ព័ត៌មានជាតិ

លោកអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូទៅបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិនិត្យស្ថានភាពតាមច្រកព្រំដែន បណ្តោយព្រំដែន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រតិភូកាលពីព្រឹកដល់ថ្ងៃត្រង់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ បានអញ្ជើញទៅបើកកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងពិនិត្យស្ថានភាពច្រកព្រំដែន ។

កិច្ចប្រជុំបានធ្វើនៅនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោកលេខ៨០៧ នាផ្លូវជាតិលេខ៥៨ នាភូមិសាមគ្គី ឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន អគ្គស្នងការរង នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ វរសេនីយ៍ នាយ នាយរង កងកម្លាំងទាំង៣និងមន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដី អ្នកពាក់ព័ន្ធ ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងពីស្ថានភាព សភាពការណ៍បទល្មើសផ្សេងៗទៀត ដើម្បីទប់ស្កាត់និងការបង្ក្រាប។

លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ផ្តោតទៅលើផ្តល់អនុសាសន៍និងផែនការដាក់អោយអនុវត្តដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

សូមបញ្ចាក់ថា ការងារចាំបាច់នៅព្រំដែនផ្សេងទៀតមាន : ពង្រឹង ថែរក្សាការពារបូរណភាពទឹកដី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយព្រំដែន ក៏ដូចជាការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនផ្សេងទៀត មានទំនិញរត់គេចពន្ធ ជួញដូរមនុស្សនិងកម្លាំងពលកម្ម ពលករខុសច្បាប់ បទល្មើសព្រៃឈើ សត្វព្រៃ វត្ថុបុរាណនិងចលនាផ្សេងៗ ពង្រីកពង្រឹងនូវមិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍតាមព្រំដែនជាមួយប្រទេសជិតខាងផងដែរ ។

បន្ទាប់មកបានធ្វើដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់នៅច្រកព្រំដែនតំបន់បឹងត្រកួន នាភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀត ស្រុកថ្មពួក ក្នុងខេត្ត
និងនៅច្រកព្រំដែន(របៀង)អូរបីជាន់ នាភូមិ-ឃុំអូរបីជាន់ស្រុកអួរជ្រៅ។

សូមបញ្ជាក់ថា នៅច្រកទ្វារព្រំដែនអន្តរជាតិ ច្រកតំបន់ព្រំដែន ច្រកព្រំដែន(របៀង)និងបណ្តោយព្រំដែនកម្ពុជា ថៃ នាភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចខេត្ត៦ទៀតនាបណ្តោយព្រំដែនកម្ពុជា ថៃ មានការប្រចាំការនិងឈរជើងទទួលខុសត្រូវ ឆ្លាស់ឬទីទៃៗពីគ្នាដោយមន្ត្រីអាជ្ញាធរដែនដី(អាជ្ញាធរនៃក្រសួងមហាផ្ទៃ) កងនគរបាលការពារព្រំដែនគោកវរសេនាតូច កងទ័ពនៃយោធភូមិភាគ កងពល តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែន(កងទ័ព) ការិយាល័យនិងក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃ(កងទ័ព ) នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ(អន្តោប្រវេសន៍) នគរបាលទិដ្ឋាការ នគរបាលទេសចរណ៍ គយនិងរដ្ឋាករ ក្រុមចត្តាឡីស័ក(សុខាភិបាល) ជាដើម ។

កិច្ចប្រជុំនិងការចុះពិនិត្យការងារនៅព្រំដែននេះ កើតឡើងចំពេលដែលមួយរយ:ថ្មីៗនេះ មានរំហូរអំពើជួញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកនៅច្រករបៀងនាបណ្តោយព្រំដែនកម្ពុជា ឡាវក្នុងភូមិសាស្ត្រខេត្តចម្ប៉ាសាក់របស់ឡាវនិងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តព្រះវិហាររបស់កម្ពុជា ដែលសមត្ថកិច្ចបង្ក្រាបបានមានរហូតដល់១០០ទៅ២០០ក្រាមឯណោះ ។ឯនៅព្រំដែនកម្ពុជា ថៃនាភូមិសាស្ត្រខេត្តក៏បានការជួញដូរគ្រឿងញៀនឆ្លងដែន ដែលសមត្ថកិច្ចបង្ក្រាបបានពីរាប់ម៉ឺនគ្រាប់ ទៅរាប់សិបគីឡូក្រាមដែរ ៕