អន្តរជាតិ

សង្គ្រាមTikTok រវាងអាមេរិក-ចិនកាន់តែឡើងកម្តៅគឺបានឈានទៅដល់បញ្ឈប់មិនឲ្យផលិតមាតិកានៅក្នុងប្រព័ន្ធTikTok របស់ចិន

ប្រែសម្រួល៖ស-សម្បត្តិ

កាលពីថ្ងៃសៅរ៍កន្លងទៅនេះសភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់ហាមប្រាមអ្នកប្រើប្រាស់បណ្តាញ TikTok រួមទាំងជនជាតិអាមេរិកដែលបង្កើតគណនីធនាគារក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយចិនគឺត្រូវតែបញ្ចប់នៅក្នុងពេលឆាប់ៗ។ តែអ្នកវិភាគយល់ថាពួកគេមិនអាចអនុវត្តច្បាប់នេះឲ្យមានប្រសីទ្ធភាពភ្លាមៗនោះទេព្រោះច្បាប់នេះបង្ហាញពីការរើសអើងនិងចោទប្រកាន់ថាប្រព័ន្ធ​របស់​ចិនបង្កឲ្យមានការស្អប់ខ្ពើមតាមរយ:ការបំប្លែងព័ត៌មានក្នុងគោលដៅជួយផ្សព្វផ្សាយការឃោសនាឲ្យក្រុមហាម៉ាស។

តារាកំប្លែង និងជាតារាសម្ដែងលោក Zach Sage Fox ដែលរកប្រាក់បានមួយផ្នែកដោយការបង្ហោះឃ្លីបរបស់គាត់ទៅកាន់អ្នកតាមដានជាង ១.១ លាននាក់នៅលើប្រព័ន្ធ TikTok កំពុងតែប្រឈមនឹងការហាមប្រាមមិនឲ្យប្រើប្រាស់ប្រព័ន្ធនេះមានន័យថាគាត់ត្រូវខកខានរកប្រាក់ចំណូលត្រឹមតែក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសភាបោះឆ្នោតលើច្បាប់រារាំងមិនឲ្យប្រើប្រាស់ប្រព័ន្ធ TikTokរបស់ចិន  សម្រាប់វេទិកានៅសហរដ្ឋអាមេរិក ឬបង្ខំឲ្យពួកគេលក់ចោល។

ក្រុមហ៊ុន TikTokរបស់ចិន  បានប្រឈមនឹងការចោទប្រកាន់ពីការផ្សព្វផ្សាយការឃោសនារបស់ក្រុមហាម៉ាសដែលបង្វែរឆន្ទ:ជនជាតិអាមេរិកវ័យក្មេងងាកទៅប្រកាន់យកភាពជ្រុលនិយមបែបអ៊ីស្លាម បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើប្រទេសអ៊ីស្រាអែលដែលអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទទួលស្គាល់ថាវាជាគ្រោះថ្នាក់ចំពោះវេទិកាចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ។

ទីភ្នាក់ងារFox បានប្រាប់ The Post ថា “ខ្ញុំខ្លាចអ្វីដែលខ្ញុំកំពុងឃើញ” នៅលើ TikTok ។”វាហាក់បីដូចជាមានអ្វីមួយកើតឡើងទំនងជារូបមន្តដោះស្រាយមួយដើម្បីព្យាយាមផ្គាប់ចិត្តពួកលោកខាងលិច”។

ច្បាប់ដែលនឹងចាប់បង្ខំឲ្យម្ចាស់កម្មវិធី ByteDance ដកខ្លួនចេញក្នុងរយៈពេលប្រាំបួនខែត្រូវបានបោះឆ្នោតគាំទ្រដោយសម្លេងលើសលុប ៣៦០ ទៅ ៥៨ ។

កាលពីខែមីនា សភាបានអនុម័តច្បាប់ហាមប្រាម TikTok ស្រដៀងគ្នានេះ ដែលបានផ្លាស់ប្តូរតាមរយៈអង្គជំនុំជម្រះដែលភាគច្រើនក្នុងទម្រង់ទ្វេភាគីយ៉ាងទូលំទូលាយ។ បើទោះជាយ៉ាងណាក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានជាប់គាំងនៅក្នុងព្រឹទ្ធសភាប្រជាធិបតេយ្យ ដែលរហូតមកដល់ពេលនេះ មេដឹកនាំសម្លេងភាគច្រើនលោក Chuck Schumer បានបដិសេធមិនចាត់វិធានការបោះឆ្នោតអនុម័តច្បាប់នេះភ្លាមៗនោះទេ។

