សេដ្ឋកិច្ច

ប្រទេសចិននឹងបើកជើងហោះហើរត្រង់ពីខេត្តជាំងស៊ីមកកាន់កម្ពុជា

ដោយ៖ ស្រីស្រស់
ភ្នំពេញ៖ កម្ពុជា-ចិន ឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍វប្បធម៌អង្គរវត្តរបស់កម្ពុជា ឱ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ជំរុញលំហូរទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន ព្រមជាមួយការជំរុញឱ្យមានជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជា នាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នាក្នុងការអនុវត្តយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» និង «ឆ្នាំទស្សនាសៀមរាប២០២៤»។


នេះជាលទ្ធផលមួយក្នុងជំនួប ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ MEI Yi អគ្គនាយកទេសចរណ៍ និងវប្បធម៌ខេត្តជាំងស៊ី (Jiangxi) និងជាលេខារងក្រុមការងារភាពជាអ្នកដឹកនាំនៃបក្សកុម្មុយនីស្តចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងខេត្តជាំងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន៕