ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់FBI ត្រូវបានអ្នកជំនាញប្រាប់ឲ្យដឹងកាលពីខែមេសាឆ្នាំ ២០២០ អំពីការស្រាវជ្រាវស្វែងរកមេរោគ នៅក្នុងប្រទេសចិន ដែលបានផ្តល់មូលនិធិដោយស្ថាប័នរបស់លោកវេជ្ជបណ្ឌិត Anthony Fauci ដែលមានរូបគាត់ជាអ្នកដឹកនាំការស្រាវជ្រាវដោយផ្ទាល់ថា “តម្រុយដែលឈានទៅរកការពិតអំពីចេតនាឧបាយកលបង្កើតក្លូនចម្លងមេរោគមិនត្រូវបានគេបន្សល់ទុកដាននោះទេ” នេះបើយោងតាមសារបង្ហោះនៅលើអ៊ីមែលរបស់ភ្នាក់ងារFBI។
ភ្នាក់ងារ FBI នៃការិយាល័យ Newark Field Office បានសម្តែងនូវកង្វល់ចំពោះការបាត់បង់តម្រុយនៃការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Anthony Fauciនៅឯមន្ទីរពិសោធន៍ Wuhanប្រទេសចិនដែលឈានទៅស្វែងរកឧបាយកលនៃការបង្កើតជីវមរណៈហើយបានចាត់ទុកថាវាជា “ការប្រកាសអាសន្នមួយដ៏គួឲ្យព្រួយបារម្ភបំផុត”។
FBI បានចាត់ទុកដំណឹងនេះថា “គួរឲ្យចាប់អារម្មណ៍និងបង្កឲ្យមានជាកង្វល់ចាក់ស្រេះ” FBI បានប្តេជ្ញាថានឹងបន្តតាមដានជាមួយនិងស្ថាប័នដទៃទៀត។
អ៊ីមែលចំនួនប្រាំទំព័រត្រូវបានទទួលដោយក្រុមឃ្លាំមើលយុត្តិធម៌និយម Judicial Watch តាមរយៈសំណើច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ហើយបានចេញផ្សាយកាលពីថ្ងៃសុក្រដែលលោក Tom Fitton ប្រធានក្រុមឃ្លាំមើលយុត្តិធម៌និយម Judicial Watch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឯកសារដុតកម្លោចទាំងនេះបានបង្ហាញដល់ FBI ឲ្យយល់ថាស្ថាប័នរបស់លោកវេជ្ជបណ្ឌិត Anthony Fauci បានផ្តល់មូលនិធិដល់ការស្រាវជ្រាវលើមុខងារដែលអាចបំប្លែងមេរោគដែលបង្ហាញលទ្ធផលថាជាការបង្កឡើងដោយ “ធម្មជាតិ” ។
លោកបានបន្ថែមថា៖ “ ចំពោះឯកសារថ្មីទាំងនេះបានផ្តល់ព័ត៌មានបន្ថែមពីតម្រូវការសម្រាប់ការស៊ើបអង្កេតលើចេតនាឧបាយកលរបស់មនុស្សដ៏ទូលំទូលាយចំពោះរឿងអាស្រូវនៃមុខងាររបស់លោក Fauci”។
នៅក្នុងការឆ្លើយឆ្លងអ៊ីម៉ែលចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ លើបញ្ហា “តាមដានការហៅទូរសព្ទ” សម្រាប់អ្នកដែលមានឈ្មោះសម្រាប់ FBI ត្រូវតាមដានត្រូវបានតភ្ជាប់សម្រាប់ការឆ្លើយឆ្លងគ្នាឡើងវិញដើម្បីទទួលបានព័ត៌មានលម្អិតដើម្បីមន្ត្រីការិយាល័យ FBI Newark FBI ធ្វើការវិភាគលើព័ត៌មានលម្អិតដែលទាក់ទងនឹងវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងដែលបានផ្តល់ជំនួយ ៦៦១,០០០ ទៅឲ្យសម្ព័ន្ធ EcoHealth សម្រាប់ធ្វើការស្រាវជ្រាវរកមេរោគសត្វប្រចៀវនៅវិទ្យាស្ថានស្រាវជ្រាវមេរោគ Wuhan ប្រទេសចិន។
“ហេតុផលដែលខ្ញុំកំពុងសរសេរនេះគឺថា យុទ្ធសាស្ត្រដែលជាការដកពិសោធន៍ត្រូវបានស្នើឡើងក្នុងគោលបំណង បីយ៉ាងដូចជា ‘បច្ចេកវិទ្យាបង្កើតក្លូនសម្រាប់ចម្លងមេរោគ’ ប្រសិនបើត្រូវបានអនុវត្តដោយប្រើការសំយោគហ្សែន ឬនៅក្នុងផ្ទះដើម្បីរៀបចំក្លូនចម្លងនោះនឹងមិនមានបន្សល់ទុកដាននៃឧបាយកលក្នុងចេតនាបង្កើតក្លូនសម្រាប់ចម្លងមេរោគនោះទេ។ បុគ្គលដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណបានប្រាប់ FBIយ៉ាងដូច្នេះ ។
បុគ្គលដែលផ្ញើអ៊ីមែលទៅកាន់ភ្នាក់ងារ FBIហាក់ដូចជាត្រូវបានសម្ភាសពីមុនដោយភ្នាក់ងារនៅFBIការិយាល័យ Newark Field ដែលបានពិនិត្យព័ត៌មានលម្អិតអំពីគម្រោងដែលទាក់ទងនឹងជំនួយរបស់ EcoHealth Alliance ពី NIAD។
អ៊ីមែលដែលទទួលបានពីមុនដោយ Judicial Watch បង្ហាញថា FBI បានបើក “ការស៊ើបអង្កេត” លើជំនួយឥតសំណងរបស់ bat virus របស់វិទ្យាស្ថានជាតិដែលភ្ជាប់ទៅនឹងវិទ្យាស្ថាន Wuhan Institute of Virology ប្រហែលខែឧសភា ឆ្នាំ ២០២០។
FBI បានកំណត់កាលពីឆ្នាំមុនថាការលេចធ្លាយមេរោគចេញពីមន្ទីរពិសោធន៍មេរោគ Wuhan ប្រទេសចិនដោយចៃដន្យគឺជាព័ត៌មានដែលទំនងបំផុតសម្រាប់ការផ្ទូះឡើងនូវជំងឺរាតត្បាត COVID-19 ។
នាយក FBI លោក Christopher Wray បាននិយាយនៅក្នុងខែមីនាឆ្នាំ 2023 ថា “FBI មានពេលខ្លះបានវាយតម្លៃថាប្រភពដើមនៃជំងឺរាតត្បាតទំនងជាឧបទ្ទវហេតុបង្កឡើងដោយមន្ទីរពិសោធន៍ដ៏មានសក្តានុពលនៅទីក្រុង Wuhan” របស់ប្រទេសចិន។
ភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍បានទាក់ទងទៅ EcoHealth Alliance ដើម្បីស្នើសុំសេចក្តីអធិប្បាយលម្អិតជុំវិញកង្វល់និងការព្រួយបារម្ភរបស់ FBI លើបញ្ហាមិនបន្សល់ទុកតម្រុយដែលនាំទៅរកការពិតស្តីពីចេតនាឧបាយកលរបស់មនុស្សបង្កើតក្លូនសម្រាប់ចម្លងមេរោគជីវ:មរណ:តែនៅមិនទាន់ទទួលបានការឆ្លើយតបភ្លាមៗនោះទេ៕
ប្រភព៖ NEW YORK POST