សន្ដិសុខសង្គម

ចាប់ជនជាតិចិន៤នាក់ជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ

ដោយ៖សហការី

ព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ថ្មីៗនេះកម្លាំងផែនការងារនគរបាលប្រឆាំងគ្រឿងញៀនបានចុះចាប់អ្នកជួញដូរគ្រឿងញៀនជានជាតិចិនជាបន្តបន្ទាប់បានចំនួន៤នាក់ក្នុងនោះមានស្រីម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនោះសមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនរួមមាន៖សារធាតុញៀនទម្ងន់សរុប ៥៧២៨,៣០ក្រាម (ទម្ងន់សុទ្ធ) និងកញ្ឆាក្រៀមទម្ងន់ ៦១៣,០១ក្រាម (ទម្ងន់សុទ្ធ) ទូរសព្ទដៃចំនួន ៨គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៦គ្រឿង លិខិតឆ្លងដែនចំនួន ៣ច្បាប់ កាតធនាគារចំនួន ៣សន្លឹក ម៉ូតូចំនួន ១គ្រឿង និងឧបករណ៍កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ព្រមទាំងវត្ថុតាង ត្រូវបានមន្រ្តីនគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