាពជាដៃគូជាមួយជនជាតិដើមក្នុងរដ្ឋ Wisconsin ដើម្បីរកឲ្យឃើញនូវអ្វីដែលយើងអាចធ្វើបានអំពី Tee Waksikhominak ដែលមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Wisconsin នឹងចាប់ដំណើរការដើម្បីចែករំលែករឿងរ៉ាវទាំងនេះនាពេលអនាគតនៅដើមឆ្នាំ ២០២៧”៕