ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យធ្វើញត្តិគាំទ្រគម្រោងជីកព្រែកហ្វូណន-តេជោ»

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ(រដ្ឋ) ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ(បក្ស) មហាជននិងលោកជំទាវ បានធ្វើញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ។

ញតិ្តចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានខ្លឹមសារថា: “តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត សិស្សានុសិស្សនិងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមប្រកាស គាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ” ។

“គម្រោងនេះ ជាគំនិតផ្តួចផ្តើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត”៕