ប្រែសម្រួល៖ ស-សម្បត្តិ
ឧត្តមសេនីយ៍កងទ័ពអង់គ្លេសចូលនិវត្តន៍លោក Richard Barrons បានព្រមានថាលោក វ្ល៉ាឌីមៀ ពូទីន អាចវាយប្រហារអង់គ្លេសដោយកាំជ្រួចហ្វូងដែលលោកកំពុងប្រើដូចនៅក្នុងការវាយប្រហារលើអ៊ុយក្រែន ហើយក៏គ្មានកម្លាំងអនុភាពណាដែលចក្រភពអង់គ្លេសអាចបញ្ឈប់លោក វ្ល៉ាឌីមៀ ពូទីនបាននោះទេ។
បើយោងតាមលោកឧត្តមសេនីយ៍ Sir Richard Barrons បានឲ្យដឹងថាសព្វាវុធដ៏មានសមត្ថភាពនិងហោះទៅដល់អង់គ្លេសតែក្នុងរយៈពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះក្នុងល្បឿន ៦០០ ម៉ាយក្នុងមួយម៉ោង ។
Sir Richard Barrons បានព្យាករថារុស្ស៊ីនឹងបាញ់កាំជ្រួចហ្វូងចាប់ពីពី ៦០ ទៅ ៩០ ដងក្នុងមួយលើកៗ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន The Sun លោកឧត្តមសេនីយ៍ Barrons បានព្រមានថា ចក្រភពអង់គ្លេសនាពេលនេះ នឹងមិនអាចទប់ទល់នឹងការវាយលុកបែបនេះបានទេ។
លោកបាននិយាយថា៖ “ ចក្រភពអង់គ្លេសមិនមានប្រព័ន្ធការពារដែនអាកាស និងកាំជ្រួចដូចដែលអ៊ុយក្រែនមានសម្រាប់ពេលនេះទេ”។
“ប្រភេទមីស៊ីលដែលធ្លាក់លើទីក្រុង Kyiv អាចធ្លាក់លើទីក្រុងឡុងដ៍ហើយការការពារដែនអាកាសរបស់ Kyiv គឺល្អជាងចក្រភពអង់គ្លេស។
សូម្បីតែកាំជ្រួចរបស់រុស្សីដែលទំនងជាចំណាស់បន្តិចហើយនោះតែមួយគ្រាប់ដូចជា Kh-101 ដែលបាញ់ចេញពីយន្តហោះនៅភាគខាងលិចប្រទេសរុស្ស៊ី មកដល់ទីក្រុងឡុងដ៍ត្រឹមតែ ៩០ នាទីក្រោយមកដោយនាំមកជាមួយនូវក្បាលគ្រាប់បំផ្ទុះទម្ងន់ ៥០០ គីឡូក្រាមប្រវែងពីរម៉ែត្រ។
វានឹងអាចកើតឡើងបន្ទាប់ពីវាត្រូវបានគេបង្ហាញឲ្យដឹងកាលពីខែមុនថា ចក្រភពអង់គ្លេសនឹងមានការសោកស្ដាយយ៉ាងក្រៃលែងនៅក្នុងការបញ្ឈប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្សីពីការបង្កការគំរាមកំហែងដល់ចក្រភពអង់គ្លេសប្រសិនបើមិនមានវិធានការការពារជា ‘បន្ទាន់’ ជាពិសេសប្រព័ន្ធការពារដែនអាកាសសម័យថ្មី។
មន្ត្រីការពារជាតិជាន់ខ្ពស់បានសម្តែងការព្រួយបារម្ភថាប្រសិនបើនៅថ្ងៃណាមួយ លោកពូទីនអាចបើកការវាយប្រហារពីលើអាកាសដោយផ្ទាល់ប្រឆាំងនឹងចក្រភពអង់គ្លេស ដោយហ្វូងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក kamikaze លើមូលដ្ឋានយោធាសំខាន់ៗ និងទីក្រុងនានារបស់ចក្រភពអង់គ្លេស ក្នុងការវាយឆ្មក់ស្រដៀងនឹងអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលកាលពីខែមេសានោះគ្រោះមហន្តរាយប្រាកដជាស្មានមិនដល់ផងដែរ។
ក្តីបារម្ភនេះបង្កឲ្យមានកង្វល់ចាក់ស្រេះជាសាធារណៈដែលពួកគេចាប់អារម្មណ៏លើជើងឯកការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ហើយបានណែនាំឲ្យចក្រភពអង់គ្លេស “រកមើលគំរូរបស់អ៊ីស្រាអែល” នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាការពារដែនអាកាសសម័យថ្មី។
ប្រធានសភាអង់គ្លេសបានលើកឡើងថា៖ ‘យើងអាចយកគំរូរបស់អ៊ីស្រាអែល ប៉ុន្តែយើងក៏អាចផលិតរបស់យើងបានផងដែរ។
ចំពោះការវាយប្រហារពីលើអាកាសយើងមាន យន្តហោះចម្បាំង RAF Typhoons និងយន្តហោះបំបាំងកាយ F-35 ដែលមានសក្តានុពលស្ទាក់ចាប់យន្តហោះចម្បាំងរបស់សត្រូវពីចម្ងាយ ដោយយន្តហោះចក្រភពអង់គ្លេសអាចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយចំនួនដូចនៅក្នុងពេលដែលយើងជួយបំផ្លាញយន្តហោះគ្មានមនុស្សបើកមួយចំនួនរបស់អ៊ីរង់ដែលបានវាយប្រហារលើអ៊ីស្រាអែលកាលពីដើមខែនេះ។
សម្រាប់គោលដៅលើដី យើងមានប្រព័ន្ធកាំជ្រួច Sky Saber របស់ Royal Artillery ដែលជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមតែមួយគត់របស់ចក្រភពអង់គ្លេស។
ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម Sky Saber អាចបាញ់ចេញបាន២៤ នៅក្នុងពេលដំណាលគ្នា ដើម្បីស្ទាក់ចាប់គោលដៅទាំង ២៤មុំ សម្រាប់ទម្លាក់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចនាំផ្លូវដោយឡាស៊ែរវាអាចបំបុកវត្ថុដែលមានទំហំប៉ុនបាល់វាយកូនបាល់ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងបានដោយជោគជ័យផងដែរ។
ចក្រភពអង់គ្លេសមានអាវុធប្រភេទនេះចំនួនប្រាំមួយគ្រឿងដែលយ៉ាងហោចណាស់មួយគ្រឿងត្រូវបានដាក់ពង្រាយដើម្បីការពារតំបន់ Falklands។
កងកាំភ្លើងធំ Royal ក៏ត្រូវបានបំពាក់ដើម្បីបាញ់កាំជ្រួច Starstreak ដែលមានល្បឿនលឿនជាងសម្លេង ដែលអាចដាក់លើយានជំនិះ ឬបាញ់ដោយលីលើស្មា អាវុធទាំងនេះមានសមត្ថភាពអាចទម្លាក់ឧទ្ធម្ភាគចក្រ យន្តហោះ និងយន្តហោះគ្មានមនុស្សបើក។
នៅឯដែនសមុទ្រ នាវាពិឃាត Type 45 តម្លៃ ១ ពាន់លានផោនក្នុងមួយគ្រឿងរបស់ Royal Navy មានសមត្ថភាពការពារតំបន់ធំៗនៃឆ្នេរសមុទ្រ ដោយប្រើប្រាស់កាំជ្រួច Sea Viper ដើម្បីទម្លាក់យន្តហោះសត្រូវ និងមីស៊ីលពីចម្ងាយ ៧០ គីឡូម៉ែត្រ។
ប្រព័ន្ធនេះត្រូវបានដាក់សាកល្បងនាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ា ដោយកាំជ្រួចរបស់ HMS Diamond បានវាយទម្លាក់យន្តហោះអត្តឃាតជាច្រើន ដែលបាញ់ចេញពីប្រទេសយេម៉ែន ដោយពួកឧទ្ទាម Houthi ទៅលើកប៉ាល់ពាណិជ្ជករនៅសមុទ្រក្រហម។
ខណៈពេលដែលនាវាចម្បាំងប្រភេទ 23 ត្រូវបានបំពាក់ដោយស៊ីឡូដែលមានមីស៊ីល Sea Ceptor32 កាណុង។
ប្រមុខការពារជាតិបាននិយាយថា ទោះបីជាចក្រភពអង់គ្លេសមានអាវុធការពារដែនអាកាសទាំងនេះក៏ដោយក៏ប្រព័ន្ធទាំងមូលរបស់វាគឺមិនមានភាពជឿនលឿនដូចរបស់អ៊ីស្រាអែលនោះទេ។
ឧត្តមនាវីឯក Lord Alan West ដែលជាអតីត First Sea Lord បាននិយាយថា ចក្រភពអង់គ្លេសមិនមានអ្វីដូច Iron Dome ទេ ហើយនឹងមិនអាចវាយបក ‘កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ៣០០គ្រាប់’ ដូចអ៊ីស្រាអែលបានធ្វើនោះទេ។
អតីតសេនាធិការអាកាស RAF លោក Edward Stringer បាននិយាយថា ប្រព័ន្ធ Iron Dome គឺមិនអាចទៅរួចសម្រាប់ចក្រភពអង់គ្លេសនោះទេ។
លោក Air Marshall Stringer ដែលជាអ្នកសហការជាន់ខ្ពស់នៅក្រុមប្រឹក្សាគោលនយោបាយផ្លាស់ប្តូរបាននិយាយថា៖ “ចក្រភពអង់គ្លេសមានទឹកដីធំជាងអ៊ីស្រាអែលច្រើនដងទៅទៀត។ អ៊ីស្រាអែលជាស្រុកដែលមានទំហំពាក់កណ្តាលនៃប្រទេសវែល។
ប្រសិនបើអ្នកប្រើIron Domeសម្រាប់ចក្រភពអង់គ្លេស វានឹងក្លាយជាការចំណាយដ៏ច្រើនលើសលប់សម្រាប់កិច្ចការពារជាតិ។
Greg Bagwell ដែលជាសេនាធិការអាកាស RAF ចូលនិវត្តន៍ម្នាក់ទៀតបានបន្ថែមថា “បន្ទាត់ខាងក្រោមគឺ Iron Dome គឺជាប្រព័ន្ធការពារយ:ចម្ងាយមធ្យមមួយដែលរចនាឡើងសម្រាប់ការស្ទាក់ចាប់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ។ ចក្រភពអង់គ្លេសត្រូវតែមានប្រព័ន្ធផ្សេងទៀតដែលផ្តល់ឲ្យនូវសមត្ថភាពកាន់តែស៊ីជម្រៅ និងខ្ពស់ជាងនេះ។
អ្វីដែលយើងត្រូវការគឺប្រព័ន្ធការពារដែនអាកាស និងកាំជ្រួចរួមដែលស្ថិតនៅក្នុងតំបន់ណាតូដ៏ទូលំទូលាយសម្រាប់់តែផ្តល់កិច្ចការពារដល់ចក្រភពអង់គ្លេសខ្លួនឯង។
យើងមានចន្លោះប្រហោងមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកុំឲ្យមើលទៅដូចជាគោលដៅទន់ ខ្សោយមួយដូច្នេះត្រូវតែមានវិធានការរារាំងការវាយប្រហារលើគោលដៅណាមួយដំបូងគេបង្អស់៕