ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋកាលពីម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៤ នៅជាប់សាសាមូយ៉ាង ម្តុំក្រោយសណ្ឋាគារលី ហេងឆាយ ភូមិបាលីលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែកម្លាំងនិងមធ្យោបាយចម្រុះបានអន្តរាគមន៍ពន្លត់ ។
អ្នកឃើញហេតុការណ៍ មន្ត្រីអាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចនគរបាលបានអោយដឹងថា: អណ្តាតភ្លើង ផ្សែងខ្មួលខ្មៅបានចេញពីផ្ទះថ្ម ។ បន្ទាប់មកការការទាក់ទងការជួយអន្តរាគមន៍ពន្លត់ក៏មានរថយន្តទឹករបស់អាជ្ញាធរ របស់នគរបាល របស់ក្រុមហ៊ុនកាស៊ីណូនិងមន្ត្រីអាជ្ញាធរ កងកម្លាំងនគរបាល កងទ័ព កងអាវុធហត្ថ ព្រមទាំងពលរដ្ឋបានសស្រាក់សស្រាំពន្លត់ ហើយគ្រប់គ្រងបាននៅមុនម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល។
ប្រភពបន្តថា ការឆេះនោះ មកពីទុស្សខ្សែភ្លើង ។ឯការបង្កខូចខាត មានមួយចំនួនធំដែរ ប៉ុន្តែមិនមានមនុស្សរងរបួសរលាកឬប៉ះពាល់អាយុជីវិតឡើយ៕