អន្តរជាតិ

សាច់ញាតិBianca Censori បារម្ភថាលោក Kanye West ស្វាមីរបស់នាងនឹងអូសទាញនាងឲ្យសម្តែងរឿងអាសអាភាស

ប្រែសម្រួល៖ស-សម្បត្តិ
សាច់ញាតិដ៏ជាទីស្រលាញ់របស់នាង Bianca Censori មានការព្រួយបារម្ភថាស្វាមីរបស់នាង Kanye West កំពុងអូសទាញនាងឲ្យចូលទៅក្នុងពិភពភាពយន្តពេញវ័យហើយនិងប្រើប្រាស់នាងដើម្បីផ្សព្វផ្សាយក្នុងការបណ្តាក់ទុនសម្រាប់ផលិតភាពយន្តពេញវ័យថ្មីមួយដ៏ចម្រូងចម្រាសរបស់ Yeezy Porn ។

ជើងឯកជ័យលាភី Grammy វ័យ ៤៦ ឆ្នាំត្រូវបានអ្នកគាំទ្ររិះគន់លើរូបនាងដែលធ្លាប់តែជាអ្នកមានជំនឿក្នុងនាមជាគ្រិស្តបរិស័ទ។

ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ Bianca ត្រូវបានគេនិយាយថាពួកគេក៏នៅក្នុងចំណោមអ្នករិះគន់ផងដែរ ដោយសារតែមានការភ័យខ្លាចថាអ្នករចនាម៉ូដអាយុ ២៩ ឆ្នាំរូបនេះនឹងប្រើប្រាស់នាងដើម្បី ‘ផ្សព្វផ្សាយភាពមិនសមរម្យផ្លូវភេទតាមរយ:ភាពយន្តពេញវ័យដ៏ចម្រូងចម្រាសថ្មីមួយដែលរចនាឡើងដោយតន្ត្រីកររូបនេះក្រោមម៉ាកយីហោ Yeezy ។

អ្នកខាងក្នុងរបស់សាច់ញាតិនាង Bianca Censori បានប្រាប់អ្នកយកព័ត៌មាន DailyMail.com ថា “បន្ទាប់ពីម្តាយរបស់នាងបានទៅលេងBiancaនៅ LA គាត់ក៏ចាប់ផ្តើមមានការសង្ស័យថាKanyeកំពុងទាញនាងដើម្បីអត្ថប្រយោជន៍របស់ខ្លួន ” ។

កន្លងមកសាច់ញាតិដ៏ជាទីស្រលាញ់របស់នាង Bianca Censori បានគិតថាដើម្បីជាប្រយោជន៍របស់ Bianca ពួកគេដែលជាសាច់ញាតិសុខចិត្តមើលរំលងការលើកឡើងរបស់អ្នកគាំទ្រដែលប្រឆាំងនឹងអាកប្បកិរិយាមិនសមរម្យរបស់ Kanye ។ហើយលើសពីនេះទៀត “សាច់ញាតិរបស់នាងថែមទាំងព្យាយាមទទួលយកថាគាត់មិនបានបង្ខំ Bianca ឲ្យធ្វើអ្វីនោះទេ។ ពួកគេបានដឹងពីគម្រោងរបស់ Kanye និង Bianca គឺថាដើម្បីបង្កើត និងលក់ម៉ាកយីហោសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់ពួកគេឈ្មោះថា Yeezy ។
‘ប៉ុន្តែជាមួយនឹងបងប្អូនស្រីពីរនាក់ និងម្តាយស្ត្រីនិយមដូចគ្នា វាពិបាកក្នុងការវែកញែក ឬទទួលយកការពិតក្នុងការចូលរួមរបស់នាងប្រែក្លាយទៅជាការបណ្តាក់ទុនផលិតភាពយន្តពេញវ័យថ្មីមួយដ៏ចម្រូងចម្រាសរបស់ Yeezy Porn ទៅវិញ។

គាត់បានបន្តថា ការដែល Kanye កំពុងអូសទាញនាងឲ្យចូលក្នុងពិភពភាពយន្តពេញវ័យជាមួយគាត់ ហើយប្រើនាងជាផ្ទាំងប៉ាណូដើម្បីផ្សព្វផ្សាយភាពមិនសមរម្យផ្លូវភេទ គឺពិតជាគួរឲ្យព្រួយបារម្ភខ្លាំងណាស់។”ពួកគេគិតថា Kanye បានបញ្ចុះបញ្ចូលនាងថាវានឹងធ្វើឲ្យរកប្រាក់បានច្រើនថែមទៀត”។

