ដោយ÷សុខុម
ភ្នំពេញ÷ក្រោយពីបង្ក្រាបបានឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃបីនាក់និងខ្មែរម្នាក់នៅខេត្តស្ទឹងត្រែង ដកហូតបានគ្រឿងញៀនជាង២៥៧គីឡូក្រាម រថយន្តបួនគ្រឿង និងគ្រាប់បែកដៃពីរគ្រាប់នោះមក សមត្ថកិច្ចបញ្ជូនជនសង្ស័យនិងភស្តុតាងទៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
សមត្ថកិច្ចបង្ហើបឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តស្ទឹងត្រែងជាប់ព្រំដែនកម្ពុជាឡាវមួយនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ឧសភា២០២៤។
ជាមួយនោះកម្លាំងសមត្ថកិច្ចBLOសហការ,នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក៩ក្រសួងមហាផ្ទៃបង្ក្រាបនៅតាមដងផ្លូវជាតិលេខ៧ ភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ចន្លោះភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ក្រោយឃាត់ខ្លួនជនជាតិថៃបីនាក់និងខ្មែរម្នាក់ រថយន្តស៊េរីទំនើប៤គ្រឿង,គ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ភ្លាមនោះសមត្ថកិច្ចបញ្ជូនទៅភ្នំពេញដើម្បីសួរចម្លើយរកអ្នកពាក់ព័ន្ធផ្សេងទៀត៕