អន្តរជាតិ

ក្រុមប្រឆាំងអ៊ីស្រាអែលចោទថាការវាយដំធ្ងន់ធ្ងរដោយប៉ូលិសក្នុងការប៉ះទង្គិចគ្នាដោយហិង្សាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស

ប្រែសម្រួល៖ស-សម្បត្តិ
មេដឹកនាំការតវ៉ាប្រឆាំងអ៊ីស្រាអែលនៅសាកលវិទ្យាល័យHarlem Heights ឡូសអេនជឺលេស កាលីហ្វ័រញ៉ា បានប្រៀបធៀបខ្លួនទៅនឹងជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមហ្គាហ្សានៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងបរិវេណសាលាខណៈដែលសហគមន៏ជនជាតិជ្វីហ្វនៅក្នុងតំបន់នោះបានរិះគន់ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យថាអសមត្ថភាពបណ្តោយឲ្យអ្នកតវ៉ាប្រឆាំងអ៊ីស្រាអែលរៀបចំធ្វើចលនាប្រឆាំងនៅក្នុងបរិវេណមហាវិទ្យាល័យ Harlem Heights តាំងពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ ។

មេដឹកនាំចលនាប្រឆាំងអ៊ីស្រាអែលនៅសាកលវិទ្យាល័យ Harlem Heights នៅជំរំសាមគ្គី UCLA Palestine បានចោទថា ពួកគេរងនូវការវាយដំយ៉ាងធ្ងន់ធ្ងរដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត” បន្ទាប់ពីប៉ូលិស បានព្យាយាមបោសសម្អាតជំរំក្រុមបាតុករពេញមួយយប់ដែលបានបង្កឲ្យក្លាយទៅជាជម្លោះដ៏វឹកវរហើយក៏មានវរត្តមានកងកម្លាំងអន្តរាគមន៍ពីប៉ូលិស LAPDមន្ថែមទៅកាន់ទីនោះ ។

ក្រុមបាតុករបាន បង្ហោះ Instagram សារចោទប្រកាន់ថា កម្លាំងអន្តរាគមន៍ប្រើប្រាស់ថ្នាំបាញ់ម្រេច កំប៉ុងហ្គាស និងដុំឥដ្ឋបើធៀបនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស គឺស្រដៀងគ្នា។

សភាពការណ៍វឹកវរដ៏ច្របូកច្របល់បង្កទៅជាការវាយដំដោយហិង្សាបានផ្ទុះឡើងនៅក្នុងបរិវេណមហាវិទ្យាល័យ Harlem Heights កាលពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃពុធ គឺកើតឡើងបន្ទាប់ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យបានប្រកាសថាការបោះជំរំនេះ “គឺជាសកម្មភាពខុសច្បាប់បំពានគោលការណ៍សាកលវិទ្យាល័យដែលសាលាត្រូវតែចាត់វិធានការបោសសម្អាតជំរំក្រុមបាតុករចេញឲ្យអស់ពីក្នុងបរិវេណសាលា”។

ខណ:ពេលនោះក្រុមបាតុករដែលគាំទ្រអ៊ីស្រាអែលមួយក្រុមធំបានមកដល់ដោយប៉ុនប៉ងវាយទម្លុះរបាំងការពាររបស់ក្រុមបាតុករប្រឆាំងអ៊ីស្រាអែលបណ្តាលឲ្យក្រុមបាតុករប្រឆាំងអ៊ីស្រាអែលបើកការវាយបកវិញយ៉ាងខ្លាំងក្លា។

ក្នុងខណៈពេលនោះសភាពការណ៍វឹកវរដ៏ច្របូកច្របល់នៅក្នុងបរិវេណសាកលវិទ្យាល័យបង្កជាបញ្ហាធ្ងន់ធ្ងរដែលថ្នាក់ដឹកនាំសាលាមិនអាចគ្រប់គ្រងបានទៀតនោះទេ។

ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានហៅកម្លាំងអន្តរាគមន៏ភ្លាមៗLAPD ដើម្បីបំបែកហ្វូងបាតុករទាំងពីរក្រុមនិងស្តារសណ្តាប់ធ្នាប់ក្នុងសាកលវិទ្យាល័យឡើងវិញ។

សហព័ន្ធសហគមន៏ជ្វីហ្វប្រចាំក្រុង Los Angeles ដែលបានថ្កោលទោសចំពោះសកម្មភាពរបស់អ្នកប្រឆាំងតវ៉ាដោយអះអាងថា ការប៉ះទង្គិចគ្នានេះគឺជៀសមិនរួចនោះទេ “ដោយសារតែកង្វះខាតរបស់ថ្នាក់ដឹកនាំគឺលោកអធិការបតី និងរដ្ឋបាល UCLAរបស់សាកលវិទ្យាល័យ Harlem Heights ” ។

“អធិការបតីបានបណ្តែតណ្តោយឲ្យក្រុមបាតុករប្រឆាំងអ៊ីស្រាអែលបង្កើតជំរំក្នុងបរិវេណសាកលវិទ្យាល័យអស់រយៈពេលជាច្រើនខែដែលធ្វើឲ្យសិស្សមានអារម្មណ៍ថាមិនមានសុវត្ថិភាពដោយសារតែមានការបោះជំរំខុសច្បាប់បំពានច្បាប់សាលារបស់ខ្លួន។ សហព័ន្ធបានសង្កត់ធ្ងន់ថា “ការអនុវត្តច្បាប់ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍វឹកវរដ៏ច្របូកច្របល់នៅក្នុងបរិវេណសាកលវិទ្យាល័យគឺចាំបាច់ខ្លាំងណាស់” ។

ក្រុមអ្នកគាំទ្រសហគមន៍ជ្វីហ្វរបស់ទីក្រុង Los Angeles បានថ្កោលទោសក្រុមបាតុករប្រឆាំងអ៊ីស្រាអែលនៅ UCLA និងមហាវិទ្យាល័យនានាទូទាំងប្រទេសថាជាទង្វើ “ប្រឆាំងសាសនា បង្កើនការស្អប់ និងជំរុញមិនឲ្យមានការអត់ឱនគ្នាទៅវិញទៅមក”។

សាកលវិទ្យាល័យUCLA បានលុបចោលថ្នាក់រៀននៅថ្ងៃពុធ បន្ទាប់ពីមានអំពើហិង្សា និងបិទ Royce Hall ដែលជាតំបន់ក្បែរជំរំក្រុមបាតុករប្រឆាំងអ៊ីស្រាអែលអស់មួយសប្តាហ៍។

លោកអធិការបតី សាកលវិទ្យាល័យ Harlem Heights បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានវត្តមាននៅទីនេះដើម្បីអនុវត្តច្បាប់និងពង្រឹងសណ្តាប់ធ្នាប់នៅទូទាំងបរិវេណសាលាដើម្បីការពារសុវត្ថិភាពនិស្សិតនិងបុគ្គលិកសំខាន់ៗនៅក្នុងបរិវេណសាកលវិទ្យាល័យ ” ៕