អន្តរជាតិ

ស្ត្រីអ្នកជិះយន្ដហោះអាយុ១០១ឆ្នាំតែគេច្រឡំកត់ត្រាអាយុគាត់ត្រឹមតែ១ឆ្នាំកន្លះ

ប្រែសម្រួល៖ សហការី
ប្រព័ន្ធកក់សំបុត្រយន្តហោះអាមេរិកបានកត់ត្រាខុសថ្ងៃខែឆ្នាំកំណើតម្តងហើយម្តងទៀតសម្រាប់ស្ត្រីដ៏ចំណាស់អាយុ ១០១ ឆ្នាំម្នាក់មកត្រឹមអាយុកុមារ១ឆ្នាំកន្លះបង្កឲ្យមានការរំខាននៅក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះជាប្រចាំឆ្នាំទៅលេងសាច់ញាតិនៅរដ្ឋ Michiganសហរដ្ឋអាមេរិក ។
ភាពច្របូកច្របល់របស់កម្មវិធីកក់សំបុត្រយន្តហោះក្នុងការបញ្ចូលឆ្នាំកំណើតពិតប្រាកដរបស់គាត់ ពីឆ្នាំ១៩២២ មកត្រឹមឆ្នាំ ២០២២ ជាជំនួសវិញ។

ស្ត្រីដ៏ចំណាស់Patricia អាយុ ១០១ ឆ្នាំពោលថា “នេះជារឿងដ៏គួរឲ្យអស់សំណើចដែលពួកគេគិតថាខ្ញុំគ្រាន់តែជាកូនតូចតាមពិតខ្ញុំជាស្ត្រីដ៏ចំណាស់បំផុតមួយ!”។ លោកយាយ Patricia អាយុ ១០១ ឆ្នាំជាគិលានុបដ្ឋាយិកាចូលនិវត្តន៍។អ្នកយកព័ត៌មាន BBC លោក Joe Tidy ដែលជាអ្នកបានជិះយន្តហោះជាមួយគាត់បានអះអាងយ៉ាងដូច្នេះ។

លោកយាយបានប្រាប់អ្នកសារព័ត៌មាន BBC លោក Joe Tidy ថា អាកាសយានដ្ឋានបានច្រឡំថាពួកគេមិនបានត្រៀមសម្រាប់គាត់នៅឯស្ថានីយនោះទេ ដោយសារកំពុងតែរង់ចាំកួនក្មេងម្នាក់ដែលនឹងត្រូវបានគេដឹក ឬរុញក្នុងរទេះរុញមកកាន់អាកាសយានដ្ឋាន។

លោកយាយបន្តថាខ្ញុំចង់ឲ្យពួកគេជួសជុលប្រព័ន្ធកុំព្យូទ័រសម្រាប់កក់សំបុត្រយន្តហោះឡើងវិញដោយសារកត្តាទាំងនេះធ្វើឲ្យកូនស្រី Kris របស់យាយចាស់ខ្ញុំត្រូវយកអីវ៉ាន់ និងសម្លៀកបំពាក់ចម្ងាយជាងមួយម៉ាយពីច្រកមួយទៅច្រកមួយនៅក្នុងអាកាសយានដ្ឋាន។

លោកយាយ Patricia និងកូនស្រី Kris បានជាប់នៅក្នុងជើងហោះហើរដើម្បីរង់ចាំនៅក្នុងយន្តហោះ បន្ទាប់ពីអ្នកដំណើរផ្សេងទៀតបានចុះពីលើយន្តហោះ ដោយសារតែអ្នកបើកបរយន្តហោះមិនដឹងថាមានមនុស្សចាស់ដែលត្រូវការរទេះរុញនោះទេ។

គាត់បានប្រាប់ភ្នាក់ងារអាកាសយានដ្ឋានថាបុគ្គលិកអាកាសយានដ្ឋានតែងតែជួយនៅពេលដែលពួកគេដឹងអំពីបញ្ហារបស់លោកយាយ។

លោកយាតPatricia ដែលធ្វើដំណើរពីទីក្រុង Chicago ទៅ Marquette រដ្ឋ Mich ដើម្បីជួបគ្រួសារម្តងក្នុងមួយឆ្នាំ បានធ្វើដំណើរដោយខ្លួនឯងរហូតដល់គាត់មានអាយុ ៩៧ ឆ្នាំ។ តែឥឡូវនេះគាត់ពឹងផ្អែកលើក្រុមគ្រួសារដើម្បីទៅជាមួយ។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយរបស់ អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យនោះទេ៕