សន្ដិសុខសង្គម

ត្រាក់ទ័រជាន់មីនតោនក្នុងដីចម្ការថ្មីនៅឃុំទឹកក្រហមស្រុកជាំក្សាន្ត បង្កខូចខាតធ្ងន់ធ្ងរ 

ដោយ ៖ បន្ទាយ

ព្រះវិហារ៖ មានករណីត្រាក់ទ័រជាន់មីតោនបណ្ដាលឲ្យផ្ទុះ នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យត្រាក់ទ័រខូចខាតធ្ងន់ធ្ងរ កាលពីរសៀលថ្ងៃទី១៥ខែឧសភា ឆ្នាំ ២០២៤  ។

មន្ត្រីនគរបាលនិងអាជ្ញាធរឃុំទឹកក្រហមបានឲ្យដឹងបឋមថា: “បើទោះបីជាត្រាក់ទ័រម៉ាកគូបូតាពណ៌ក្រហមនោះរងគ្រោះស្ទើរតែទាំងស្រុងក្តី  ចំណែកឯតៃកុងត្រាក់ទ័ររងរបួសស្រាលប៉ុណ្ណោះ ពិតជាសំណាង១ក្នុង១០០០គ្រោះហើយ”។

ប្រភពខាងលើបានបន្តទៀតថា: អ្នកបើកត្រាក់ទ័រមានឈ្មោះ ឡាក់ វ៉ាន់ណេត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ។ ក្រោយហេតុការណ៍សមត្ថកិច្ចនិងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនិងសម្រាកព្យាបាលនៅមណ្ឌលសុខភាពសែនរុងរឿង៥ ឃុំទឹកក្រហម។

ចំពោះប្រវត្តិមីនតោន  សមត្ថកិច្ចបានបង្ហើបថា  អាចជាយុទ្ធភណ្ឌសេសសល់ពីសង្គ្រាមស៊ីវិលនៅកម្ជុជា ឬអំឡុងជម្លោះព្រំដែនកម្ពុជាថៃឆ្នាំ២០០៨៕