សន្ដិសុខសង្គម

កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះជួយពន្លត់ភ្លើងឆេះឃ្លាំងដាក់សម្ភារនៅបុរីឆាយហាក់

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ: អគ្គិភ័យមួយបានឆាប់ឆេះលំនៅឋានប្រជាពលរដ្ឋ(ឃ្លាំងដាក់សម្ភារនិងរោងជាង) មួយកន្លែង កាលពីព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  នៅចំណុចដីបូរីទៀឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចអោយដឹងកាលពីថ្ងៃទី២៧ខែមេសាថា: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការស្តីទី ដឹកនាំកម្លាំងក្រោមឱវាទ ក្រៅពីនេះក៏មានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សរុបជាង១០០នាក់ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង បាននាំយករថយន្តពន្លត់អគ្គិភ័យ ចុះជួយពន្លត់នៅទីតាំងកើតហេតុរហូតគ្រប់គ្រងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីយប់ថ្ងៃដដែលនេះ។

ក្នុងហេតុការណ៍នេះបានប្រើប្រាស់កម្លាំងសមត្ថកិច្ចជាង១០០នាក់  រថយន្តពន្លត់អគ្គិភ័យប្រើទឹកអស់២៤រថយន្ត។

យោងការស្រាវជ្រាវ និងការបំភ្លឺរបស់ម្ចាស់ឃ្លាំង  នាំអោយសមត្ថកិច្ចនគរបាលបានសន្និដ្ឋានថាអគ្គិភ័យនេះបានបណ្តាលមកពីជាងផ្សារដែកមិនបានប្រុងប្រយ័ត្នបណ្តាលអោយអណ្តាតភ្លើងទៅប៉ះនិងក្រណាត់ហើយបណ្តាលអោយឆាបឆេះសន្ធោសន្ធៅ។

សូមបញ្ជាក់ថា រោងជាងមានទំហំ ២០m x ២០m ត្រូវបានខូចខាតស្ទើរទាំងស្រុង, -សម្ភារខូចខាតដុំឈឺចំនួន២០មែត្រគូប -ក្រណាត់ខោអាវគីបចំនួន១០០ដុំ៕