ដោយ : ប.ន្ទាយ
បន្ទាយមានជ័យ : នៅក្នុងទិវាពលកម្មអន្តរជាតិ១ ឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិធីជួបសំណេះសំណាលជាមួយនិយោជក និយោជិតដែលធ្វើការក្នុងរោងចក្រក្នុងក្រុងសិរីសោភ័ណប្រមាណជាង៦០០នាក់ ។
កម្មវិធីបានធ្វើនៅសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ: “.សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”.។
លោក នួន ស៊ីណា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្នុងខេត្តនេះមានសហគ្រាស គ្រឹះស្ថាន សរុបចំនួន៣៦៥ សហគ្រាស។
ក្នុងនោះមាន តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ .គឺនៅក្នុងក្រុងប៉ោយប៉ែត៤ ស្រុកថ្មពួក.១ និងក្នុងក្រុងសិរីសោភ័ណ១គឺសួនឧស្សាហកម្មស៊ីសុផុនអ៊ីដាស្រ្ទៀលផាក។បើសរុបកម្មករ និយោជិតនៅក្នុងខេត្តមានចំនួន ២៥ ៦៦៤ នាក់/ ស្រីចំនួន១៤ ១២៦នាក់។
កន្លងមក នៅមុនឆ្នាំ១៨៨៦ នៅតំបន់អើរុប កម្មករ ពលករ ត្រូវបានថៅកែបង្ខំឲ្យធ្វើការ១០ម៉ោង ទៅ ១២ម៉ោងក្នុងមួយថ្ងៃ។ប៉ុន្តែក្រោយមកកម្មករ និយោជិតក្រោកធ្វើបាតុកម្មប្រឆាំងថៅកែ ហើយក៏ទទួលបានលក្ខខណ្ឌការងារធ្វើការត្រឹមតែ៨ម៉ោងក្នុងមួយថ្ងៃ ។ ពីពេលនោះមកគេយក ថ្ងៃទី១ឧសភា ទិវាពលកម្មអន្តរជាតិ ។
លោក អ៊ុំ រាត្រី អភិបាលបន្ទាយមានជ័យបានអានសារលិខិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតទៅជួបរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា : ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងនោះកម្មវិធីអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលសំដៅធានាឲ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយនិងកាន់តែស៊ីជម្រៅ ពោលគឺមានគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានចំណូលខ្ពស់ការងារកាន់តែសមរម្យ និងសម្បូរបែបដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