ព័ត៌មានជាតិ

អ្នកស្រុកអង្គរសៀមរាបនឹងធ្វើពិធីសុំទឹកភ្លៀងដូចរាល់ឆ្នាំ តែឆ្នាំនេះកម្តៅឡើងខ្លាំងផង

ដោយ : បន្ទាយ

សៀមរាប : អ្នកស្រុកឬប្រជាពលរដ្ឋរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នឹងធ្វើពិធី”សុំទឹកភ្លៀង”តាមទំនៀទម្លាប់ប្រពៃណីរបស់ខ្លួនដូចរៀងរាល់ឆ្នាំដែរ ហើយឆ្នាំនេះ រដូវប្រាំងរាំងឬស ហួតហែង ឡើងកំដៅខ្លាំងជាងឆ្នាំណាៗទាំងអស់ផង។

បើតាមអ្នករៀបចំអោយដឹងថ្ងៃទី០១ខែឧសភាថា: ពិធីនឹងប្រារព្ធធ្វើនៅក្នុងបរិវេណប្រាសាទនាគព័ន្ធ កណ្តាលបារាយណ៍ជ័យតដាក ឬបារាយណ៍ខាងជើង នាថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នេះ ។

កម្មវិធីនេះអាចទុកជាសេចក្តីជូនដំណឹងដល់សាធារណជន ទេសចរជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់អាចចូលរួមទស្សនា ឈ្វេងយល់ពីជំនឿ ទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ សៀមរាបនេះ ដែលមានជាយូរមកហើយនិងក៏អាចចាប់កុសលផលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ៕