សន្ដិសុខសង្គម

ភ្លើងឆេះព្រៃមួយខ្សែរាលឆេះគុម្ពប្ញស្សីជាប់មាត់ស្ទឹងមង្គលបូរី

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃមួយខ្សែបានរាលឆេះគុម្ពប្ញស្សីជាប់មាត់ស្ទឹងមង្គលបូរី ស្ថិតក្នុងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅម៉ោង១២ ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងនៅរសៀលថ្ងៃដដែលថា ដោយព្រួយបារម្ភថាភ្លើងឆេះគុម្ពនិងស្លឹកឫស្សីដ៏ក្រាស់ឃ្មឹក ខ្លោចស្ងួត ហើយចំពេលរលកកម្ដៅបាននិងកំពុងវាយប្រហារភូមិសាស្ត្រខេត្តនេះដែរ
ហើយអាចរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេតុនេះទើបលោកផ្ទាល់និងលោកអភិបាលរង មន្ត្រីអាជ្ញាធរឃុំ ភូមិនិងសមត្ថកិច្ចនគរបាលស្រុកនិងប៉ុស្តិ៍និងអ្នកពាក់ព័ន្ធបានចេញកម្លាំងនិងរថយន្តពន្លត់រហូតគ្រប់គ្រងបានទាន់ពេល៕