អន្តរជាតិ

Biden ប្រកាសកញ្ចប់ជំនួយយោធាបន្ទាន់ ២៥០ លានដុល្លារសម្រាប់អ៊ុយក្រែន

ប្រែសម្រួល៖រតនា

កាលពីថ្ងៃសុក្រកន្លងទៅរដ្ឋបាលលោក Biden បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាបន្ទាន់ចំនួន ២៧៥ លានដុល្លារសម្រាប់អ៊ុយក្រែនជំនួយទាំងនោះរួមមាន គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងអាវុធដទៃទៀត និងព្រមជាមួយនិងឧបករណ៍យោធា “សម្រាប់តម្រូវការបន្ទាន់”ដើម្បីទប់ទល់នឹងវិសាលភាពសក្តានុពលនៃការវាលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅក្នុងតំបន់ភាគឦសាននៃប្រទេស។

កញ្ចប់ជំនួយនេះធ្វើឡើងជាលើកទីប្រាំសម្រាប់ក្រុង Kyiv ចាប់តាំងពីសភាបានអនុម័ត ៦០ ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិបន្ថែមកាលពីខែមុនដោយមានបញ្ចូលទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័ត (HIMARS),កាំភ្លើងធំ ១៥៥ និង ១០៥ មីល្លីម៉ែត្រ; កាំជ្រួច​ដែល​បាញ់​ដោយ​ជើងទម្រ, ប្រព័ន្ធតាមដាន​​អុបទិក, មី​ស៊ី​ល​នាំផ្លូវ (TOW), អាវុធប្រឆាំងរថពាសដែក Javelin និង AT-4; ប្រព័ន្ធការពារដែនអាកាស,មីនប្រឆាំងពាសដែក រួមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថាអាវុធបញ្ជូនទៅឲ្យក្រុង Kyiv គឺ “សំខាន់ខ្លាំងណាស់” និង “ត្រូវការជាបន្ទាន់” ដើម្បីប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី នៅជិតទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។

លោក Blinken បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំនួយមុន ៗ បានទៅដល់ជួរមុខរួចហើយ ហើយយើងនឹងផ្លាស់ទីសម្រាប់ការផ្តល់ជំនួយសារជាថ្មីនេះដើម្បិឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះយោធាអ៊ុយក្រែនអាចប្រើវាដើម្បីការពារទឹកដីរបស់ពួកគេ និងការពារប្រជាជនអ៊ុយក្រែនជំនួយយោធានេះ​គឺ​សំខាន់ណាស់​នៅ​ពេល​នេះ ដោយសារ​សត្រូវ​បង្កើន​ការ​វាយ​លុក​នៅ​តាម​ជួរ​មុខ “។

នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់គាត់ លោក Zelensky បាននិយាយថា យោធាអ៊ុយក្រែន “បានគ្រប់គ្រងការប្រយុទ្ធនៅតាមតំបន់ព្រំដែន” នៅជិត Kharkov ។

Zelensky បាននិយាយថា លោកបានទៅទស្សនារោងពុម្ពមួយក្នុងទីក្រុង Kharkiv ដែលត្រូវបានទម្លាក់គ្រាប់បែកដោយទាហានរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឲ្យបុគ្គលិក ៧ នាក់បានស្លាប់ និង ២១ នាក់បានរងរបួស។

សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាប្រហែល ៥១ ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ ។

Zelensky និយាយាថា “អន្តរជាតិដែលយើងបានប្រមូលផ្តុំនឹងបន្តជួយអ៊ុយក្រែនក្នុងការការពារសេរីភាព”។

កញ្ចប់ជំនួយទាំងនេះ​ក៏មាន​រួម​បញ្ចូល​ទាំង​អាវុធ​ធុន​តូច និង​អាវុធ​ធុន​ធំ​ផង​ដែរ គ្រាប់បែកដៃ,គ្រាប់រំសេវ, មីនប្រឆាំងពាសដែក, យានយុទ្ធសាស្ត្រ, គ្រឿងសឹកការពាររាងកាយ,ឧបករណ៍ការពារគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងគ្រឿងបន្លាស់។

សព្វាវុធ​កំពុង​ត្រូវ​បាន​បញ្ជូន​តាម​រយៈ​​​ក្រសួង​ការពារ​ជាតិ​អាមេរិកវាគឺជាការដឹកជញ្ជូនឧបករណ៍យោធាលើកទី ៥៨ ចេញពីស្តុក DoD របស់កងយោធាអាមេរិកសម្រាប់អ៊ុយក្រែនគិតចាប់តាំងពីខែសីហាឆ្នាំ ២០២១មកទល់នwងពេលនេះ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារនៅលើទំព័រ X ថា “ខ្ញុំសូម

សម្តែងការដឹងគុណចំពោះលោក Joe Biden សមាជិកសភាអាមេរិកព្រមទាំងប្រជាជនអាមេរិក សម្រាប់ជំនួយយោធាថ្មីដែលបានប្រកាសនៅថ្ងៃនេះជំនួយ​នេះ​គឺ​សំខាន់​សម្រាប់ពេល​នេះ ដោយសារ​តែសត្រូវកំពុង​បង្កើន​ការ​វាយលុក​​នៅ​តាម​ជួរ​មុខ “៕