ព័ត៌មានជាតិ

គណបក្សកាន់អំណាចបើកយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនៅគ្រប់ក្រុងស្រុកទាំង៩

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ថ្ងៃបើកយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ នៅខេត្តបន្ទាយមានជ័យមានតែគណបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជាដែលបានធ្វើកម្មវិធីនៅគ្រប់ក្រុងស្រុកទាំង៩ ។

ក្នុងនោះលោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីថ្នាក់ដឹកនាំក្រុមការងារចុះជួយនិងមន្ត្រីថ្នាក់ដឹកនាំគណបក្សក្រុង សង្កាត់់ ព្រមទាំងសមាជិកប្រហែល១.០០០នាក់ ធ្វើនៅក្រុងសិរីសោភ័ណ ។
គឺយកទីតាំងនៅសាលមហោស្រពនិងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប្រារព្ធពិធី ។

លោកស្រេង សុផល ប្រធានគណបក្សប្រជាជនកម្ពុឃាក្រុងសិរីសោភ័ណបានឡើងថ្លែងស្វាគមន៍និងរបាយការណ៍សង្ខេបរាយការណ៍ពីសកម្មភាពនិងលទ្ធផលការងារគណបក្សក្រុងជូនអង្គពីថី ។

នាឱកាសនោះ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានឡើងអានសាររបស់សម្ដេចអគ្គគមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលថ្លែក្នុងឱកាសបើកបើកយុទ្ធនាការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នេះ ដែលពណ្លេចនូវប្រវត្តិ សកម្មភាពនិងលទ្ធផលជ័យជម្នះដ៏ច្រើននិងត្រចះត្រចង់ ។

លោក អ៊ុ រាត្រី បានលើកឡើងក្នុងសារនោះថា :ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នោះ ឲ្យមានភាពយុត្តិធម៌ត្រូវការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាល់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ចូលរួមការពារសន្តិសុខឲ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អផងដែ។

លោកបានបន្ថែមអនុសាសន៍ផ្ទាល់ខ្លួនដែរថា : គ្រប់អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់ស្មារតីពង្រឹងទស្សនៈ គោលជំហរ ពង្រីកឆន្ទៈមនសិការ និងការប្ដេជ្ញាចិត្តខ្ពស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីផ្ដល់ឱកាសជូន គណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាងនិងការពារមាតុភូមិតាមកម្មវិធីនយោបាយរបស់គណបក្ស ហើយដើម្បីសម្រេចបាននូវគោលបំណងនិងឧត្តមគតិប្រកបដោយមនសិកា សម្បជ្ជញ្ញ: ក្នុងបុព្វហេតុនៃថ្ងៃជ័យជំនះរបស់គណបក្ស។


នាថ្ងៃបើកយុទ្ធនាការបោះឆ្នោតអសាកលនេះដែរ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងមូលក៏ឆ្លៀតសូមសម្ដែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រេកជីកប្រវត្តិសាស្ត្រលើកទី១ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស។

ក្នុងឱកាសនោះមានការឡើងប្តេជ្ញាចិត្តរបស់អង្គបោះឆ្នោតដែលជាចៅសង្កាត់ ចៅសង្កាត់រង ក៏ដូចជាមេឃុំ. ជំទប់ សមាជិកក្រុមប្រឹក្សាសង្កាត់ ឃុំ និងរបស់តំណាងយុវជនគណបក្សក្រុង ស្រុក ដែលឆ្លុះបញ្ចាំងនូវការស្មោះត្រង់យ៉ាងមុតមាំឥតងាករេ សម្រួចឆន្ទៈដ៏ក្លៀវក្លា.ម៉ឺងម៉ាត់ជ្រោងទង់បក្ស ជឿជាក់ ដើរតាមនិងអនុវត្តតាមគោលនយោបាយនិងមាគ៌ាបក្ស ។

លុះដល់ថ្ងៃទី១៨ខែឧសភា មន្ត្រីថ្នាក់ដឹកនាំក្រុមការងារចុះជួយនិងមន្ត្រីថ្នាក់ដឹកនាំគណបក្សក្រុង ស្រុកនានាក៏បន្តក្តាប់ជាប់សភាពការពណ៍ ពិសេសក្តាប់សុខទុក្ខ សុខភាពនិងជីវភាពអង្គបោះឆ្នោត ហើយបើមានអ្វើចាំបាច់ត្រូវចុះដោះស្រាយជាបន្ទាន់ ៕