ព័ត៌មានជាតិ

ផ្សព្វផ្សាយសារាចរណែនាំលេខ០៦ សរណន ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥

ដោយ : បន្ទាយ

បន្ទាយមានជ័យ : នៅសាលាប្រជុំក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរណន ស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៥.២០២៧  និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ផងដែរ។

កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៦ សរណន ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ហើយធ្វើនៅសាលប្រជុំធំ ថ្មីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ ៥ ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ៍ណ ។

បើតាមមន្ត្រីអោយដឹងថ្ងៃទី២៩ខែឧសភា ឆ្នំា២០២៤  មានប្រសាសន៍ថា : ខ្លឹមសាររួមក្នុងកិច្ចប្រជុំនេះ គេផ្តោតទៅលើ ការអនុលោមតាមមាត្រា ៥១  នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី(កសហវ ) បានដាក់ចេញចរាចរស្ដីពី ប្រតិទិនសម្រាប់ការរៀបចំ សេចក្តីសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ កាលពីខែមករាឆ្នាំ ២០២៤ ដែលក្នុងនោះបានកំណត់អំពីពេលវេលានៃការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥.២០២៧ និងក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៥ ឆ្នាំ ២០២៧ សម្រាប់ជាមូលដ្ឋាននៃការរៀបចំសេចក្តីព្រាងសារាចរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកា និងការរៀបចំសេចក្តី ព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជាសារាចរតែមួយដើម្បីដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេចដើមខែឧសភានេះ។

ថ្លែងក្នុងកិច្ចប្រជុំ លោកបឹង គឹមសឹង  ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: ដោយផ្អែកលើគ្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ និងក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ ២០២៥ . ២០២៧ សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានដាក់ចេញដើម្បីផ្ដល់មគ្គុទ្ទេស បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធដល់គ្រប់ក្រសួងស្ថាប័ន មន្ទីរជំនាញរាជធានី ខេត្ត និង គ្រឹះស្ថានសាធារណៈ រដ្ឋបាលដែលស្ថិតក្រោមក្រសួង ស្ថាប័ននីមួយៗ ព្រមទាំង រដ្ឋបាលថ្នាក់ក្រោមជាតិ។សម្រាប់ការរៀបចំថវិកាពាក់ព័ន្ធនឹងមុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាលនិងវិស័យអប់រំ។

មន្ត្រីជំនាញនៃនាយកដ្ឋានមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើបទបង្ហាញដ៏វែងមួយ ដែលដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាភ្សានៅពេលចរាចរថវិកាដើម្បីបង្កើនប្រសិទ្ធភាពនៃកាវិភាគថវិកា ពិតាន ,ចំណាយគោល ដែលវានៅតែជាកម្មវត្ថុសម្រាប់ការពិភាគ្សានៅពេលចរាចរថវិកាដើម្បីបង្កើនប្រសិទ្ធភាពនៃការវិភាគថវិកា ក៏ដូចជាដើម្បីសន្សំសំចៃ ថវិកាសម្រាប់បំពេញតម្រូវការចំណាយចាំបាច់ថ្មីផងដែរ ។

ក្នុងពេលបើកនិងពេលបិទកិច្ចប្រជុំនោះ លោកអ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានបានមានប្រសាសថា: កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០៦ សរណន ស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧  និងរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥នេះ វាមានសារៈសំខាន់ណាសសម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធ គ្រោងថវិកាទៅតាមទំហំពិតាន ចំណាយគោលឆ្នាំ ២០២៥ ។

ប៉ុន្តែកញ្ចប់ថវិការតាមពិតានចំណាយគោលនេះនឹងមិនទទួលបានវាស្វ័យប្រវត្តិនោះទេ។

លោក អ៊ុ រាត្រី បានបន្តថា: រាល់ការគ្រោងចំណាយទាំងអស់ត្រូវភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធរួមមាន ការសិក្សា វិភាគ វាយតម្លៃ និងអំណះអំណាងត្រឹមត្រូវនិងច្បាស់លាស់ ទើបអាចដាក់ជាកម្មវត្ថុនៃការពិចារណា និងពិភាភ្សានៅពេលចរចាថវិកា ៕