អន្តរជាតិ

លោក Biden គ្រោងនឹងថ្លែងអំពីសាលក្រមតុលាការលើសំណុំរឿងសូកប៉ាន់របស់លោក Trump ពីសេតវិមាន

ប្រែសម្រួល៖ រតនា

សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Biden គ្រោងនឹងថ្លែងទៅកាន់សាលាជំរះក្តី Manhattan លើសំណុំរឿងរបស់អតីតប្រធានាធិបតី Donald Trump ចេញពី “សេតវិមាន” នៅពេលដែលគណៈវិនិច្ឆ័យប្រកាសសាលក្រមផ្ទន្ទាទោសលោក Donald Trump លើសំណុំរឿងសូកប៉ាន់។

សាររបស់ប្រធានាធិបតីអាយុ ៨១ ឆ្នាំនឹងត្រូវបានកែសម្រួលទៅតាមលទ្ធផលនៃការវិនិច្ឆ័យក្តី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ​​​​Politico ក៏ប៉ុន្តែនៅក្នុងសេណារីយ៉ូនេះគាត់មានបំណងសង្កត់ធ្ងន់ថាប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិកដំណើរការហើយប្រជាជនអាមេរិកត្រូវតែគោរព។

លោក Biden នឹងថ្លែងសុន្ទរកថាស្តីអំពីដំណើការជំរះក្តីលើសំណុំរឿងអតីតប្រធានាធិបតី Donald Trump អាយុ ៧៧ ឆ្នាំរូបនេះថាតើត្រូវបានតុលាការកាត់ទោស លើកលែងទោស ឬអតីតប្រធានាធិបតី Donald Trumpអាចជំទាស់លើសាលក្រមរបស់គណៈវិនិច្ឆ័យបានដែរឬទេ។

ការបិទទឡ្ហីករណ៍នៅក្នុងសវនាការជំរះក្តីរបស់លោក Trump លើការចោទប្រកាន់ថាបានបង់ប្រាក់យឺតយ៉ាវដែលធ្វើឡើងសម្រាប់តារាសិច Stormy Daniels នឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះហើយ។

ប្រភពជាច្រើនបានប្រាប់អ្នកយកព័ត៌មានថា ពេលវេលាពិតប្រាកដ និងការកំណត់នៃសេចក្តីថ្លែងការណ៍របស់លោក Biden នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ក៏ប៉ុន្តែវានឹងមិនត្រូវបានធ្វើក្នុងទម្រង់នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតនោះទេ។

យុទ្ធនាការរបស់លោក Biden កំពុងផ្តោតគោលដៅចំពោះសាលក្រមជាប្រវត្តិសាស្ត្រផងដែរ ដែលត្រូវបានគេរាយការណ៍ថាកំពុងពិចារណាសំដៅទៅលើអ្នកតែងតាំង GOP ដែលគេសន្មត់ថាជាប្រធានាធិបតីដែលមានសរសេរនៅក្នុងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា “តុលាការនឹងកាត់ទោសជនល្មើស Felon Donald Trump” ប្រសិនបើគាត់ត្រូវបានរកឃើញថាមានកំហុស។

ការស្ទង់មតិដែលចេញផ្សាយដោយទីភ្នាក់ងារ Cook កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថាមានអ្នកបោះឆ្នោតនៅក្នុងរដ្ឋ swing ប្រទាញប្រទង់គ្នាភាគច្រើនមានការព្រួយបារម្ភអំពីការយុបឃិតរបស់លោក Biden ដោយប្រើប្រាស់តុលាការបង្កើតករណីព្រហ្មទណ្ឌសម្រាប់លោក Trump ។

អ្នកយកព័ត៌មាន ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​សេតវិមាន​ដើម្បី​សុំ​ការធ្វើ​អត្ថាធិប្បាយប៉ុន្តែមិនមានការឆ្លើយតបទៅនឹងការស្នើសុំនេះភ្លាមៗទេ៕