អន្តរជាតិ

ស្ត្រីម្នាក់បាននិយាយថានាងបានរួមរក្សជាមួយព្រលឹងខ្មោចអស់រយៈពេល ២០ ឆ្នាំ មកហើយ

ប្រែសម្រួល៖ស្រីស្រស់

កន្លងមកនេះមានស្ត្រីម្នាក់ឈ្មោះPaola Flórez មកពីប្រទេសកូឡុំប៊ី បានឲ្យដឹងថា នាងមានទំនាក់ទំនងជាមួយនិងវិញ្ញាណ​ខ្មោចដែលរឿងនេះត្រូវបានចាប់ផ្តើមតាំងពីនាងនៅក្មេង ហើយ​ព្រលឹង​ខ្មោចដ៏គួរឲ្យខ្លាចបានមកលេងជាមួយនាងជារៀងរាល់យប់ខណៈពេលដែលនាងកំពុងតែគេងលក់។នាងបានធ្វើការអះអាងនៅក្នុងកម្មវិធីទូរទស្សន៍ Sin Carreta ដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋ Canal 1 ។

Paula ក៏​បាន​អះអាង​ថាក្នុង​ទិដ្ឋភាពបែបនេះថាវាបានធ្វើឲ្យ​គាត់​ធ្លាក់​ក្នុង​មន្ត​ស្នេហ៍ហើយគាត់​ក៏ចាប់ផ្តើមរួមរក្សជាមួយ​ព្រលឹង​ខ្មោច​ធ្វើឲ្យគាត់រីករាយ​នឹង​រំជើបរំជួលចិត្តអស់​រយៈពេល ២០ ឆ្នាំ​ជាមួយនិងវិញ្ញាណ​ខ្មោច​។

នាង​បាន​ប្រាប់​​ថា​៖ ‘ថ្ងៃ​មួយ ខ្ញុំ​បាន​ដេក​នៅ​ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ដៃ​មួយ​រំកិល​ពី​ជើង​មកលើ​ទ្រូង​ខ្ញុំវាចម្លែកណាស់ហើយវាធ្វើឲ្យខ្ញុំព្រីព្រួចចង់រួមភេទខ្លាំងណាស់ចាប់ពីពេលនោះមកព្រលឹង​ខ្មោចចាប់ផ្តើមមករកខ្ញុំដើម្បីរួមភេទ។

Paula បានចាត់ទុកខ្លួនឯងថាជាដៃគូស្នេហាជាមួយគូស្នេហ៍វិញ្ញាណ​ខ្មោចអស់រយៈពេល ២០ឆ្នាំ រហូតដល់នាងបានឃើញមុខពិតរបស់វិញ្ញាណ​ខ្មោច។

នាង​បាន​ពន្យល់​ថា​៖ ‘វិញ្ញាណ​ខ្មោច​ជា​មនុស្ស​ធំ​ណាស់ ប៉ុន្តែ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ឃើញគាត់គឺគាត់​មាន​ចង្កូម និង​មាត់​ស្អុយខ្លាំងណាស់។

ក្រោយ​ពី​ឃើញ​រូបរាង​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​វិញ្ញាណខ្មោច នាង​បាន​បញ្ជាក់​ថា នាង​មិន​ចង់​មាន​ទំនាក់ទំនង​ជាមួយ​​ទៀត​ទេ ព្រោះវា​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាចខ្លាំងណាស់។

ស្ត្រី​នោះ​បាន​បន្ត​ថា​៖ “នៅពេល ដែល​ខ្ញុំ​បាន​ឃើញ​មុខមាត់ពិតរបស់វិញ្ញាណខ្មោច​ចុងក្រោយ​នោះគឺ​ជាពេល​ដែល​ខ្ញុំ​មិន​ចង់​បន្តរួមភេទ​ទៀតនោះទេ”។

អ្នកចិត្តសាស្រ្ត Martiza Montealegre បាននិយាយថា “ករណីរបស់ Paula មិនមែនជារឿងធម្មតានោះទេ។ តាមពិត ករណីបិសាចគឺជារឿងវែងឆ្ងាយណាស់។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងរោគចិត្ត Jairo Urbex ជឿថាករណីរបស់នាងអាចជឿទុកចិត្តបាន ដោយបន្ថែមថានាងប្រហែលជាមានទំនាក់ទំនងជាមួយវិញ្ញាណ​ខ្មោច ‘incubus’ ។

Urbex បានពន្យល់ថា: ‘Incubus គឺជាអង្គធាតុនៃវិញ្ញាណ​អារក្ស វាគឺជាអង្គធាតុធាតុដែលមានផ្កាយរាសីទាប ហើយយើងនិយាយអំពីអង្គធាតុនៃវិញ្ញាណទាំងអស់ដែលមើលទៅដូចជា maggots ថាជាព្រលឹង “រំញោច” ។

លោក​បាន​បន្ថែម​ថា​៖ ‘ពួកអង្គធាតុនៃវិញ្ញាណ​អារក្ស​មានមន្តអាគម​​ចាប់​មនុស្ស និងស្រូប​យក​ថាមពល​របស់​មនុស្ស។

មនុស្សមានការស្មុគ្រស្មាញ ហើយអ្នកស្រុកម្នាក់បានបញ្ចេញមតិថា៖ ‘វាច្បាស់ជាវិញ្ញាណសាតាំង’ ខណៈម្នាក់ទៀតបានសរសេរថា: ‘ខ្ញុំក៏ធ្លាប់លង់ស្នេហ៍នឹង​ព្រលឹងខ្មោចពីរបីដែរ’។

ស្ត្រី​ម្នាក់​ឈ្មោះ Stella បាន​និយាយ​ថា​៖ ”មនុស្ស​កាន់តែ​ឆ្កួត​ទៅ​ហើយ​”

Pablo ក្នុងស្រុកម្នាក់ទៀតបានស្រែកថា ‘វិញ្ញាណនោះមិនបរិសុទ្ធទេ’ ៕