ដោយសារតែជាប់រវល់ជាមួយនិងការរៀបចំបោះឆ្នោតលើច្បាប់កញ្ចប់ជំនួយបរទេសក្នុងចំនួនកាន់តែច្រើនសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែលដែលព្រឹទ្ធសភានឹងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជាមុនសិន។

ប្រព័ន្ធTikTok ត្រូវបានប្រជាជនអាមេរិកប្រមាណ ១៧០លាននាក់កំពុងប្រើប្រាស់ ហើយបានក្លាយទៅជាពេញនិយមរួមទាំងប្រព័ន្ធ Gen Z យ៉ាងទូលំទូលាយរហូតទៅដល់ ៧៦% នៃ Zoomers ដែលនិយាយថាពួកគេប្រើប្រាស់កម្មវិធីនេះផងដែរ។

ជាង ២ ភាគ ៣ នៃប្រជាជនអាមេរិកពួកគេបានសារភាពថាបានប្រើប្រាស់វាជារៀងរាល់ថ្ងៃ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២៣ YPulse ។

របាយការណ៍នេះបានឲ្យដឹងថា កម្មវិធីនេះទូលំទូលាយនិងស៊ីជម្រៅសម្រាប់ជនជាតិអាមេរិកវ័យក្មេង ដែលអាច “ស្វែងរកអ្វីចម្លែកៗអស្ចារ្យ ម៉ូដ អាហារ នយោបាយ ‘រឿងកម្សាន្ត” និងអ្វីៗផ្សេងទៀតនៅក្រោមពន្លឺព្រះអាទិត្យ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ TikTok បានបង្កើតមាតិកាព័ត៌មានបំប្លែងដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គមអាមេរិក រួមទាំងយុវជនអាមេរិកសរសើរ Osama Bin Laden បន្ទាប់ពីបានអាន “លិខិតរបស់ Bin Laden ផ្ញើឲ្យអាមេរិក” កាលពីថ្ងៃទី ១១ ខែកញ្ញា។

ទីភ្នាក់ងារFox បាននិយាយថា “ខ្ញុំគិតថា ពាក់កណ្តាលមនុស្សពេញវ័យក្មេងរាប់លាននាក់ត្រូវបានកាត់ផ្តាច់ប្រភពទំនាក់ទំនងពិតរបស់វាដែលបង្កើតព័ត៌មានទាក់ទងទាំងស្រុងនិងប្រទេសចិន ហើយប្រែទៅជាបំប្លែងប្រភពមកពីទីផ្សេងដែលមិនអាចត្រួតពិនិត្យក្នុងលក្ខណ្ឌជាក់ស្តែងបាននោះទេ” ។

អ្នកជំនាញបាននិយាយថាបើទោះបីជា TikTok បរាជ័យក្នុងការស្វែងរកអ្នកទិញកម្មវិធីនេះដោយសារតែត្រូវបានរារាំងដោយសភាសហរដ្ឋអាមេរិកក៏ដោយក៏គេជឿថាកម្មវិធីថ្មីមួយនេះនឹងនៅតែមានកន្លែងសម្រាប់ជំនួសវា។

សាស្ត្រាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសាកលវិទ្យាល័យ លោកស្រី Southern California  Karen North បាននិយាយថា “វាតែងតែមានអ្វីមួយដែលត្រូវបំពេញចន្លោះប្រហោងហើយសម្រាប់ក្រុមហ៊ុនដ៏ធំមួយជាបទពិសោធក៏មិនខុសគ្នានិងក្រុមហ៊ុន Metaដែរ ជាការច្នៃប្រឌិតគឺគេត្រូវបំប្លែងវាឲ្យទៅជាកម្មវិធីមួយផ្សេងទៀតសម្រាប់ជាបទពិសោធចំពោះការប្រើប្រាស់ប្រព័ន្ធដ៏ពេញនិយមមួយនេះ” ៕