សេដ្ឋកិច្ច

អ្នករស់នៅតំបន់អភិវឌ្ឍន៍ រុនតាឯក ខេត្តសៀមរាប ម្នាក់ ឈ្នះរង្វាន់ ១២៥លានរៀល ពី ខារ៉ាបាវ

សៀមរាប ៖ ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមក បន្ទាប់ពីមានការបន្ថែមនូវចំនួនរង្វាន់យ៉ាងសន្ធឹកបន្ធាប់មិនធ្លាប់មាន ជាពិសេស ទឹកប្រាក់រង្វាន់ធំរហូតដល់១២៥លានរៀលរួចមក ជាការកត់សម្គាល់ គេឃើញមានអតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាច្រើននាក់ បានឈ្នះរង្វាន់ជាបន្តបន្ទាប់ច្រើនជាងឆ្នាំមុនទៅទៀត។

ជាក់ស្ដែង នៅក្នុងសប្ដាហ៍នេះ បុរសវ័យចំណាស់ម្នាក់ជាប្រជាពលរដ្ឋរស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាតំបន់កំពុងអភិវឌ្ឍន៍ជាបុរីជនបទគំរូរបស់កម្ពុជា មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។

បុរសវ័យចំណាស់ដែលមានសំណាងរូបនេះមានឈ្មោះ ហុង ហ៊ន់ អាយុ ៦៥ឆ្នាំ មានមុខរបរជាកសិករធ្វើស្រែ បច្ចុប្បន្នរសនៅជាមួយប្រពន្ធដែលមានវ័យចំណាស់ដូចគ្នា និងមានចៅតូចៗ ប្រុសស្រីចំនួន២នាក់រស់នៅក្នុងបន្ទុក ខណៈដែលកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង ក្រោមការជួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ឬអត្តសញ្ញាណកម្មជនក្រីក្រ និងជនងាយរងគ្រោះ។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចដែលបានជម្រាបជូនខាងលើនេះ លោកហុង ហ៊ន់ បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមានភាពខ្សត់ខ្សោយខ្លាំង ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការទទួលបានជំនួយឧបត្ថម្ភរាជរដ្ឋាភិបាលតាមរយៈបណ្ណជនក្រីក្រតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ។

លោកបានបន្តឱ្យដឹងទៀតថា ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីធ្វើការងារផ្ទះរួច ហើយអស់កម្លាំង លោកបានទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលស្ថិតនៅជិតផ្ទះទទួលទាន លុះពេលគាស់ក្រវិលដើម្បីទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅកូនឱ្យជួយមើល ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក ហុង ហ៊ន់ បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំនួនសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ និងយកមួយចំនួនទៀតទៅសងបំណុលគេ ហើយនឹងចែកឱ្យកូនៗសម្រាប់ធ្វើជាដើមទុនសម្រាប់រកស៊ី ហើយនៅសល់ប៉ុន្មាន ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ហុង ហ៊ន់ ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….