ប្រភពបាននិយាយថា សាច់ញាតិដ៏ជាទីស្រឡាញ់របស់នាងបារម្ភថាការផ្លាស់ប្តូរថ្មីនេះអាចជាផលប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់ពួកគេ ខណៈដែល Kanye ធ្លាប់អះអាងថា អតីតភរិយានាង Kim Kardashian បានប្តឹងសុំលែងលះដោយសារការញៀនសិចរបស់ Kanye ។ពួកគេបាននិយាយថា “ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងបានដឹងពីប្រវត្តិរបស់ Kanye ជាមួយនឹងរឿងអាសអាភាស ដែលធ្វើឲ្យវាកាន់តែមានការព្រួយបារម្ភថែមទៀត” ។’តើ Kanye និងធ្វើដូចម្តេចចំពោះអាពាហ៍ពិពាហ៍របស់គាត់ជាមួយ Bianca? គាត់កំពុងប្រើនាងជាផ្ទាំងប៉ាណូសម្រាប់ភាពមិនសមរម្យផ្លូវភេទរួចទៅហើយ។

Bianca ត្រូវបានគេធៀបទៅនឹងសម្លៀកបំពាក់ដែលមានចំណាត់ថ្នាក់ X គឺចាប់ពីឈុតរាងកាយទទេស្អាតនិងខោខ្លីរហូតដល់ខ្នាតតូច ចាប់តាំងពីនាងបានរៀបការជាសម្ងាត់ជាមួយ Kanye ក្នុងខែធ្នូឆ្នាំ ២០២២កន្លងមក ។

នៅចំពេលនោះហើយដែលសាច់ញាតិដ៏ជាទីស្រលាញ់របស់អ្នករចនាម៉ូដ Yeezy រូបនេះបានបង្ហាញពីការភ័យខ្លាចរបស់ពួកគេចំពោះ Kanye ជនជាតិដើមអូស្ត្រាលី ដោយអ្នកខ្លះបានឈានទៅដល់ការអន្តរាគមន៍ ខណៈដែលឪពុករបស់នាងលោក Leo ឮថាចង់ប្រឈមមុខនឹងអ្នកលេងរ៉េបលើស្ទីលថ្មីរបស់កូនស្រីគាត់។

ម្តាយរបស់ Bianca Alexandra បានធ្វើដំណើរពីអូស្ត្រាលីទៅអាមេរិកកាលពីខែមីនាក្នុងគោលបំណង ជួយសង្គ្រោះអ្នករចនាមូដ Yeezy នេះបើយោងតាមអ្នកខាងក្នុង ក៏ប៉ុន្តែត្រូវបានគេនិយាយថាជុំវិញរឿងនេះត្រូវបានបន្ធូរបន្ថយមកវិញខ្លះៗជុំវិញទំនាក់ទំនងកូនស្រីរបស់នាងជាមួយ Kanye ។ប៉ុន្តែការព្រួយបារម្ភរបស់ពួកគេបានត្រឡប់មកវិញបន្ទាប់ពីលោក Milo Yiannopoulos ដែលជាប្រធានបុគ្គលិកនៃម៉ាកយីហោ Yeezy របស់លោក Kanye បានលាឈប់ជាផ្លូវការដោយសារតែគាត់មិនអាច “ប្រឈមនឹងភាពស្មុគស្មាញក្នុងការផលិត និងការផ្សព្វផ្សាយភាពយន្ត និងអក្សរសិល្ប៍អាសអាភាសដែលជាហេតុផលធ្វើឲ្យប៉ះពាល់ដល់សីលធម៌ និងសាសនា”។

អតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយរបស់បក្សស្តាំនិយមអាយុ ៣៩ឆ្នាំរូបនេះបានប្រាប់អ្នកយកព័ត៌មាន TMZ ថាគាត់នឹងចាកចេញពីក្រុមហ៊ុនដោយសារតែមាន “ការព្រួយបារម្ភអំពីក្រុមថ្មីរបស់លោក Kanye ” ហើយថាគាត់សង្ឃឹមថាអ្នកសំដែងត្រូវ “ដំណើរការដោយប្រុងប្រយ័ត្ន” សម្រាប់ពេលអនាគត។
ប្រភពដែលអាចជឿជាក់បាននិយាយថា ‘សម្ភារ និងប្រភេទមនុស្សដែលជាប់ពាក់ព័ន្ធក្នុងការផលិតរបស់វាគឺជាគ្រោះថ្នាក់សម្រាប់ជីវិតរបស់ខ្ញុំ ក្នុងនាមជាអ្នកធ្លាប់ញៀនថ្នាំដែលទើបនិងទើបតែបានជាសះស្បើយឡើងវិញ។

Milo បានបន្តថាការជាប់ពាក់ព័ន្ធក្នុងការបង្កើតរូបអាសអាភាសក៏បង្ហាញពី ‘ហានិភ័យដែលខ្ញុំមិនអាចទទួលយកបានក្នុងនាមជាអតីតអ្នកធ្លាប់ស្រឡាញ់ភេទដូចគ្នា’ ។

អតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយរបស់បក្សស្តាំនិយមរូបនេះបានអះអាងថាគាត់នឹង ‘ប្រគល់ការងារចាត់ចែងឲ្យរៀបរយនៅត្រឹមថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៤។Milo ធ្លាប់ធ្វើការជាមួយតារាចម្រៀងរ៉េប Kanye ក្នុងយុទ្ធនាការប្រធានាធិបតីឆ្នាំ ២០២៤ តែមិនជោគជ័យនោះទេ។

នៅក្នុងចក្ខុវិស័យរបស់ Kanye ចំពោះការបណ្តាក់ទុនរឿងអាសអាភាសរបស់គាត់រហូតមកដល់ពេលនេះបានទទួលការយល់ព្រមពីអ្នកផលិតរឿងអាសអាភាសជើងចាស់លោក Mike Moz (ឈ្មោះពិត៖ Michael Mosny) ដែលជាអតីតស្វាមីរបស់តារាសិច Stormy Daniels ។
‘គំនិតដែលថាគម្រោងនេះនឹងក្លាយជាស្ទូឌីយ៉ូអាសអាភាសមួយផ្សេងទៀតគឺមិនត្រឹមត្រូវទេ។ លោក Mike និយាយថា វានឹងដូចជាអ្វីដែលយើងមិនធ្លាប់ឃើញពីមុនមកនោះទេ។
Moz ត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយតារាសិច Stormy Daniels ដែលគាត់បានរៀបការពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ។

នាង Stormy Daniels ត្រូវបានគេស្គាល់ថាជាអ្នកទម្លាយរឿងសំខាន់ជុំវិញការចោទប្រកាន់ថា អតីតប្រធានាធិបតី Donald Trump មានទំនាក់ទំនងផ្លូវភេទជាមួយនឹងនាង។

ផែនការរបស់ Kanye សម្រាប់ស្ទូឌីយ៉ូ Yeezy Porn បាននាំឲ្យមានប្រតិកម្មប្រឆាំងពីអ្នកគាំទ្រនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ធ្វើឲ្យគាត់បង្វែរការផ្តោតអារម្មណ៍ទៅលើតន្ត្រីតាមប្រធានបទគ្រីស្ទាន រួមទាំងអាល់ប៊ុម ២០១៩ Jesus Is King និងសេវាកម្មថ្ងៃអាទិត្យរបស់គាត់។

ជាការឆ្លើយតបទៅនឹងការរិះគន់ជុំវិញគម្រោងវិនិយោគភាពយន្តពេញវ័យថ្មីមួយដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុន Yeezy Porn របស់គាត់ ផលិតករបានលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ជាថ្មីម្តងទៀត។

តារាសិច Adam22 បានជំរុញឲ្យ Kanye កុំឲ្យភរិយាចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យរបស់ Yeezy Porn ។តារាសម្តែងវ័យ ៣៩ ឆ្នាំដែលបានរៀបការជាមួយតារាសម្តែងសិច Lena the Plug បានប្រាប់ TMZ ថា ‘ខ្ញុំសន្មតថាប្រហែលជា Kanye មិនចង់ទាក់ទងជាមួយគេដែលមកជាមួយប្រពន្ធធ្វើរឿងអាសអាភាសនោះទេ’។

ទោះជាយ៉ាងណាក៏ដោយគាត់បានបន្ថែមថា Kanye អាចទទួលបានជោគជ័យក្នុងឧស្សាហកម្មភាពយន្តមនុស្សពេញវ័យរបស់ Yeezy Porn នេះដោយសារ ‘ចក្ខុវិស័យច្នៃប្រឌិត’ របស់គាត់។

តារារ៉េបរូបនេះធ្លាប់បានអះអាងថាខ្លួនថាជាអ្នកញៀនអាសអាភាសតាំងពីឆ្នាំ ២០១៩។
គាត់បាននិយាយថាការកម្សាន្តសម្រាប់មនុស្សពេញវ័យបានចាប់ផ្តើមនៅពេលដែលគាត់មានអាយុត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីគាត់បានជួបប្រទះរឿង Playboy ដែលជាកម្មសិទ្ធិរបស់ឪពុកគាត់ ដោយហៅវាថាជា ‘ផ្លូវ’ នាំឲ្យគាត់ញៀនអាសអាភាសនិងសិច។

គាត់ធ្លាប់បានប្រាប់ Zane Lowe នៅក្នុងបទសម្ភាសជាមួយវិទ្យុ Apple Music’s Beats 1 Radio ថា “ឪពុករបស់ខ្ញុំជា Playboy ដោយសារហេតុផលនេះហើយទើបខ្ញុំញៀនអាសអាភាសនិងសិចពេញមួយជីវិតចាប់ពីអាយុប្រាំឆ្នាំរហូតមកដល់ពេលនេះ ” ៕